ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើឃាតករនេះ​សាហា.វណាស់ ព្រោះ​សភាពនាង​ស្លា.ប់ពិតជា​​​វេទនា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​លើ​ករណី​ឃាតកម្ម ស្ថិតនៅ​​តាម​បណ្តោយ​ផ្លូវ​លូ​​៥ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ដែលបានបង្កការភ្ញាក់​ផ្អើល​នា​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា នេះ គឺ​អ្នក​ស្លាប់​​ជា​មនុស្ស​ស្រី​ពិតប្រាកដ​មែន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​លើ​ករណី​ឃាតកម្ម ស្ថិតនៅ​​តាម​បណ្តោយ​ផ្លូវ​លូ​​៥ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ដែលបានបង្កការភ្ញាក់​ផ្អើល​នា​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា នេះ គឺ​អ្នក​ស្លាប់​​ជា​មនុស្ស​ស្រី​ពិតប្រាកដ​មែន ដោយ​ស្លាប់​ក្នុង​សភាព​សា​ហាវ និង​​រន្ធត់​បំផុត ហើយ​ក៏​សង្ស័យ​ថា អាច​ជា​ករណី​រំលោភ​សម្លាប់​ទៀត​​ផង ។

សេចក្តី​បន្ត​ទៀត​ថា បើ​តាមការ​​ពិនិត្យរបស់កម្លាំងជំនាញ​លើ​សាក​សពឃើញថា  នារី​​រង​គ្រោះ​អា​ច​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ដោយ​​​ត្រូវ​ឃាតករ​យកកន្សែតញាត់​មាត់ ដែក​ស្នួ​រហាល​ខោអាវ ​និង​កន្សែង​មក​រឹត​.​កនាងទៀត ។

មិន​តែប៉ុណ្ណោះ នារី​រងគ្រោះ​​ស្លាប់​​ទាំង​អាក្រាត​កាយ​ទាំងអស់ ដែល​សមត្ថកិច្ច​ជំនាញ​កំពុង​សង្ស័យ​ថា អាច​​ឃាតករ​ចាប់​រំលោភ​​រួច​សម្លាប់​តែ​​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​​ធ្វើ​កោសល្យបន្ត និងកំពុង​​សួរនាំ​លើ​នារី​ម៉ា​ស្សា​២​នាក់​ដែល​ស្ថិត​នៅ​ជិត​កន្លែង​កើតហេតុផងដែរ ។ ​

អត្ថបទសរសេរ ដោយ