ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធ​សមាជិក​គណបក្ស​​2​រូប​រិះគន់​លោក​ត្រាំថា ​ប្រធានាធិបតី​គ្រោះថ្នាក់

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​២​រូប កាលពី​ថ្ងៃ​ទី​២៤ តុលា បាន​បរិហារ​យ៉ាង​ចាស់ដៃ​ចំពោះ​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ដោយ​រិះគន់​ថា លោក​ត្រាំ ជា​ប្រធានាធិបតី​គ្រោះថ្នាក់​មួយ​រូប​សម្រាប់​លទ្ធិប្រជាធិបតេយ្យ…

សហរដ្ឋ​អា​មេ​រិ​ក ៖ ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​២​រូប កាលពី​ថ្ងៃ​ទី​២៤ តុលា បាន​បរិហារ​យ៉ាង​ចាស់ដៃ​ចំពោះ​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ដោយ​រិះគន់​ថា លោក​ត្រាំ ជា​ប្រធានាធិបតី​គ្រោះថ្នាក់​មួយ​រូប​សម្រាប់​លទ្ធិប្រជាធិបតេយ្យ ហើយ​ជា​មនុស្ស​ដែលប្រឆាំង​នឹង​ការ​ពិត​ទាំងឡាយ ។

តាម TWITTER លោក BOB CORKER ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​របស់​ព្រឹទ្ធ​សភា​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ក្លាយជា​ព្រឹទ្ធ​សមាជិក​មួយ​រូប​ក្នុង​ចំណោម​​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​រិះគន់​ខ្លាំង​ចំពោះ​ប្រមុខ​សេត​វិមាន ។ ចំណែកឯ​ព្រឹទ្ធ​សមាជិក​រដ្ឋ​អា​រី​ហ្សូ​ណា លោក JEFF FLAKE ប្រកាស​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ថា លោក​នឹង​មិន​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​បន្ត​អាណត្តិ​ថ្មី​ឡើយ ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​លើក​ហេតុផល​ពី​ការ​ដកខ្លួន​ថយ​នេះ​ថា​មក​ពី​នយោបាយ​មិនល្អ ក្រោម​សករាជ​លោក​ត្រាំ ។

ដោយ​បដិសេធ​ថា លោក​ពុំ​មែន​ជា​អ្នក​រួមគំនិត​ប្រឆាំង លោក JEFF FLAKE រៀបរាប់​ថា ហេតុ​អី​ក៏​ប្រធានាធិបតី​មាន​គ្រោះថ្នាក់​បែប​នេះ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ ។ លោក​បន្ត​ថា មាន​អារម្មណ៍មិនទៀង​ទាត់ មើល​ស្រាល​ការ​ពិត បង្កហេតុ​មិន​ទំនង​នានា ហើយ​ក៏៏​ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន លោក​ត្រាំ មាន​សតិ​ពុំ​ធម្មតា​ឡើយ ។

ចំណែក​ព្រឹទ្ធ​សមាជិក​រដ្ឋ​តេន​នី​ស៊ី លោក BOB CORKER ក៏​ពុំ​សំចៃមាត់​ដែរ ក្រោយ​ការ​សម្រេចចិត្ត​នា​ពេល​ថ្មី​ៗ​នេះ​ថា​ពុំ​ប្រជែង​យក​អាណត្តិ​ថ្មី ។ ផ្ទុយ​ពី​លោក FLAKE លោក​ធ្លាប់​ជា​អ្នកគាំទ្រ​លោក​ត្រាំ ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី ។

តាម​បណ្តាញ​សង្គម លោក​រិះគន់​លោក​ត្រាំ ថា ប្រឆាំង​ចំពោះ​ការ​ពិត​បែប​នេះ​ប្រធានា​ធិបតី​​មួយ​រូប​ពុំគួរ​ទទួល​ការ​ជឿ​ទុកចិត្ត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ