ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ខិតខំ​ទាក់ទាញ​វិនិយោគទុន​បរទេស ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​យុវជន

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​នឹង​ខិត​ខំ​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​ឱ្យមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ដើម្បី​បង្កើន​​ការងារ​សម្រាប់​ពលរដ្ឋ​ក្នុងស្រុក​។ សម្តេច​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១​ម៉ឺន​៤​ពាន់​នាក់…

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​នឹង​ខិត​ខំ​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​ឱ្យមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ដើម្បី​បង្កើន​​ការងារ​សម្រាប់​ពលរដ្ឋ​ក្នុងស្រុក​។ សម្តេច​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១​ម៉ឺន​៤​ពាន់​នាក់ មក​ពី​រោងចក្រ​ចំនួន​​២០ នៅ​តំបន់​ចំការ​ដូង ក្នុង​ខណ្ឌដង្កោ​។

​សម្តេច​បាន​បញ្ជាក់​ថា ​ការ​បង្កើន​អ្នក​វិនិយោគទុន​នេះ ខណៈ​សម្តេច​សង្កេត​ឃើញ​ថា​កំណើន​​យុវជន​ដែល​គ្រប់​អាយុ​ត្រូវ​បំពេញការងារ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ និង​ដើម្បី​កាត់​បន្ថយ​ការ​ចំណាកស្រុក​ផង​ដែរ​។ ជាមួយនឹង​ការ​បង្កើន​ការងារ​នេះ សម្តេច​បញ្ជាក់​​ថា រដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់​បៀរ​វត្ស​សម្រាប់​កម្មករ​ផង​ដែរ ដែល​ការ​តម្លើង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​បន្តបន្ទាប់​។​

​សម្តេច​បាន​អះអាង​ថា ដើម្បី​ទាក់ទាញ​វិនិយោគទុន​បរទេស​ឱ្យ​ចាប់អារម្មណ៍​មក​វិនិ​យោគ​​នៅ​កម្ពុជា រដ្ឋាភិបាល​នឹង​បន្ត​អភិវឌ្ឍន៍​ផ្លូវ ថ្នល់ ស្ពាន កំពង់​ផែ ព្រ​លាន​យន្តហោះ ព្រមទាំង​ធ្វើ​ឱ្យ​តម្លៃ​អគ្គិ​ស​នី​មាន​តម្លៃ​ថោក ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេង​ទៀត​។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​មិន​ត្រូវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន រោងចក្រ បើក​ប្រាក់​ខែ​​ឱ្យ​បុគ្គល​ជា​ប្រាក់​រៀល និង​មិន​តម្រូវ​ឱ្យ​មាន​ភាគហ៊ុន​ក្នុងស្រុក​៕