ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជ័រកៅស៊ូ មានការ​ថយ​ចុះ​គួរ​ឱ្យ​ព្រួយ​បារ​ម្ភ​ក្នុង​ខែតុលា​កន្លង​មក​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ បាន​ជាង​១៣​ម៉ឺន​តោន​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៧​នេះ​ដែល ទទួល​បាន​ចំណូល​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​។ តែ​អ្វី​ដែល​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺថា តម្លៃ​កៅស៊ូ ក្នុង​ខែតុលា…

​រាជធានី​ភ្នំពេញ ​៖ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ បាន​ជាង​១៣​ម៉ឺន​តោន​ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៧​នេះ​ដែល ទទួល​បាន​ចំណូល​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​។ តែ​អ្វី​ដែល​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺថា តម្លៃ​កៅស៊ូ ក្នុង​ខែតុលា បាន​ធ្លាក់​ចុះ​៦៣​ដុល្លារ​ក្នុង​តោន បើ​ធៀប​នឹង​កញ្ញា ឆ្នាំ​២០១៧​កន្លង​ទៅ​។ នេះ​បើ​តាម​របាយ​ការណ៍​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ស្ដី​ពី​ស្ថានភាព​ការងារ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ប្រចាំ​ខែតុលា ឆ្នាំ​២០១៧​ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

​បើ​ទោះបី​តម្លៃ​កៅស៊ូ ក្នុង​ខែតុលា​ ឆ្នាំ​២០១៧​នេះ ធ្លាក់​ចុះ​ក៏​ដោយ តែបើ​ធៀប​នឹង​ខែ​តុលា​ ឆ្នាំ​២០១៦ តួលេខ​ហាក់ដូចជា​ល្អ ព្រោះ​វា​បាន​ឡើង​ចំនួន​២២៦​ដុល្លារ​ក្នុង​មួយ​តោន​​ស្មើនឹង​១៧%​។​

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​បានឱ្យ​ដឹង​បន្ត​ថា ផលិតផល​ក្នុង​ខែតុលា​ ឆ្នាំ​២០១៧ ​សម្រេច​បាន​ចំនួន ១៨,០៥១ តោន កើនឡើង​ចំនួន​១,៦១៤​តោន ស្មើនឹង​១០​ភាគ​រយ ធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០១៧ និង​បាន​កើនឡើង​ចំនួន​៤,៧៨៧​តោន ស្មើនឹង​៣៦% ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៦​។​ ​ចំណែក​ការ​ប្រមូល​ចំណូល​ថវិកា​ចូល​រដ្ឋ ក្នុង​ខែតុលា​ឆ្នាំ​២០១៧ បាន​ចំនួន ១១១,៧១៨,៩២៨​រៀល​។​

​សូម​បញ្ជាក់​ថា ចាប់ពី​ខែមករា ដល់​ខែតុលា ​ឆ្នាំ​២០១៧ កម្ពុជា​ប្រមូល​ផល​ជ័រកៅស៊ូ​បាន​ចំនួន ១៣០,៧២៨ តោន កើនឡើង​ចំនួន ៣០,៨៧០​តោន ស្មើនឹង​៣១% បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ទៅ​នឹង​​ឆ្នាំ​មុន ដោយ​ទទួល​បាន​ទឹកប្រាក់​ចំនួន ២១៦,២២៤,១១២​ដុល្លារ ដែល​​តម្លៃ​លក់​ជ័រកៅស៊ូ មធ្យម​ក្នុង​​រយៈពេល​១០​ខែ​គឺ ១,៦៥៤​ដុល្លារ​ក្នុង​១​តោន បាន​កើនឡើង​៥៣៣ ដុល្លារ​ក្នុង​តោន​។

​ជ័រកៅស៊ូ​របស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន វៀតណាម សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​។ ឆ្នាំ​២០១៦ ​កន្លង​ទៅ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​បាន​ជាង​១៤​ម៉ឺន​តោន ទទួល​បាន​​ទឹកប្រាក់​ជាង ១៨០​លាន​ដុល្លារ​៕