ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុច​ សុ​ភា ​មិន​បកស្រាយ​រឿង​ទាក់​ទង​ស្នេហា​បុរស​នៅ​អូស្ត្រាលី​ ខណៈ​ផ្ទាស់​ប្តូរ​ចរិត​មិន​ក្រអឺ​តក្រទម​ដូច​កាល​មាន​ប្តី​ជា​មន្ត្រី​គយ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ តារា​សម្ដែង​មេ​ម៉ាយ​កូន​​មួយ​​​ឌុច សុភា ​​​​បដិសេធ​​ចោល​មិន​​​អធិប្បាយ​​អ្វីទាំង​អស់​​ចំពោះពាក្យ​​លេច​ឮ​ចុង​ក្រោយ​​នេះ​​ថា នាង​កំពុង​តែ​​​បង្កើតស្នេហ៍​ជាមួយ​បុរស​​​អាណិក​ជន​នៅ​​អូស្រ្ដាលី​ម្នាក់​ដែល​មាន​ប្រពន្ធ​​មិន​ទាន់​រៀប​ការ​ ។ ក្នុង​ជំនួប​​​ផ្ទាល់​ពេ​ល​ចូល​រួម​​កាន់​ទុក្ខ​​​​ចំពោះ​​ការ​បាត់​បង់​​ព្រះមហាវីរ​ក្សត្រ​​​​នៅ​​ស្ថានីយ​ទូរ​ទស្សន៍​​​ហង្សមាស​​ កាលពី​ពេល​ថ្មីៗ​នេះ​​ ​​ឌុច សុភា ​បាន​លើក​

រាជធានីភ្នំពេញ៖ តារា​សម្ដែង​មេ​ម៉ាយ​កូន​​មួយ​​​ឌុច សុភា ​​​​បដិសេធ​​ចោល​មិន​​​អធិប្បាយ​​អ្វីទាំង​អស់​​ចំពោះពាក្យ​​លេច​ឮ​ចុង​ក្រោយ​​នេះ​​ថា នាង​កំពុង​តែ​​​បង្កើតស្នេហ៍​ជាមួយ​បុរស​​​អាណិក​ជន​នៅ​​អូស្រ្ដាលី​ម្នាក់​ដែល​មាន​ប្រពន្ធ​​មិន​ទាន់​រៀប​ការ​ ។ ក្នុង​ជំនួប​​​ផ្ទាល់​ពេ​ល​ចូល​រួម​​កាន់​ទុក្ខ​​​​ចំពោះ​​ការ​បាត់​បង់​​ព្រះមហាវីរ​ក្សត្រ​​​​នៅ​​ស្ថានីយ​ទូរ​ទស្សន៍​​​ហង្សមាស​​ កាលពី​ពេល​ថ្មីៗ​នេះ​​ ​​ឌុច សុភា ​បាន​លើក​ឡើង​​​​ថាចង់​អ្នក​ណា​និយាយ​អ្វី​ក៏​និយាយ​​​​​ទៅ គឺ​នាង​​សុំ​មិន​​បក​ស្រាយអ្វី​ទាំង​អស់​​ដើម្បី​កុំ​ឱ្យ​​តភាគ​វែង​ឆ្ងាយ​ ។

​​តារា​សម្ដែង​រូប​នេះ​បដិសេធ​​ការ​បក​ស្រាយ​​ បើ​ទោះ​​ជាមាន​ការ​លើក​ឡើង​​ថា នាង​​កំពុង​​​ជំពប់​ស្នេហាភេទ​ដូចគ្នា​​ និង​កំពុង​​​ទាក់​ទង​​​​បុរស​ដែល​មាន​​​​​ចំណង​ស្នេហ៍​ពាក់ព័ន្ធ​​ហើយ​នោះ​ក៏​ដោយ​​ ។ ​​នាង​និយាយ​យ៉ាងខ្លី​ថា ​«ចង់​​អ្នក​ណា​​​និយាយ​អ្វី​និយាយ​ទៅ ខ្ញុំ​លែង​ខ្វល់​ហើយ សំខាន់​​​ឱ្យ​តែ​ពេលពួក​​គេហត់​ គឺ​ពួកគេ​​ពិត​ជា​ឈប់​និយាយ​​ ប៉ុន្តែ​សម្រាប់ពេល​នេះ​គឺ​ទោះ​ជា​នាង​ខ្ញុំ​ធ្វើ​អ្វី​​ក៏​មិន​ទប់មាត់​​របស់មហាជន​​ទាំងនោះ​​បាន​ដែរ» ។

ការ​អះអាង​​បែបនេះ​របស់​ឌុច សុភា​ គឺមាន​​ន័យថា ​ការ​លើក​ឡើង​​ជុំ​វិញ​បញ្ហា​ស្នេហាជាមួយ​ប្រុស​​នេះឬ​ប្រុស​​នោះ និង​​​ចុងក្រោយ​​ថា នាង​មានពាក់ព័ន្ធ​​ជាមួយបុរស​​​នៅ​​អូស្រ្តាលី​​ម្នាក់​​ដែល​មាន​​ប្រពន្ធ​មិន​​ទាន់​រៀប​ការ​​នោះ​​ នៅ​តែ​ធ្វើ​​ឱ្យ​​គេ​យល់​ថា ​នាងនៅ​តែស្ថិត​នៅក្នុង​ភាព​​អាថ៌កំបាំង​​​ក្នុង​រឿង​ស្នេហានេះ​ដដែល​​​ បន្ទាប់​ពី​នាង​​បាន​ចែក​​ផ្លូវពីស្វាមី​​ដែល​ជាមន្ត្រី​​ប៉ូលិស​អន្តោ​ប្រវេសន៍​​មានទ្រព្យ​ស្ដុក​ម្នាក់​​ដោយ​បន្សល់​ទុក​​កូន​ម្នាក់​ជា​ចំណង​ដៃ​នោះ ។

​រហូត​​មក​ដល់​​ពេលនេះ​​នាង​ឌុច សុភា​ ត្រូវ​​គេមើល​​ឃើញ​ថា ​នាងនៅ​តែ​​ស្រស់​ស្អាត​ និង​នៅ​ខ្ញង់​មិន​ចាញ់កាលពី​មិន​ទាន់​មាន​កូន​​ដដែល​​​​បើ​ទោះ​ជាពេល​​នេះ​នាង​ធ្លាក់​​​ខ្លួន​​​អស់​រថយន្ត​​ទំនើប​​​​ អស់​អង្គរក្ស​​ហែ​ហម​ដូច​ពេល​​មាន​ស្វាមី​​ជាមន្ត្រី​អន្តោប្រវេសន៍​​ព្រំ​ដែន​​​ធ្វើជា​បង្អែក​​នោះក៏​ដោយ​​ ។ គេ​សង្កេត​​ឃើញ​ថា ​ឌុច សុភា​​​បានប្រែ​ក្លាយ​​ពី​ភាព​ក្រអឺតក្រទម​​​ដែល​នាង​ធ្លាប់​សម្ញែង​កាល​ពី​អតីត​កាល​​ដោយ​សំអាង​ថា ខ្លួន​មានឋានៈ​ប្រហាក់​ប្រហែល​នឹង​ជំទាវ​ម្នាក់​ទាំង​វ័យ​ក្មេង​​នោះ​​ មក​រាក់ទាក់​តារា​​​រួម​អាជីព​​​​វិញ​​​ដូច​មុន​ពេល​​​​​នាង​មិន​ទាន់​​​មាន​ស្វាមី ។

​ក្នុងពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះមហាវីរ​ក្សត្រ​​​​ឌុច សុភា ​ត្រូវគេ​មើល​​ឃើញ​ថា​បាន​បង្ហូរ​ទឹក​ភ្នែក​​​ដូច​សិល្ប​ករ​​​-សិល្ប​ការិនី​​ផ្សេង​ទៀត​​ដែរ ​ដោយ​​បង្ហាញ​ពី​ក្ដី​ក្ដុកក្ដួល​​ និង​​​អាឡោះ​អាល័យ​​ចំពោះ​ការ​បាត់បង់​​ព្រះ​មហាវីរក្សត្រ​​នរោត្តម​ ​សីហនុ​ ។ ​
​នាង​ឌុច សុភា ​បញ្ជាក់ថា ​តាំងពី​នាង​​​ដឹង​ព្រះ​ក​រុណា​​​ចូល​ទិវង្គត​​មក​នាង​កោ​ស​ខ្យល់​ញឹក​​​ ​​ដោយ​​សារមើល​​ប្រវត្តិព្រះ​អង្គ​​លើក​ណា​ក៏​ទប់​​អារម្មណ៍​​ក្ដុក​ក្ដួល​​មិន​បាន​​ ។ ​គាប់​ជួន​នាង​​សម្បូរ​ការ​ងា​រ​​​ថត​ និង​ត្រូវ​បំពេញ​​កាតព្វកិច្ច​​ជាម្ដាយ​​ដែលមើល​ថែ​​កូន​ប្រុស​សំណព្វ​​​ជា​រៀង​រាល់​​យប់​មិន​សូវ​បានគេ​ង​គ្រប់គ្រាន់​​ទើបកាន់​​តែ​​ធ្វើ​ឱ្យ​រាង​កាយ​ចុះ​ខ្សោយ​​ ។

​ទោះ​បី​​យ៉ាង​ណា​​​ក្តី ​នាង​​សុភា​​អះអាង​ថា ​នាង​​មិ​ន​មាន​បញ្ហា​​ផ្នែកសុខភាព​​ទេក្រៅ​ពី​ហត់​ពេក ហើ​យ​​អស់​កម្លាំង​តិចតួច​​ ​។​​រហូតមក​ដល់ពេលនេះ​ឌុច សុភា​ នៅមិន​​ទាន់​​​មានស្នា​ដៃ​​ថ្មី​នៅ​ឡើយ​​ទេ​បូក​រួម​​ទាំង​រឿង «ចាំ​ថ្ងៃ​វិល​វិញ »​ ដែលនាង​​ទើប​​​សម្ដែង​​ចប់​​​​មិន​ទាន់​បាន​ដាក់បញ្ចាំង​​នោះ ។ ​ឌុច សុភា​ ត្រូវគេ​ឃើញ​មាន​ការ​​ផ្លាស់​ប្ដូរ​ឥរិ​យា​​បទ​ច្រើន​បន្ទាប់ពី​​មាន​ការ​រិះ​គន់​​​ពាក់ព័ន្ធ​​នឹង​ការ​វាយប្រហារ​របស់នាង​​​ ចំពោះ​អ្នក​សារ​ព័ត៌​មាន​​កាលពីពេល​ថ្មី​ៗ​​កន្លង​មក ។ ទោះជា​​នាង​សុំ​មិន​​រំលឹក​ពី​រឿង​​នោះ​ក៏​គេ​ឃើញ​​នាង​ហាក់មាន​​ការ​បន្ទន់​ខ្លួន​ខុស​ប្លែក ​​គឺ​វា​ស្មើ​​នឹង​​ការ​ទទួល​​ស្គាល់​​ និង​ដើម្បី​​លុប​លាង​ពាក្យ​ជ្រុល​ជ្រួស​ដែល​​នាង​បាន​​ប្រកាស​តាមបញ្ចក់​ទូរទស្សន៍​ធ្វើ​ឱ្យ​មាន​ប្រតិ​កម្ម​​​​នោះ ៕