ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​កូរ៉េ​ខាងជើង ​ចិន​ចង់ឱ្យ​មានការ​ផ្អាក​2

6 ឆ្នាំ មុន

ប្រទេស​ចិន​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​ចិន​អះអាង​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា «ការ​ផ្អាក​២» គឺជា​ដំណោះស្រាយ​ដ៏​ប្រសើរ​ដើម្បី​ចាក​ចេញពី​វិបត្តិ​ជាមួយ​កូរ៉េ​ខាងជើង ។ ចិន​ក៏​ដូច​រុ​ស្ស៊ី​ដែរ​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អា​េ​ម​រិ​ក និង​កូរ៉េ​ខាងត្បូង​បញ្ឈប់​សមយុទ្ធ​យោធា​រួម​ធំ​ៗ​របស់​ពួក​គេ​ជា​ថ្នូរ​គ្នា​នឹង​ការ​បញ្ឈប់​កម្មវិធី​អាវុធ…

ប្រទេស​ចិន​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​ចិន​អះអាង​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា «ការ​ផ្អាក​២» គឺជា​ដំណោះស្រាយ​ដ៏​ប្រសើរ​ដើម្បី​ចាក​ចេញពី​វិបត្តិ​ជាមួយ​កូរ៉េ​ខាងជើង ។

ចិន​ក៏​ដូច​រុ​ស្ស៊ី​ដែរ​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អា​េ​ម​រិ​ក និង​កូរ៉េ​ខាងត្បូង​បញ្ឈប់​សមយុទ្ធ​យោធា​រួម​ធំ​ៗ​របស់​ពួក​គេ​ជា​ថ្នូរ​គ្នា​នឹង​ការ​បញ្ឈប់​កម្មវិធី​អាវុធ នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។

ពេល​វិល​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​របស់លោក​នៅ​អាស៊ី ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ អះអាង​ថា សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង និង​រូប​លោក​បាន​បដិសេធ​កិច្ច​ព្រម​ព្រៀង​ផ្អាក​ទៅ​វិញ​ទៅ​មក​បណ្តា​សកម្មភាព ។ គំនិត​ផ្អាក​ទៅ​វិញ​ទៅ​មកនេះ ឥឡូវ​ត្រូវ​បាន​ក្រុង​ប៉េ​កាំ​ង​ហៅ «​ការ​ផ្អាក​២» ហើយ​លើក​ឡើង​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​កាលពី​ខែមីនា ។

ពេល​សួរ​ពី​ការ​បកស្រាយ​របស់​ចិន​ចំពោះ​ការ​អះអាង​របស់​លោក​ត្រាំ លើ​ការ​ព្រមព្រៀង​នេះ​រវាង​លោក និង​លោក​ស៊ី ជី​ន​ពីង ទាក់ទិន​បញ្ហា​កូរ៉េ​ខាងជើង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក GENG SHUANG អះអាង​ថា មាន​តែ​ការ​ពិភាក្សា​គ្នា​ដោយ​ស៊ីជម្រៅ​ដែល​អាច​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយបារម្ភ​របស់​គ្រប់​ភាគី និង​ទើប​អាច​ចាក​ចេញពី​វិបត្តិ​ដោយ​សន្តិវិធី ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក GENG SHUANG ថ្លែង​ថា យើង​យល់​ថា ការ​ផ្អាក​២​នេះ​ជា​សំណើ​សម​ហេតុផល​បំផុត​ស្មើភាព​បំផុត និង​ប្រកបដោយ​គតិបណ្ឌិត​បំផុត​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ។ មាន​តែ​បែប​នេះ​ទេ ទើប​អាច​សម្រាល​ភាព​តានតឹង​បច្ចុប្បន្ន ក៏​ប៉ុន្តែ​អាច​ឆ្លើយ​តប​ផង​ដែរ ចំពោះ​ការ​ព្រួយបារម្ភ​ខាង​សន្តិសុខ​សម្រាប់​គ្រប់​ភាគី ។

បេសកជន​ពិសេស​ម្នាក់​របស់​ចិន​បាន​ចេញ​ទៅ​កាន់​ក្រុង​ព្យុ​ង​យ៉ាង​ហើយ​នា​ថ្ងៃ​ទី​១៧ វិច្ឆិកា ។

ទីភ្នាក់ងារ​ស៊ើបការណ៍​ជាតិ​កូរ៉េ​ខាងត្បូង NIS វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា គម្រោង​​អភិវឌ្ឍន៍​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM របស់​កូរ៉េ​ខាងជើង​នៅ​ពុំ​ទាន់​បង្ហើយ​នៅឡើយ​ទេ គឺ​ជួប​ប្រទះ​ការ​កម្រិត​នានា​ក្នុង​ដំណាក់កាល​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ