ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​នៅ សុ​និ​តា នាំ​ភាព​ជោគជ័យ​មក​ពី​ប្រទេស​អូស្ដ្រាលី

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អប្សរា កញ្ញា នៅ សុ​និ​តា បាន​បង្ហាញ​ភាព​ជោគជ័យ​ការ​សម្ដែង​របស់​ខ្លួន​នៅ​ប្រទេសអូស្ដ្រាលី រួម​ជាមួយ​តារា​សម្ដែង តារាចម្រៀង​ជា​ច្រើន​រូប​ទៀត​ដែលបាន​រួម​ដំណើរ​ជាមួយ​គ្នា ។ សុ​និ​តា និយាយ​ថា នៅ​ប្រទេស​អូស្ដ្រាលីបងប្អូន​ខ្មែរ​យើង​រស់នៅ​ទីនោះ​បាន​គាំទ្រ​ចំពោះ​ការ​ សម្ដែង​របស់​តារាខ្មែរ​យើង ដោយ​រាល់​ការ​សម្ដែង​ម្ដង​ៗ​ទទួល​បានការ​ចូលរួម​យ៉ាងច្រើន​កុះករ ធ្វើ​ឱ្យ​សិល្បករ សិល្ប​ការិនី​ខ្មែ​រយីង​មាន​ទឹកចិត្ដ​រំភើប និងសប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អប្សរា កញ្ញា នៅ សុ​និ​តា បាន​បង្ហាញ​ភាព​ជោគជ័យ​ការ​សម្ដែង​របស់​ខ្លួន​នៅ​ប្រទេសអូស្ដ្រាលី រួម​ជាមួយ​តារា​សម្ដែង តារាចម្រៀង​ជា​ច្រើន​រូប​ទៀត​ដែលបាន​រួម​ដំណើរ​ជាមួយ​គ្នា ។ សុ​និ​តា និយាយ​ថា នៅ​ប្រទេស​អូស្ដ្រាលីបងប្អូន​ខ្មែរ​យើង​រស់នៅ​ទីនោះ​បាន​គាំទ្រ​ចំពោះ​ការ​សម្ដែង​របស់​តារាខ្មែរ​យើង ដោយ​រាល់​ការ​សម្ដែង​ម្ដង​ៗ​ទទួល​បានការ​ចូលរួម​យ៉ាងច្រើន​កុះករ ធ្វើ​ឱ្យ​សិល្បករ សិល្ប​ការិនី​ខ្មែ​រយីង​មាន​ទឹកចិត្ដ​រំភើប និងសប្បាយ​រីករាយ​យ៉ាង​ខ្លាំង ។

កញ្ញា ​នៅ សុ​និ​តា មាន​អាយុ​១៩​ឆ្នាំ កំពុង​បំរើ​ការងារ​ក្នុង​ស្ថានីយទូរទស្សន៍​អប្សរា ជា​ពិធី​ការិនី​កម្មវិធី​កុមារ​ឆ្លាត​។ បើ​ទោះបីជា​រូប​នាងមិន​ទាន់​មានឈ្មោះ​ល្បី​ក្នុងចំណោម​ពិធី​ការិនី​នៅ​កម្ពុជា​ក្ដី តែ​ទេព​កោស​ល្យ និង​ទឹកដម​សម្លេង រួម​ទាំង​ការ​ប្រើ​ពាក្យពេចន៍​របស់​នាង​បានបង្ហាញ​ថា នា​ពេល​អនាគត​នាង​ប្រាកដជា​នឹង​ក្លាយជា​ពិធី​ការិនី​ដែលមានឈ្មោះ​ល្បី​មិន​ខាន ។  សុ​និ​តា និយាយ​ថា ក្រៅពី​អាជីព​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​អប្សរា នាង​ជា​និស្សិត​ឆ្នាំ​ទី​១នៅ​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ផ្នែក​សេដ្ឋកិច្ច និង​ធនាគារ ។ នាង គឺជា​តារា​ឯក​ចំណាត់ថ្នាក់​លេខ​១ ខាង​ថតរូប​ស្អាត​របស់​ក្រុមហ៊ុន​ប្រ៊ី​សស្ដុ​ន ហើយ​ក៏​ជា​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ស្រស់​ស្អាត​ផង​ដែរ ។ នាង​ធ្លាប់​ថត ស្ប៉ត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ខេ​ស៊ី​មេន និង​សម្ដែង​កាយវិការ​ខា​រ៉ាអូ​ខេ​ឱ្យ​ក្រុមហ៊ុន​សាន់​ដេ​ជា​ច្រើន​វ៉ុល ។ សំខាន់​ជាង​នេះ​ទៀត នាង​ធ្លាប់ចូលរួម​សម្ដែង​ក្នុង​ខ្សែ​រឿង​ភាគ​បាន​ចំនួន​ពីរ​រឿង គឺ​រឿង​ដង​វិ​ថី​តារា និង​រឿង​ល្បិច​ស្រី សំរាប់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ CTN ។ ទោះបីជា​សុ​និ​តា កំពុង​ដើរ​លើ​វិ​ថី​សិល្បៈយ៉ាងណា​ក៏​ដោយ​ចុះ តែ​នាង​បាន​បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថា នាង​ស្រឡាញ់​សិល្បៈ​តាំងពីតូច​ពិតមែន តែ​នាង​ប្រហែល​មិន​ចាប់​យក​អាជីព​ជា​អ្នកសិល្បៈ​ជារៀង​រហូត​ទេ ព្រោះ​សព្វថ្ងៃ​នាង​មាន​ឪពុក​ជា​មន្ដ្រីរាជការ ដែល​មានជីវភាព​អាច​រស់​ដោយ​ស្រួល​បាន​។ ម្យ៉ាងទៀត​ការ​សិក្សា​របស់​នាងកំពុង​តែ​ត្រួសត្រាយ​ផ្លូវ​សំរាប់​អនាគត​ដ៏​ល្អ​សំរាប់​រូប​នាង ។

ពាក់ព័ន្ធ​ដល់​ការ​រិះគន់​ទាំងឡាយ​ដែល​តែងតែមាន​ចំពោះ​អ្នកសិល្បៈ​សំខាន់​អំពី​បញ្ហា​ស្នេហា​នោះ សុ​និ​តា និយាយ​ថា នាង​ហាក់​មិនយកចិត្ដទុកដាក់​ចំពោះ​ការ​រិះគន់​ទាំង​អស់នោះ​ទេ ព្រោះ​រឿង​ល្អ​និងអាក្រក់​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ​ជា​អ្នក​ប្រព្រឹត្ដ​។ ដូច្នេះ​មិន​ចាំបាច់មានការ​រិះគន់​ពី​ខាងក្រៅ​ក៏​ម្នាក់​ៗ​បានដឹង​ដោយ​ខ្លួនឯង​ថា យើង​ជាមនុស្ស​ល្អ ឬ​មិនល្អ​នោះ ។ ជា​ការ​ពិត​ណាស់ អ្នកសិល្បៈ​ភាគច្រើន គឺ​រង​នូវ​ការ​រិះគន់​អំពី​ការភ្លើតភ្លើន និង​បញ្ហា​ស្នេហា សំខាន់​ការ​លង់ខ្លួន​នឹង​បញ្ហា​ទ្រព្យសម្បត្ដិរបស់​បុរស ដែល​ធ្វើ​ឱ្យ​មានការ​បាត់បង់​នូវ​អ្វី​ជា​កិត្ដិយស​សំរាប់​ជីវិត ។ ទោះជា​យ៉ាងណា​ក្ដី អ្នកសិល្បៈ​ភាគច្រើន​គិត​ថា ជា​បញ្ហា​ដែល​ចៀសមិន​រួច​ក្នុង​ពេល​ដែល​អ្នកសិល្បៈ​ត្រូវ​ប្រឈម​មុខ​នឹង​មតិ​ចំរុះ​ដែល​មានទាំង​ល្អ និង​អាក្រក់ ។ ដូច្នេះ​ទោះបី​ដំណើរ​របស់​ពួក​គេ​ជួប​ឧបសគ្គ ឬ ជួប​នូវ​ភាព​អាម៉ាស់​អ្វីមួយ​ក្ដី ក៏​ពួក​គេ​ចាត់​ទុក​ថា នោះ​ជា​រឿង​ធម្មតា​។ ដូច្នេះ​អ្វី​ដែល​ជា​គំនិត​របស់ សុ​និ​តា លើក​ឡើង​ខាងលើ​គឺ​មិន​ខុស​អ្វី​ពីអ្នកសិល្បៈ​ដទៃ​ទៀត​ដែរ ។ មហាជន​និយាយ​ថា អ្នកសិល្បៈ​គ្រប់​រូប​ត្រូវ​គិត​អំពី​តម្លៃ​សីលធម៌ វប្បធម៌ ប្រពៃណី ដ៏​ផូរផង់​របស់​ជាតិ នោះ​ទើប​ខ្លួនឯង​មាន​កិត្ដិយស និង​ការ​គាំទ្រ​មិន​សាបសូន្យ ៕