ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត សមាជិក គ​.​ជ​.​ប ៣​រូប​ពី​កូតា​គណបក្សប្រឆាំង​ដាក់​ពាក្យ​លាលែង​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ សមាជិក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន ៣ រូប​ក្នុង​ចំណោម​សមាជិក​សរុប ៩ រូប​បាន​សម្រេច​លាឈប់​ពី​តួនាទី​ជា​ផ្លូវការ ​បន្ទាប់​ពី​តុលា​ការ​​កំពូល​ចេញ​សាលដីកា​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើ​យោង​តាម​ពាក្យសុំ​លាលែង​របស់​អ្នក​ទាំង ៣ ជូន​សម្តេច​ចក្រី…

​រាជធានី​ភ្នំពេញ​៖ សមាជិក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន ៣ រូប​ក្នុង​ចំណោម​សមាជិក​សរុប ៩ រូប​បាន​សម្រេច​លាឈប់​ពី​តួនាទី​ជា​ផ្លូវការ ​បន្ទាប់​ពី​តុលា​ការ​​កំពូល​ចេញ​សាលដីកា​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើ​យោង​តាម​ពាក្យសុំ​លាលែង​របស់​អ្នក​ទាំង ៣ ជូន​សម្តេច​ចក្រី ហេង សំ​រិ​ន ប្រធាន​រដ្ឋ​​​សភា ។​

​សមាជិក គ​.​ជ​.​ប ៣​រូប​ដែល​សម្រេច​លាលែង​ពី​តំណែង​រូ​ម​មាន​៖ (១)- លោក គួ​យ ប៊ុ​ន​រឿ​ន អនុប្រធាន គ​.​ជ​.​ប​, (២) លោក រ៉ុ​ង ឈុ​ន និង (៣) លោកស្រី តែ ម៉ា​នី​រ៉ុ​ង ដែល​អ្នក​ទាំង​ពីរ​មាន​តួនាទី​ជា​សមាជិក​ គ​.​ជ​.​ប ។​

​សូម​បញ្ជាក់​ថា ​អ្នក​ទាំង ៣ គឺជា​អតីត​កូតា​របស់​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចំណោម​កូតា​របស់​សរុប ៤ រូប ដូច្នេះ​មាន​ន័យ​ថា ​សមាជិក​របស់​ គ​.​ជ​.​ប ម្នាក់​ទៀត ​គឺ​លោក ហ៊ីង ធី​ឬ​ទ្ធិ ជា​សមា​ជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ដែល​មក​ពី​កូតា អតីត​គណ​បក្ស​​សង្គ្រោះ​ជាតិ (CNRP) បាន​ប្រកាស​ថា​ ខ្លួន​លោក​នឹង​មិន​លាឈប់​ពី​សមាជិក​នោះ​ទេ ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ចោល ដោយ​អំណាចតុលាការ​ក៏​
​ដោយ​។​

​យោង​តាម​លិខិត​លាឈប់ អ្នក​ទាំង​៣​បាន​អះអាង​ថា​ ការ​បើកផ្លូវ​ឱ្យ គ​.​ជ​.​ប អនុវត្ត​ការ​បែង​ចែក​អាស​ន្នៈ​​នៃ​រដ្ឋសភា​អាណត្តិ​ទី ៥ និង​អាស​ន្នៈ​​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី ៤​ឡើង​វិញ ដោយ​យក​ទៅ​ចែកចាយ​គណបក្ស​នយោបាយ​ផ្សេង​ទៀត ដែល​ប្រជា​ពល​រដ្ឋ​មិន​បាន​បោះ​ឆ្នោត​ជូន​ត្រូវ​បាន​មតិ​ជាតិ​ និង​អន្តរជាតិ ថា «​គឺជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត​ និង​បទបញ្ជា​ និង​នីតិវិធី​នៃ​បោះ​ឆ្នោត នៅ​ក្នុង​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត​នីមួយ​ៗ ជា​ពិសេស​គឺជា​ការ​រំលោភ​ឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​ជូន​គណ​បក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​រួច​ហើយ​»​។

​ពាក្យសុំ​លាលែង​របស់​អ្នក​ទាំង​បី​បាន​បន្ត​ទៀត​ថា​៖ «​ដោយ​មូលហេតុ និង​ហេតុផល​ដូច​បាន​​ជម្រាប​ជូន​ខាងលើ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​យើងខ្ញុំ ជា​អនុប្រធាន សមាជិក សមាជិកា គ​.​ជ​.​ប ក្នុង​នាម​ជា​អាជ្ញាកណ្តាល​រៀបចំ​ការ​បោះ​ឆ្នោត មិន​អាច​នៅ​បន្ត​ធ្វើ​កិច្ចការ​នៅ​ក្នុង​ស្ថាប័ន​​រៀបចំ​ការ​បោះ​ឆ្នោត​នេះ តទៅ​ទៀត​បាន​ឡើយ ពីព្រោះ​វា​ក្បត់ឧត្តមគតិ មន​សិការ របស់​យើង​ផ្ទាល់ខ្លួន និង​ក្បត់​ឆ​ន្ទៈ​​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត នាំ​ឱ្យ​ជាប់​​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ