ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហេតុការណ៍​គ្រោះ​ចរាចរ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៣…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហេតុការណ៍​គ្រោះ​ចរាចរ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៤៨-៤៩ ស្ថិត​ក្នុងភូមិ​ច្បារមន ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ស្រុក​បាទី បាន​ប្រាប់​ថា ករណី​ខាងលើ​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា និង​បាន​បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ រស់ ឆ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​រមាស ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​លែ​ត ពណ៌​ស គ្មាន​ផ្លា​ក​លេខ បើកបរ​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ ១AQ-១៧៣៨ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ និង​បាន​បន្សល់​ទុក​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​ស្រុក​បាទី បាន​ចុះ​ដល់​កន្លែង​ធ្វើ​កំណត់ហេតុ និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សព​ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ