ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​​មេ​ការ​ជនជាតិ​ចិន​​នៅ​ខេត្ត​កណ្តាល​​ជាប់​ពន្ធ​នា​គារ​៣​ខែ ពិន័យ​​ប្រាក់​២​លាន​រៀល​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ រសៀល​ថ្ងៃទី​២៥ តុលា ​ចៅ​ក្រម​​ស៊ើប​សួរ​​សាលា​ដំបូង​ខេត្ត​ លោក​​លឹម សុគន្ថា ​បាន​ប្រកាស​​​សាល​​ក្រម​​ផ្តន្ទា​ទោស​​ស្ត្រី​ជនជាតិ​ចិន​ជា​មេ​ការ​រោង​ចក្រ​កាត់​ដេរ​ញូវ​អាក​ឃីត ឈ្មោះ​លាវ គុយ​ស៊ាង អាយុ​​៥០​ឆ្នាំ ឱ្យ​​ជាប់​ពន្ធ​នា​គារ​​រយៈ​ពេល​៣ខែ​ និង​ពិន័យ​​ជា​ប្រាក់​ចំនួន​​២​លាន​រៀល ប៉ុន្តែ​​ទោស​រយៈ​ពេល​​៣​ខែ​ត្រូវបាន​ព្យួរ​ទាំង​ស្រុង ។

​ការ​ប្រកាស​​​​សាល​ក្រម​នេះ​បាន​ធ្វើ​ឡើង​​ជា​សាធារណៈ​នៅ​ចំពោះ​​មុខ​ជនជាប់​ចោទ​ឈ្មោះ​លាវ គុយ​សា៊ង ​​និង​ជន​រង​គ្រោះ​រួម​ទាំង​សាក្សី​៣​នាក់​ទៀត​ដោយ​មាន​អ្នក​យក​ព័ត៌​មាន​​ជាតិ​ អន្តរ​ជាតិ​ផង​ដែរ ។ ​ជនសង្ស័យ​ឈ្មោះ​​លាវ គុយ​ស៊ាង ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​រង​ លោក​ស្រី ស៊ុន សុខា​លីដា ចោទ​​ប្រកាន់​​ពី​បទ​ធ្វើ​ឱ្យ​​ខូច​ខាត​ដោយ​ចេតនា​​តាម​មាត្រា​​៤១០​នៃ​​ក្រម​​ព្រហ្ម​ទណ្ឌ​​ ដែលជនសង្ស័យ​​បាន​ប្រព្រឹត្ត​កាល​ពី​​ព្រឹកថ្ងៃទី​២៣ តុលា នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​ញូវ​អាក​​ឃីត​ដែល​មាន​ទីតាំង​នៅ​ភូមិ​ត្រពាំង​​ភូមិ ឃុំ​​ពើក​ ស្រុក​អង្គស្នួល។​

លោក​លឹម សុគន្ថា ​បាន​ប្រកាស​សាល​ក្រម​លេខ​៥៨ល ចុះ​​ថ្ងៃ​ទី​២៥ តុលា ​២០១២ ​ផ្តន្ទា​ទោស​​​ជនជាប់​​ចោទ​ឈ្មោះ​​លាវ គុយ​ស៊ាង ​ភេទ​ស្រី អាយុ​៥០​ឆ្នាំ ​ជនជាតិ​ចិន ជា​មេ​ការ​ ​នៅរោងចក្រ​ញូវ​អាក​ឃីត ឱ្យ​ជាប់​ពន្ធនា​គារ​​រយៈ​ពេល​៣​ខែ​ និង​ពិន័យ​ជា​ប្រាក់​​​ចំនួន​២​លាន​រៀល ប៉ុន្តែ​​ទោស​ត្រូវ​ព្យួរ​​ទាំងស្រុង គឺដោយ​​​យោង​ទៅ​តាម​មាត្រា​​មួយ​ចំនួន និងយោង​​ទៅ លើ​សំណូម​ពរ​ពី​តំណាង​​កម្ម​ករ​រោងចក្រ​ជាង​១០០​នាក់​ និង​​ដើម​បណ្តឹង​​សូម​ឱ្យ​មាន​ការ​ដោះ​លែង​ ព្រោះ​​ជន​សង្ស័យ​​មិន​មាន​ចេតនា​​ប្រមាថ​ព្រះ​ចេស្តា​​ព្រះ​មហាវីរក្សត្រ​​ឡើយ ដោយ​មិន​ដឹងថា ក្នុងក្រដាស​នោះ​មាន​រូប​ព្រះភក្ត្រ​​ព្រះ​មហា​វីរក្សត្រ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕