ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូត ខាល រោង មមែ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់​ណាស់

6 ឆ្នាំ មុន

ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ ។ សម្រាប់​ថ្ងៃ​ច័ន្ទ ១០ រោច ខែកត្តិក ឆ្នាំរកា នព្វស័ក…

ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​តាម​ក្បួន​លោក កា​គ្លី​យ៉ូ​ស្ត្រូ និង​ព្រហ្ម​ជាតិខ្មែរ ។ សម្រាប់​ថ្ងៃ​ច័ន្ទ ១០ រោច ខែកត្តិក ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ​មាន​ដូច​តទៅ ៖
#​ឆ្នាំជូត (​ពង្សទេព្តា​ប្រុស​ធាតុទឹក​)
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ លោក​អ្នក​អាច​នឹង​ជួប​វាសនា​ល្អ​ដោយ​មាន​មិត្ត​ជួយ​ទំនុកបំរុង​ផ្ចុងផ្តើម​ហើយ​បើ​មានដំណើរ​ទៅ​ឆ្ងាយ​ទាក់ទង​នឹង​ការងារ​នោះ​ក៏​មិន​មាន​បច្ច័យ​អាក្រក់​ណាមួយ​មក​ពាធា​បាន​ឡើយ​គឺ​លោក​អ្នក​នឹង​ជួប​ជោគជ័យ​គួរ​ជាទី​ពេញចិត្ត​។​បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​និង​អាច​បន្ថែម​ទុន​បាន​។​រីឯ​បញ្ហា​ស្នេហា​ការ​រស់នៅ​ជាមួយ​គ្នា​បាន​សេចក្តីសុខ​សាន្ត ។

#​ឆ្នាំឆ្លូវ (​ពង្សមនុស្ស​ប្រុស​ធាតុដី​)
រាសី​ថ្ងៃនេះ​មធ្យម ៖ រាល់​ការ​បំពេញការងារ​ផ្សេង​ៗ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ គឺ​អាច​ដោះស្រាយ​បាន ប៉ុន្តែ​ក្នុង​នោះ​សូម​ប្រយ័ត្ន​កុំ​យកអាសា​មនុស្ស​ខ្ចាត់ព្រាត់​ឱ្យ​សោះ ព្រោះ​នាំ​ឱ្យ​កើតរឿង​សៅហ្មង​ទៅ​ថ្ងៃ ក្រោយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ផលកំ​រៃ​បាន​មក​កាក់កប​គ្រាន់បើ និង​អាច​សន្សំទុក​បាន​មួយ​ចំនួន ។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​មាន​ស្ថានភាព​ដូច​ធម្មតា​ទេ ។

#​ឆ្នាំខាល (​ពង្សយក្ស​ស្រី​ធាតុឈើ​)
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ រាល់​ការ​ស្មុគស្មាញ​ដែល​ធ្លាប់​កើត​មាន​លើ​លោក​អ្នក​ក្នុង​ការងារ​នឹង​ត្រូវ​អហោសិកម្ម​ទាំងអស់ ហើយ​ទ្រព្យ​ដែល​របូត​ចេញពី​ដៃ​ទៅ​នឹង​ត្រូវ​វិល​ត្រឡប់​មក​វិញ​យ៉ាង​គ្រប់គ្រាន់ បើ​មិន​បាន​តាម​ផ្លូវត្រង់​ទេ ក៏​គង់​បាន​មក​តាម​ផ្លូវ​ផ្សេង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​លូតលាស់​ជា​លំដាប់ និង​អាច​ពង្រីក​មុខរបរ​បាន​ទៀត​ផង ។ រីឯ​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អូកល្អឺន ។

#​ឆ្នាំថោះ (​ពង្សមនុស្ស​ស្រី​ធាតុឈើ​)
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​ច្រើន​ជួបនឹង​ការ​បរាជ័យ​ទាំង​ក្នុង​ការ​បំពេញការងារ​ក្នុងថ្ងៃនេះ ទាំង​ការ​ចេញ​ទៅ​ទាក់ទង​នៅ​ក្រៅ​អង្គភាព ហើយ​បើ​មានការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​នោះ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ លោក​អ្នក​មិន​គួរ​ប្រថុយប្រថាន​ដាក់​ទុន​ធំ​ពេក​នោះ​ទេ ព្រោះ​អាច​នាំ​ឱ្យ​មានការ​ខាតបង់ ។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ច្រើន​ពាក់មុខយក្ស​ដាក់​គ្នា​ខុស​ទំនង ។

#​ឆ្នាំរោង (​ពង្សទេព្តា​ប្រុស​ធាតុមាស​)
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ លោក​អ្នក​ឈាន​ចូល​មក​ដល់​ថ្ងៃនេះ នឹង​បាន​រួច​ចាក​ផុត​ពី​សេចក្តី​សៅ​ហ្មង​ទាំងឡាយ​ដែល​ធ្លាប់​កើត​មាន​ពី​េ​ពល​មុន​មក ហើយ​ខណៈ​ពេល​នេះ​ដែរ លាភ​សំណាង​​របស់​លោក​អ្នក​ក៏​នឹង​កើត​មាន​ឡើង​វិញ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​រីករាយ ។ បើជា​អ្នក​ប្រកប​មុខរបរ រកស៊ី​វិញ​ផល​ចំណេញ​ដែល​បាន​មក​អាច​នឹង​សន្សំទុក​ដាក់​បាន​ច្រើន ។ រីឯ​បញ្ហា​ស្នេហា​តែង​មាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត ។

#​ឆ្នាំម្សាញ់ (​ពង្សមនុស្ស​ប្រុស​ធាតុភ្លើង​)
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ រាល់​ការ​ត្រាច់ចរ​ទៅ​ទី​ឆ្ងាយ​ៗ​នា​ពេល​យប់​ព្រលប់ ទោះជា​ទៅ​មើល​សិល្បៈ ឬ​ទៅ​កំសាន្ត​សប្បាយ​អ្វី​ក្តី បើ​មិនជា​ការ​ចាំបាច់​ទេ គួរតែ​លោក​អ្នក​ផ្អាក​សិន ទើប​ជា​ការ​ល្អ ព្រោះ​ថា អាច​នឹង​មាន​ហេតុ​បច្ច័យ​មិនល្អ​កើតឡើង ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មាន​ជួបនឹង​ឧបសគ្គ​ច្រើន​ប្រការ​ណាស់​ធ្វើ​ឱ្យ​លោក​អ្នក​តឹងតែង​ក្នុង​ចិត្តច្រើន ។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ច្រើន​រករឿង​ឈ្លោះប្រកែក ។

#​ឆ្នាំមមី​(​ពង្សទេព្តា​ស្រី​ធាតុភ្លើង​)
រាសី​ថ្ងៃនេះ​ធ្លាក់​ចុះ ៖ លោក​អ្នក​អាច​នឹង​មាន​មនុស្ស​ភេទ​ផ្ទុយ​អាយុ​ស្របាល​គ្នា​ចាំ​ថ្កោលទោស​ទាញ​យក​ផលប្រយោជន៍​ពី​រឿង​អ្វីមួយ​មិន​ខាន ឬ​ពុំនោះសោត​ទេ ក៏​ត្រូវ​ចៅហ្វាយនាយ​ស្តីបន្ទោស​ពី​រឿង​ការងារ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មុន​នឹង​ទូទាត់​បញ្ជី​លុយកាក់ គួរតែ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ម៉ត់ចត់​សិន ដើម្បី​ចៀសវាង​ការ​ថ្លោះធ្លោយ​។ រីឯ​បញ្ហា​ស្នេហា​មានការ​រកាំរកូស​គ្នា តែ​មិន​ធ្ងន់ធ្ងរ​ទេ ។

#​ឆ្នាំមមែ (​ពង្សទេព្តា​ស្រី​ធាតុមាស​)
រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ៖ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នក​ស្រវាស្រទេញ​បំពេញ​សំរាប់​ថ្ងៃនេះ​សុទ្ធតែ​មានការ​ជឿនលឿន និង​សំរេច​បាន​ផល​យ៉ាង​ចំណាប់ ព្រោះ​មាន​អ្នក​ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា ។ បើជា​អាជីវករ​រកស៊ី​វិញ អាច​រក​ប្រាក់​ចំណេញ​បាន​យ៉ាងច្រើន​ហើយ​ងាយស្រួល​ទៀត​ផង​ជាមួយ​នេះ ក៏​អាច​ពង្រីក​មុខរបរ​បាន​ថែម​ទៀត ។ រីឯ​បញ្ហា​ស្នេហា​គ្មាន​អ្វី​គួរ​ឱ្យ​កត់សំគាល់​ឡើយ ។

#​ឆ្នាំវក (​ពង្សយក្ស​ប្រុស​ធាតុដែក​)
រាសី​ថ្ងៃនេះ​មធ្យម ៖ លោក​អ្នកមាន​វាសនា​តិចតួច​ទេ ព្រោះ​ត្រូវ​ចំណាយ​កំលាំង​នឿយហត់​ច្រើន​ទើប​ទទួល​បាន​ផលប្រយោជន៍​ខ្លះ​ពី​កិច្ចការ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បើ​លោក​អ្នក​ទៅ​បំពេញការងារ​នៅ​ទី​ឆ្ងាយ​នោះ​គឺ​នឹង​បាន​លទ្ធផល​យ៉ាង​បរិបូរណ៍ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ​មាន​អតិថិជន​ចូល​ទាក់ទង​គួរសម​ដែរ ជា​ប្រាក់​ចំណូល​ក៏​កើនឡើង​ទៅ​តាម​នោះ ។ រីឯ​ថ្ងៃនេះ គូស្នេហ៍​រមែង​យល់​អធ្យាស្រ័យ​គ្នា ។

#​ឆ្នាំរកា (​ពង្សយក្ស​ប្រុស​ធាតុដែក​)
រាសី​ថ្ងៃនេះ​មធ្យម ៖ រាល់​ផលប្រយោជន៍​ដែល​ខាតបង់​ពី​ថ្ងៃមុន​នោះ មក​ដល់​ពេល​នេះ​អាច​នឹង​ស្តារ​បាន​ឡើង​វិញ​ខ្លះ​ជាក់​ជា​ពុំខាន ហើយ​សេចក្តីសុខ​ចំរើន​ក៏​កើត​មាន​ដល់​លោក​អ្នកផង​ដែរ តែ​តម​កុំ​និយាយ​ស្តី​ប៉ប៉ាច់​ប៉​បោ​៉​ច​ច្រើន​ពេក​ព្រោះ​អាច​នាំ​ឱ្យ​ខាត​លាភ​ទៅ​វិញ​។ បើជា​អាជីវករ​រកស៊ី​វិញ​មានការ​រីក​ចំរើន​លូតលាស់​ទៅ​មុខជា​លំដាប់ ។ រីឯ​បញ្ហា​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា និង​នឹករលឹក​គ្នា​បើ​នៅ​ឆ្ងាយ ។

#​ឆ្នាំច (​ពង្សយក្ស​ស្រី​ធាតុដី​)
រាសី​ថ្ងៃនេះ​មធ្យម ៖ រាល់​ការងារ​របស់​លោក​អ្នក​សំរាប់​ថ្ងៃនេះ​មាន​សភាព​ឡើង​ចុះ​មិន​ច្បាស់លាស់ ហេតុនេះ​ទាមទារ​ឱ្យ​លោក​អ្នក​មានការ​ប្រយ័ត្នប្រយែង និង​ពុះពារ​ឱ្យ​បាន​ខ្លាំង​ជា​បន្ត​ទៀត ទើប​អាច​សំរ​ច​បាន​ជោគជ័យ​។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួ​សារបាន​ដោយ​ស្រួល​ទេ​មិន​មាន​អ្វី​មក​រាំងស្ទះ​ឡើយ ។ រីឯ​បញ្ហា​ស្នេហា គូ ស្នេហ៍​រមែង​ចេះ​អត់អោន​គ្នា ។

#​ឆ្នាំកុរ (​ពង្សមនុស្ស​ស្រី​ធាតុទឹក​)
រាសី​ថ្ងៃនេះ​មធ្យម ៖ រាល់​កិច្ចការ​សព្វបែបយ៉ាង ដែល​លោក​អ្នក​អាច​ជួបនឹង​បញ្ហា​ខ្លះ​ៗ​ដោយសារ​តែ​លោក​អ្នកមាន​សុខភាព​មិន​ប្រក្រតី ហើយ​ធ្វេសប្រហែស​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​ផលប្រយោជន៍​ទាំងស្រុង​នោះ​ទេ​។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ រក​ប្រាក់​កំរៃ​បាន​មិន​គ្រប់គ្រាន់​ទេ ហើយ​លោក​ក៏​មិន​គួរ​បោះទុន​ធំ​ដែរ ។ រីឯ​បញ្ហា​ស្នេហា​គឺ​ដូច​ធម្មតា​មិន​មាន​អ្វី​ប្លែក​ឡើយ ៕
(​សូម​ឱ្យ​មិត្ត​អ្នក​អាន​ជួប​តែ​សំណាងល្អ ស៊ែរ​មួយ​ដើម្បី​នាំ​លាភ​សំណាង​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ