ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាភាពយន្ត​ព្យាយាម​នាំ​យក​ភាពយន្ត​ខ្មែរ​បញ្ចាំង​នៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​ ស កេសា​រ៉ា ជា​តារាភាពយន្ត​ជើង​ចាស់​ជំនាន់​អ្នកស្រី​ឌី សា​វ៉េ​ត ហើយ​បន្ត​ប្រឡូក​ការងារ​មួយ​នេះ​មក​ទល់​ជំនាន់​ថ្មី ។ ដោយ​មាន​ទឹកចិត្ត​ស្រលាញ់​សិល្បៈ …

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​ ស កេសា​រ៉ា ជា​តារាភាពយន្ត​ជើង​ចាស់​ជំនាន់​អ្នកស្រី​ឌី សា​វ៉េ​ត ហើយ​បន្ត​ប្រឡូក​ការងារ​មួយ​នេះ​មក​ទល់​ជំនាន់​ថ្មី ។ ដោយ​មាន​ទឹកចិត្ត​ស្រលាញ់​សិល្បៈ  អ្នកស្រី​កេសា​រ៉ា នឹង​នាំ​យក​ខ្សែភាពយន្ត​ខ្មែរ​មួយ​ចំនួន​ទៅ​ដាក់​បញ្ចាំង​នៅ​សហ​រដ្ឋអាមេរិក ។ ការ​ប្តេជ្ញា​បែប​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ខណៈ​អ្នកស្រី​ស កេសា​រ៉ា និង​ស្វាមី​ចេញដំណើរ​ទៅ​អា​មេ​រិក។

នា​ឱកាស​នោះ​អ្នកស្រី​ស កេសា​រ៉ា ចាងហ្វាង​ផលិតកម្ម​ស កេសា​រ៉ា លើក​ឡើង​ថា អ្នក​ស្រី និង​ស្វាមី​ចេញ​ទៅ​អា​មេ​រិ​ក​កម្សាន្ត​ផង និង​ពិភាក្សា​ពី​ការ​នាំ​យក​ខ្សែភាពយន្ត​ខ្មែរ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ដាក់​បញ្ចាំង​ផង ។

អ្នកស្រី​ស កេសា​រ៉ា និយាយ​ថា «​អាណិត​កុន​ខ្មែរ​យើង​ដែល​ធ្លាក់​ចុះ ហើយ​ចង់ឱ្យ​បងប្អូន​នៅ​អា​មេ​រិ​កបាន​ទស្សនា​រឿង​ខ្មែរ​ម្តង​គ្រា​ដែល​កន្លង​មក​សម្បូរ​តែ​តារា​ទៅ​ច្រៀង​រាំ ។ ខ្ញុំ​គ្រោង​ពិភាក្សា​យ៉ាង​លម្អិត​ជាមួយ​មេធាវី​នៅ​អា​មេ​រិ​ក និង​ម្ចាស់​ស្ពុ​ន​ស៊័​រ ឬ​សមាគម​ខ្មែរ​នៅ​អា​មេ​រិ​ក ដើម្បី​យក​រឿង​ខ្មែរ​យើង​ទៅ​បញ្ចាំង និង​យក​តារា​ក្នុង​សាច់​រឿង​ទ​ប្រមាណ​ជា​២​ឬ​៣​ដួង​ទៅ​ជាមួយ​ដែរ » ។

អ្នកស្រី​ស កេសា​រ៉ា ឱ្យ​ដឹង​ថា ភាពយន្ត​ខ្មែរ​ចំនួន​បួន​រឿង បាន​ជ្រើសរើស​រួច​ហើយ​សម្រាប់​​បញ្ចាំង​នៅ​រដ្ឋ​កាលី​ហ្វ័​៊​រ​នី​ញ៉ា គឺ​រឿង «​វិកលចរិត​» រឿង​«​ធ្មប់​» របស់​ផលិតកម្ម​មា​តុ​ចក្រ រឿង​«​រ៉ូ​ហ្សា​៥»​របស់​ផលិតកម្ម​កេសា​រ៉ា និង​រឿង​ដុំ​មួយទៀត​របស់​ផលិតកម្ម​មហា​ហង្ស ។ ការ​បញ្ចាំង​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨ ។ ក្រៅពី​នេះ​មាន​គម្រោង​ធានា​លោក​ហ៊ុយ យ៉ា​ឡេ​ង តួអង្គ​រឿង​វិកលចរិត កញ្ញា​ដួង ម៉ា​និ​ច និង​កញ្ញា​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន ទៅ​អា​មេ​រិ​ក​ដែរ នា​ពេល​នោះ ព្រោះ​សុ​ទ្ឋ​តែ​ជា​តួអង្គ​សំខាន់​នៃ​សាច់​រឿង និង​ល្បីឈ្មោះ​នា​ពេល​សព្វថ្ងៃ ។

លោក​ហ៊ុយ យ៉ា​ឡេ​ង សម្តែង​ការ​រំភើប​ដែល​ដឹង​ថា​មាន​គម្រោង​យក​ភាពយន្តរ​របស់​លោក​​រឿង​«​វិកលចរិត​» និង​រឿង​«​ធ្មប់​»​យក​ទៅ​បញ្ចាំង​នៅ​អា​មេ​រិ​ក ។ «​យើង​រត់ការ​សំណុំ​ឯកសារ និង​រង់ចាំ​វី​សា ហើយ​ខ្ញុំ​រំពឹង​ថា​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​នឹង​ផ្តល់​ការ​អនុញ្ញាត​ដើម្បី​ឱ្យ​រឿង​ខ្មែរ​យើង​ដែល​មិន​ដែល​បាន​បញ្ចាំង​ជូន​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​សោះ​បាន​ទស្សនា​ម្តង ។ លើស​ពី​នេះ​ខ្ញុំ​ក៏​ត្រូវ​បាន​រៀប​គម្រោង​ទៅ​ទីនោះ​ដែរ ដោយ​ខ្ញុំ និង​តារា​ស្រី​ទៅ​ជាមួយនឹង​រៀបចំ​គម្រោង​សម្តែង​ក្រៅ​ឆាក​ខ្លះ​ដើម្បី​ឱ្យ​មាន​សភាព​ប្លែក​ចែក​ជូន​ពុក​ម៉ែ​នៅ​អា​មេ​រិ​ក​» ។

លោក​ហ៊ុយ យ៉ា​ឆឡេ​ង ចង់ឱ្យ​កញ្ញា​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន បាន​ទៅ​អា​មេ​រិ​ក​ដែរ​ព្រោះ​នាង​ជា​តួអង្គ​ក្នុង​រឿង​«​ធ្មប់​» ។

ចំណែក​កញ្ញា​ដួង ម៉ា​និ​ច រីករាយ​ដែល ផលិតកម្ម​កេសា​រ៉ា​មាន​គម្រោង​ធានា​នាង​ទៅ​អា​មេ​រិ​ក​ទី​ដែល​នាង​មិន​ដែល​ទៅ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ