ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Global 2017​ គ្រង​តំណែង​ដោយ​បវរកញ្ញា​​​ប្រេស៊ីល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ បវរកញ្ញា​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល ​កញ្ញា​Barbara Vitorelli​បាន​គ្រង​មកុដ​សម្រស់​ស្អាត​ដាច់​គ្នា​ខ្នាត​ពិភពលោក​ ដោយ​យកឈ្នះ​បវរកញ្ញា​៥៩​ប្រទេស​​ផ្សេង​ទៀត នៅ​​ក្នុង​កម្មវិធី​Miss Global 2017…

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត​ បវរកញ្ញា​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល ​កញ្ញា​Barbara Vitorelli​បាន​គ្រង​មកុដ​សម្រស់​ស្អាត​ដាច់​គ្នា​ខ្នាត​ពិភពលោក​ ដោយ​យកឈ្នះ​បវរកញ្ញា​៥៩​ប្រទេស​​ផ្សេង​ទៀត នៅ​​ក្នុង​កម្មវិធី​Miss Global 2017 ​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់
ផ្ទះ​។

បន្ទាប់​ពី​ឆ្លង​ការ​ប្រកួត​អស់​ជា​ច្រើន​វគ្គ ក្នុង​កម្មវិធី Miss Global ២០១៧ ដែល​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ កាលពី​ថ្ងៃ​ទី​១៧ ​វិច្ឆិកា  ក៏​បាន​ឈាន​ចូល​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​។ កញ្ញាឯក​ប្រេ​ស៊ីល ​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​៦០​រូប ​យក​២០​រូប ​មក​១១​រូប​ ។ ចុង​ក្រោយ​សល់​៥​នាក់​ហើយ​នាទី​ចុង​ក្រោយ ​នារី​កំពូល​សម្រស់​រូប​នេះ​ ជា​អ្នក​គ្រង​មកុដ​ថ្នាក់​ពិភពលោក​​ដាច់​គេ​បំផុត​ ។​

ម្ចាស់​ជ័យ​លា​ភី​រូបនេះ ​បាន​ឆ្លង​សំណួរ​ពីរ​ដំណាក់កាល​ ។​ សំណួរ ទី​១-​វគ្គ​ត្រឹម​១១​នាក់​នាង​បាន​បញ្ជាក់​ប្រាប់​ថា​ ស្ត្រី​ក៏​​អាច​បំពេញភារកិច្ច​ជូន​ពិភពលោក​ស្ត្រី​អាច​មានជីវិត​និង​ចេះ​ដឹង​ ដើម្បី​ជួយ​ពិភពលោក​ ។​ ចំណែក​ចម្លើយ​ទី​២-​ក្នុង​ដំណាក់កាល​៥​រូប​​ចុង​ក្រោយ​នាង​បាន​ឆ្លើយ​ថា ​ដើម្បី​ជួយ​បរិស្ថាន​ គឺ​នាង​និង​ជូ​យ​ដល់​ព្រៃ​អា​ម៉ា​ហ្សូ​ន​មុនគេ​ដែល​ជា​ប្រទេស​នាង​គ្រា​ដែល​យល់​ថា​ព្រៃ​មួយ​នេះ​ខូចខាត​ច្រើន​។

៥​រូប​ចុង​ក្រោយ ​ចំណាត់ថ្នាក់​លេខ​១​ ប្រេ​ស៊ីល​ លេខ​២ ប្រទេស​បា​ហា​ម៉ា លេខ​៣​ប្រទេស​​អា​ឡឺ​ម៉​ង់ លេខ​៤ ប្រទេស​សុ​ម៉ា​លី និង​លេខ​៥​ ប្រទេស​ចិន​ ។ ដោយឡែក​ចំណាត់ថ្នាក់ ​ពាន​ថតរូប​ស្អាត​ បា​ន​លើ​ប្រទេស​វៀតណាម ពាន​មិត្តភាព ប្រទេស​កុង​ហ្គោ ពាន​ប្រជាប្រិយ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ​។ ​តំណាង​ខ្មែរ​ បាន​កញ្ញាឯក​ស្រា​បៀ​ហ្គេ​ន​បឺត ចំណាត់ថ្នាក់​លេខ​៣​ អន្តរជាតិ​ប្រចាំឆ្នាំ​២០១៧ ​។

អត្ថបទសរសេរ ដោយ