ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​5​យ៉ាង​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ថ្លើម

7 ឆ្នាំ មុន

ជំងឺ​រលាក​ថ្លើម​គឺជា​ការ​រលាក​នៅ​នឹង​កោសិកា​ថ្លើម ភាគច្រើន​វា​កើតឡើង​ដោយសារ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ដោយ​វីរុស​មាន​៥ ប្រភេទ គឺ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A, B, C, D និង E។…

ជំងឺ​រលាក​ថ្លើម​គឺជា​ការ​រលាក​នៅ​នឹង​កោសិកា​ថ្លើម ភាគច្រើន​វា​កើតឡើង​ដោយសារ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ដោយ​វីរុស​មាន​៥ ប្រភេទ គឺ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A, B, C, D និង E។

ខាងក្រោម​នេះ​គឺជា​មូលហេតុ​សាមញ្ញ​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​អ្នក​កើត​ជំងឺ​រលាក​ថ្លើម ៖

១-​ការ​ចាក់​សាក់ និង​ចោះ
ការ​ចាក់​សាក់ ឬ​ចោះ​ផ្នែក​ណាមួយ​នៃ​រាង​កាយ​នៅ​កន្លែង​ដែល​មិន​ប្រើប្រាស់​ម្ជុល​ថ្មី រឺ​បាន​សម្លាប់​មេរោគ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​កាន់តែ​ខ្ពស់​ទៅ​នឹង​ការ​កើត​ជំងឺ​រលាក​ថ្លើម ។

២-​ការ​ប្រើប្រាស់​ឱសថ
ឱសថ​ដែល​អាច​បំផ្លាញ​កោសិកា​ថ្លើម នៅ​ពេល​ទទួលទាន​ក្នុង​កម្រិត​ខ្ពស់ និង​ជា​ញឹក​ញាប់​អាច​បង្ក​ឲ្យ​មានការ​រលាក​នៅ​នឹង​ថ្លើម ។ លើស​ពី​នេះ ការ​ប្រើប្រាស់​ឱសថ​ប្រភេទ​នេះ​រួម​ជាមួយ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​នឹង​ធ្វើ​ឲ្យ​ឥទ្ធិពល​នៃ​ការ​បំផ្លាញ​ថ្លើម​នេះ​កាន់​តែ​ធ្ងន់ ។

៣-​ដៃ​មិន​ស្អាត
អ្នក​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ពី​អ្នក​ដែល​កើត​ជំងឺ​នេះ​ដែល​មិន​បាន​លាងដៃ​ក្រោយ​​ពេល​ចេញពី​បន្ទប់ទឹក ។ ការ​មិន​លាងដៃ​ក្រោយ​ពេល​ចេញពី​បន្ទប់ទឹក រឺ​ក្រោយ​ពេល​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​របស់​ទារក​អាច​បង្កើន​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​រលាក​ថ្លើម។

៤-​ទឹក និង​ចំណីអាហារ​ឆ្លង​មេរោគ
ការ​ទទួលទាន​ទឹក​ដែល​ឆ្លង​មេរោគ​ដោយសារ​លាមក ឬ​ចំណីអាហារ​ដែល​ចម្អិន​ជាមួយ​ទឹក​ដែល​មាន​មេរោគ​គឺជា ឬ​ស​គល់​ដ៏​ទូទៅ​មួយ​នៃ​ការ​ចម្លងជំងឺ​រលាក​ថ្លើម​ប្រភេទ A ។

៥-​ការ​រួម​ភេទ
ការ​រួម​ភេទ​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​គឺជា​វិធី​ទូទៅ​១ នៃ​ការ​ចម្លង​មេរោគ​ជំងឺ​រលាក​​ថ្លើម​ប្រភេទ B ។ ការ​រួម​ភេទ​តាម​ទ្វារធំ រឺ​តាម​មាត់​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ផង​ដែរ ។ បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស​ដូច​គ្នា​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​រលាក​ថ្លើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ