ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ៤៤ម៉ឺន​ដុល្លារ​សម្រាប់​ការ​ចំណាយ​ឆ្នាំ​២០១៨

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា​ ឆ្នាំ​២០១៧ បាន​​ពិនិត្យ​សេចក្តី​ព្រាង​គម្រោង​ថវិកា​របស់​រដ្ឋសភា​សម្រាប់​ឆ្នាំ​២០១៨ ដើម្បី​បញ្ចូល​ក្នុង​កញ្ចប់​​ថវិកាជាតិ​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន…

​រាជធានី​ភ្នំពេញ ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​តុលា​ ឆ្នាំ​២០១៧ បាន​​ពិនិត្យ​សេចក្តី​ព្រាង​គម្រោង​ថវិកា​របស់​រដ្ឋសភា​សម្រាប់​ឆ្នាំ​២០១៨ ដើម្បី​បញ្ចូល​ក្នុង​កញ្ចប់​​ថវិកាជាតិ​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​ឡែក​សមាជិក​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៍​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​ឡើយ​នៅ​ថ្ងៃនេះ​។

​បន្ទាប់​ពី​ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៍ លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែង​បញ្ជាក់​ថា គណៈកម្មាធិការ​អចិ​ន្ត្រៃ​យ៍​បាន​ពិភាក្សា​ថវិកា​រដ្ឋសភា​សម្រាប់​ការ​ចំណាយ ឆ្នាំ​២០១៨ ដើម្បី​ផ្ញើ​ជូន​​​រដ្ឋាភិបាល​បញ្ចូល​ក្នុង​កញ្ចប់​ថវិកាជាតិ ឆ្នាំ​២០១៨ ។​​

រដ្ឋសភា​ប្រជុំ​គ្រោង​អនុម័ត​ថវិកាជាតិ​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៧ អនុវត្ត​តាម​ច្បាប់​ថវិកា​ជាតិ។ នៅ​ឆ្នាំ​ក្រោយ​ឆ្នាំ​២០១៨ ​មានការ​បោះ​ឆ្នោត​រើស​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ឆ្នាំ​២០១៨ អាណត្តិ​ទី​៦ និង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា រាជធានី​ខេត្ត ស្រុក ខណ្ណ ផង​ដែរ​។

​ដូច្នេះ​ថវិការ​រដ្ឋសភា​ឆ្នាំ​២០១៨ មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧ ខណៈ​ដែល​សភា​បង្កើន​​​ចំនួន​​​អាសនៈ​រដ្ឋសភា​ចំនួន ២ អាសនៈ​បន្ថែម​ទៀត (១២៥ ​អាសនៈ​)​។ នៅ​រដ្ឋ​សភា ​និង​មានការ​បញ្ចូល​មន្ត្រី​មួយ​ចំនួន​នៅ​ឆ្នាំ​២០១៩ ។ សម្រាប់​ឆ្នាំ​២០១៨ មិន​មានការ​បន្ថែមចំនួន​មន្ត្រី​ទេ ។ ឯ​ប្រាក់ខែ​តំណាង​​​រាស្ត្រ​មិន​មានការ​ឡើង​ទេ​ គឺ​នៅ​ដដែល​។

លោក ឈាង វុន បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋសភា​បាន​គ្រោង​ចំណាយ​ថវិកា​ចំនួន ១,៨០៨,៨៧៧,០០០ រៀល (​ប្រមាណ​ជាង ៤៤៧,៣៧១ ដុល្លារ​សហរដ្ឋអាមេរិក​) នៅ​ឆ្នាំ​២០១៨​ខាង​មុខ ។ ហើយ​សំណើ​នេះ រាជរដ្ឋាភិបាល​នឹង​សម្រេច​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទាំង​ថវិកាជាតិ ​និង​ថវិកា​រដ្ឋសភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ