ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​ ​ក្រោយ​ចាប់​ចំណាប់ខ្មាំង​2​នាក់

6 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​ក្រុមហ៊ុន BOWLING រាយការណ៍​ថា ប៉ូលិស​អង់គ្លេស​បាន​ធ្វើ​​អន្តរាគមន៍​នៅ​ហាង BOWLING មួយ​ស្ថិត​ក្នុង​ប្លុក​អគារ​កម្សាន្ត​មួយ​នៅ​ភាគ​កណ្តាល​អង់គ្លេស ហើយ​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ចាប់​និយោជិត​២​នាក់​ជា​ចំណាប់ខ្មាំង ។…

ប្រទេស​អង់គ្លេស ៖ នាយក​ក្រុមហ៊ុន BOWLING រាយការណ៍​ថា ប៉ូលិស​អង់គ្លេស​បាន​ធ្វើ​​អន្តរាគមន៍​នៅ​ហាង BOWLING មួយ​ស្ថិត​ក្នុង​ប្លុក​អគារ​កម្សាន្ត​មួយ​នៅ​ភាគ​កណ្តាល​អង់គ្លេស ហើយ​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ចាប់​និយោជិត​២​នាក់​ជា​ចំណាប់ខ្មាំង ។

នាយក​រូប​នេះ លោក MEHDI AFSHAR ថ្លែង​ទៅ​កាន់​ទូរទស្សន៍ BBC ថា ប៉ូលិស​បាន
លុក​ចូល​អគារ ហើយ​បុរស​ប្រដាប់​អាវុធ​នេះ​ត្រូវ​ចាប់ខ្លួន​នាំ​យក​ទៅ ។ និយោជិត​២​នាក់​ត្រូវ​បុរស​នេះ​ចាប់​ជា​ចំណាប់ខ្មាំង ។ ប៉ូលិស​ក្រុង WARWICKSHIRE បដិសេធ​ថា នេះ​ពុំ​មែន​ជា​អំពើ​ភេរវកម្ម​មួយ​ឡើយ ហើយ​អះអាង​ពី​ការ​ចាប់ខ្លួន​បុរស​ម្នាក់​ក្រោយ​ការ​ជម្លៀស​មនុស្ស​ចេញពី​ហាង BOWLING និង​តំបន់​ជុំវិញ​នេះ ។ បុរស​នេះ​បាន​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​ដោយ​ប្រើ​កាំភ្លើង​១​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ