ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​ក្នុង​ការដ្ឋាន​សំណង់​មួយស្លា.ប់​ជាច្រើន​នាក់

6 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ តុលា ថា មនុស្ស​១១​នាក់ ពិសេស​​ពលករ​អន្តោប្រវេសន៍​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ តុលា ដោយសារ​ការ​បាក់​ដី​សង្កត់​លើ​ការដ្ឋាន​មួយ​នៅ​កោះ​ទេសចរណ៍ PENANG…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ តុលា ថា មនុស្ស​១១​នាក់ ពិសេស​​ពលករ​អន្តោប្រវេសន៍​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ តុលា ដោយសារ​ការ​បាក់​ដី​សង្កត់​លើ​ការដ្ឋាន​មួយ​នៅ​កោះ​ទេសចរណ៍ PENANG ម៉ា​ឡេ​ស៊ី ។ គ្រោះថ្នាក់​នេះ​ញ៉ាំង​ឱ្យ​ប្រជាជន​មូលដ្ឋាន​ផ្ទុះ​កំហឹង ។

តុល្យការ​ដំបូង​រៀបរាប់​ពី​មនុស្ស​ស្លាប់​២​នាក់ ហើយ​មនុស្ស​១២​នាក់​បាត់​ខ្លួន​ក្នុង​ចំណោម​​កម្មករ​ដែល​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​នេះ​នា​តំបន់ TANJUNG BUNGAH ភាគ​ខាង​ជើង​កោះ PENANG ក្រោយ​ការ​បាក់​ដី​ពី​ចង្កេះ​កូនភ្នំ​មួយ​សង្កត់​លើ​ការដ្ឋាន​សាង​សង់​ផ្ទះ ដែល​ទាក់ទាញ​ពួក​អ្នកទេសចរ ។

លោក ERVIN GALEN TERUKI អ្នក​ទទួលខុសត្រូវ​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ដកស្រង់​សម្តី ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ BERNAMA និយាយ​ថា កម្មករ​១១​នាក់ ត្រូវ​ដី​បាក់​សង្កត់ ចំណែក​កម្មករ​៣​នាក់​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ សាកសព​មនុស្ស​៧​នាក់​ត្រូវ​បាន​កាយ​យក​ចេញ​បាន​កាលពី​យប់​ថ្ងៃ​ទី​២២ តុលា ក្នុង​នោះ​មាន​ជនជាតិ​បង់​ក្លា​ដែ​ស​២​នាក់ មី​យ៉ា​ន់​ម៉ា​២​នាក់ ហើយ​មនុស្ស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ ។

នៅ​ម៉ា​ឡេ​ស៊ី ជនបរទេស​ជា​ច្រើន​ធ្វើការ​ក្នុង​ផ្នែក​នានា​ដែល​ប្រើ​កម្លាំង​ក្លាយ​ទទួល​បាន​ប្រាក់បៀវត្ស​តិច​ដូច​ជា​ក្នុង​ផ្នែក​សំណង់​ជាដើម ។

ការ​បាក់​ដី​សម្លាប់​មនុស្ស​យ៉ាងច្រើន​នេះ​នាំ​ឱ្យ​ប្រជាជន​កោះ​នោះ​ផ្ទុះ​កំហឹង ខណៈ​ប្រជាជន​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ចំពោះ​ការ​កើនឡើង​នៃ​ការដ្ឋាន​សាងសង់​ដែល​បំផ្លាញ​ដល់​បរិស្ថាន ហើយ​បង្កើន​គ្រោះថ្នាក់​ប្រភេទ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ