ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់! ​​បំផ្ទុះរថយន្ត​​នៅ​មុខ​សណ្ឋា​គារ​​ស្លា.ប់​ជាង​២០​នាក់

6 ឆ្នាំ មុន

ប្រទេស​សូ​ម៉ា​លី ៖ ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២៥​នាក់​ស្លាប់ ហើយ​៣០​នាក់​ទៀត​​រង​របួស ដោយសារ​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​នៅ​មុខ​សណ្ឋាគារ NASAHABLOD-2 កាលពី​ថ្ងៃ​ទី​២៨ តុលា នៅ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ…

ប្រទេស​សូ​ម៉ា​លី ៖ ប៉ូលិស​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២៥​នាក់​ស្លាប់ ហើយ​៣០​នាក់​ទៀត​​រង​របួស ដោយសារ​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​នៅ​មុខ​សណ្ឋាគារ NASAHABLOD-2 កាលពី​ថ្ងៃ​ទី​២៨ តុលា នៅ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ រដ្ឋធានី​សូ​ម៉ា​លី ។

យោង​តាម​ប៉ូលិស​ក្រុង​ថា មនុស្ស​៣០​នាក់ ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​១​រូប​ផង ត្រូវ​បាន​ជួយ​សង្គ្រោះ រួច​ការ​បាញ់​តតាំង​គ្នា​នៅ​បន្ត​រវាង​ពួក​ជ្រុលនិយម និង​កងកម្លាំង​សន្តិសុខ ។

ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​ក្រុម SHEBAB ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ ហើយ​និយាយ​ថា ពួក​យុទ្ធ​ជន​របស់​គេ​ស្ថិត​នៅ​ខាងក្នុង​សណ្ឋាគារ ។

ការ​វាយប្រហារ​នេះ​កើត​មាន​តែ​២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ក្រោយ​ការ​វាយប្រហារ​ប្រើ​រថយន្ត​កាំ​មី​ញ៉ុ​ង​ផ្ទុក​គ្រឿងផ្ទុះ​មួយ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៣៥០​នាក់ នៅ​តាម​មហា​វិថី​មាន​មនុស្ស​កកកុញ​មួយ​នៃ​រដ្ឋធានី​ម៉ូ​ហ្គា​ឌី​ស្យូ ។

សាក្សី​ម្នាក់​គូសបញ្ជាក់​ថា ការ​ផ្ទុះ​ទី​២​មួយទៀត​កើត​មាន​ពេល​ថ​យន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង​​ប៉ុនប៉ង​រុញ​រថយន្ត​មួយ​រាំង​ខ្ទប់​ផ្លូវ ដើម្បី​កុំឱ្យ​ពួក​អ្នក​ជួយ​សង្គ្រោះ​ចូល​ទៅ​បាន​ឆាប់​ក្នុង​កន្លែង​វាយប្រហារ ដែល​កើត​មាន​ខណៈ​បណ្តា​មេដឹកនាំ​សូ​ម៉ា​លី​កំពុង​រួម​ប្រជុំ​នៅ​ក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ ដែល​មាន​កិច្ច​ការពារ​សន្តិសុខ​យ៉ាង​តឹងតែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ