ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វ៉ាក់សាំង​មហារីក​មាត់ស្បូន HPV មាន​ប៉ុន្មាន​ប្រភេទ និង​មាន​ប្រយោជន៍​អ្វីខ្លះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

នាំ​មក​ជូន​ដោយ Forte Insurance រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជំងឺមហារីក​មាត់ស្បូន​កំពុង​តែ​វាយលុក​លើ​ស្ត្រី​កម្ពុជា​យ៉ាង​ខ្លាំងក្លា ការ​យល់​ដឹង​អំពី​វិធី​បង្ការ​ជំងឺ​នេះ គឺ​ពិតជា​សំខាន់​ណាស់ ។ ជំងឺមហារីក​មាត់ស្បូន​ត្រូវ​បាន​បង្ក​ឡើង​ដោយ​វីរុស…

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ជំងឺមហារីក​មាត់ស្បូន​កំពុង​តែ​វាយលុក​លើ​ស្ត្រី​កម្ពុជា​យ៉ាង​ខ្លាំងក្លា ការ​យល់​ដឹង​អំពី​វិធី​បង្ការ​ជំងឺ​នេះ គឺ​ពិតជា​សំខាន់​ណាស់ ។ ជំងឺមហារីក​មាត់ស្បូន​ត្រូវ​បាន​បង្ក​ឡើង​ដោយ​វីរុស HPV ហើយ​វីរុស HPV មាន​ពីរ​ប្រភេទ​ដែល​មាន​ហានិភ័យ​ខ្ពស់ (High Risk) និង​បង្ក​ជា​មហារីក​មាត់ស្បូន ។

លោកស្រី​ឱសថ​បណ្ឌិត​ជំនាន់​ទី ៦ ដោក ដា​លី​ស មាន​ប្រសាសន៍​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន គឺ​មាន​ពីរ​ប្រភេទ ហើយ​ការ​ចាក់​វ៉ាក់សាំង​នេះ គឺ​មាន​ប្រយោជន៍​បំផុត​ដើម្បី​ការពារ​ស្ត្រី​មិន​ឲ្យ​កើត​មាន​ជំងឺមហារីក​មាត់ស្បូន ហើយ​ក៏​ដូច​ជា​ការ​កាត់​បន្ថយ​អត្រា​​ស្លាប់​ដែរ ។ ពីព្រោះ​យើង​ឥត​ដឹង​ទេ​ថា អនាគត​នឹង​កើត​លើ​អ្នក​ណា​ទេ ព្រោះ​គេ​រក​ឃើញ​ថា រៀង​រាល់​១​នាទី​ម្តង គឺ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ស្ត្រី​ម្នាក់​កើត​ជំងឺមហារីក​មាត់ស្បូន ។

ហេតុ​ដូច្នេះ​ហើយ​មក​ដល់​ត្រឹម​ខែមេសា ឆ្នាំ​២០១៧​នេះ មាន​ប្រទេស​ចំនួន ៧១ ហើយ​ដែល​បាន​ដាក់​ប​ញ្ជូ​ល​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ចូល​ទៅ​ក្នុង​កម្មវិធី​របស់​ជាតិ​របស់​គាត់ ។ ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​គត់ គឺ​មិន​អាច​ការពារ​ស្ត្រី​ពី​ជំងឺមហារីក​មាត់​ស្បូន ១០០%​ទេ គឺ​ទាមទារ​ឲ្យ​មានការ​ពិនិត្យ​មាត់ស្បូន​ជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

យ៉ាងណាមិញ ការ​ចាក់​វ៉ាក់សាំង HPV ពេល​មាន​ផ្ទៃពោះ​មិន​គួរ​ធ្វើ​នោះ​ទេ ។ លោកស្រី​ឱសថ​បណ្ឌិត​បន្ត​ទៀត​ថា បើសិនជា​ស្ត្រី​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ ស្រាប់តែ​ខែ​បន្ទាប់​រក​ឃើញ​ថា ខ្លួន​មាន​ផ្ទៃពោះ​នោះ គឺ​ត្រូវ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​HPV ជា​បន្ទាន់​។

ជា​ចុង​ក្រោយ​លោកស្រី​ឱសថ​បណ្ឌិត​វ័យ ៣៣ ឆ្នាំ​រូប​នេះ​បាន​ផ្តាំផ្ញើ​ថា ៖ «​ការ​ពិត​ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ម្តាយ​ទាំងឡាយ​ដែល​មានកូន​ស្រី​វ័យ​ចាប់ពី ៩ ឆ្នាំ​ឡើង ត្រូវ​នាំ​កូន​ស្រី​ទៅ​ទទួល​សេវា​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់ស្បូន​ហ្នឹង​ឱ្យ​ហើយ​ទៅ ពីព្រោះ​វា​ជា​កាដូ​មួយ​ដ៏​ល្អ​សម្រាប់​កុមារី​ដែល​ចាប់ពី​អាយុ​៩​ឆ្នាំ​ហ្នឹង ដើម្បី​ការពារ​អាយុជីវិត​នា​ពេល​​អនាគត​របស់​ពួក​គាត់ កុំ​ឲ្យ​កើត​ជំងឺមហារីក​មាត់ស្បូន​។ ចំណែក​នារី​ៗ​ដែល​ធ្វើ​ការ​ងារ​តាម​ស្ថាប័ន​នានា ចង់​និយាយ​ថា យើង​ស្រលាញ់​ការងារ លុយ​ក៏​យើង​ស្រលាញ់ ចំណែក​​ប្តី​ក៏​យើង​ស្រលាញ់ អ​ញ្ចឹ​ង​បើ​ទោះបីជា​ថវិកា​មាន​កំណត់​យ៉ាងណា ក៏​ត្រូវ​ចេះ​ស្រលាញ់​ខ្លួនឯង​មុនគេ​។ បើសិន​យើង​មាន​បញ្ហា​សុខភាព ដូច​ជា​ជំងឺមហារីក​មាត់ស្បូន ពិតជា​ឥត​មាន​កម្លាំង​ទៅ​រក​លុយ​ចិញ្ចឹម​កូន ហើយ​ពេល​យើង​ឈឺ ប្តី​យើង​ក៏​អាច​ថា មិន​ស្រលាញ់​ដូច​មុន​ទេ អ​ញ្ចឹ​ង​ត្រូវ​ស្រលាញ់​ខ្លួន ដោយ​ទៅ​ពិនិត្យ​មាត់ស្បូន និង​ការ​ទទួល​ការ​ការពារ​មាត់ស្បូន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ