ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួឯក​ប្រុស​ស្រី​ក្នុង​រឿង​ខ្មោចស្និទ្ធស្នាល​ខ្លាំង​នាំ​ឲ្យ​អ្នកគាំទ្រ​សង្ស័យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​សង្គម​សិល្បៈ​មួយ​រយៈ​នេះ​ចាប់អារម្មណ៍​ចំពោះ​តារា​សម្តែង​កញ្ញា​ស៊ី ធឿ​ន ដែល​មាន​ភាព​ផ្អែមល្ហែម​ជាមួយ​ហ្វ្រេ​ស៊ី​ប៊​យ​ចំណាត់ថ្នាក់​លេខ​១​លោក​ទ្រី តារា​វុ​ធ ។ ការ​ស្និទ្ធស្នាល​នេះ​ចាប់តាំងពី​អ្នក​ទាំង​ពីរ​ក្លាយជា​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង​«សសរ​កន្លោង​» ។ កាលពី​ពេល…

រាជធានី​ភ្នំពេញ ៖ ក្នុង​សង្គម​សិល្បៈ​មួយ​រយៈ​នេះ​ចាប់អារម្មណ៍​ចំពោះ​តារា​សម្តែង​កញ្ញា​ស៊ី ធឿ​ន ដែល​មាន​ភាព​ផ្អែមល្ហែម​ជាមួយ​ហ្វ្រេ​ស៊ី​ប៊​យ​ចំណាត់ថ្នាក់​លេខ​១​លោក​ទ្រី តារា​វុ​ធ ។ ការ​ស្និទ្ធស្នាល​នេះ​ចាប់តាំងពី​អ្នក​ទាំង​ពីរ​ក្លាយជា​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង​«សសរ​កន្លោង​» ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​ស៊ី ធឿ​ន​ទទួលស្គាល់​ថា នាង និង​លោក​ទ្រី តារា​វុ​ធ គឺ​ចាប់​ផ្តើម​ស្និទ្ធស្នាល​គ្នា​ខ្លាំង​តាំងពី​បាន​រួមការ​ងារ​ជាមួយ​គ្នា​ក្នុង​រឿង​«​សសរកន្លោង​»​ដែល​​ជា​ប្រភេទ​រឿង​ខ្មោច​ភ័យរន្ធត់់​មក ។ «​ក្រោយ​ពេល​នោះ​ហើយ​ពួក​យើង​បាន​យល់​ចិត្ត​គ្នា ទោះជា​ទៅ​ណា​មក​ណា​ក៏​យើង​ច្រើន​តែ​ទៅ​ជាមួយ​គ្នា​មាន​ទាំង​បងប្រុស​អ្នក​ដឹក​នាំ​រឿង​ចាន់​ណា រ៉ូ​ណា​ន​ទៅ​ជាមួយ​ដែរ​។ ម្យ៉ាងទៀត​ពួក​យើង​ទាំង​ពីរ​មាន​គម្រោង​រកស៊ី​ជាមួយ​គ្នា​ផង​ដែរ ដោយ​បោះ​មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាយ​ជា​មួ​យ​គ្នា​ហើយ​បាន​បង្ហោះ​​រូបភាព​ស្និទ្ធស្នាល​រហូត​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាត់​ចាបអារម្មណ៍ ។

យើង​ទាំង​ពីរ​សប្បាយចិត្ត​ដែល​បាន​បងប្អូន​គាត់​ភ្ញាក់ផ្អើល​ព្រោះ​នេះ​មាន​ន័យ​ថា​ពួក​គាត់​ស្គាល់​យើង​ស្រប​ពេល​រឿង​«​សសរកន្លោង​»​ជិត​បញ្ចាំង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​ផង និង​ជួយ​ឲ្យ​នាង​ខ្ញុំ និង​លោក​វុ​ធ​កាន់តែ​មានការ​លេចធ្លោ ស្រប​ពេល​រឿង​នេះ​កំពុង​តែ​មាន​យុវវ័យ​ពុះកញ្ជ្រោល​ចង់​ទស្សនា​ខ្លាំង ក្រោយ​បាន​ផុស​ត្រេ​ឡឺ​រួច​មក​» ។

ចំណែក​លោក​ទ្រី តារា​វុ​ធ សម្តែង​ក្តី សប្បាយ​រីករាយ​ដែល​យុវវ័យ​ជា​ច្រើន​តាមដាន​សកម្មភាព​របស់​លោក និង​កញ្ញា​ស៊ី ធឿ​ន​ដែល​ជា​តួឯក​ក្នុង​រឿង​«​សសរកន្លោង​» ។

លោក​ទ្រី តារា​វុ​ធ និយាយ​ថា «​ធាតុ​ពិត​ពួក​យើង​ជា​មិត្តភក្តិ​ប៉ុណ្ណោះ ហើយ​យើង​ក៏​មាន​មុខរបរ​រកស៊ី​ជាមួយ​គ្នា​ផង​ដែរ ។ យ៉ាងណា​ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​ចូលរួម​ទស្សនាការ​សម្តែង​របស់ខ្ញុំ និង​កញ្ញា​ស៊ី ធឿ​ន ក្នុង​រឿង​ខាងលើ​ដើម្បី​ឲ្យ​ដឹង​ថា​ភ័យ​លស់​ព្រលឹង​ផ្អើល​រោង​បែប​ណា​នៅ​ពេល​បាន​ទស្សនា​» ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ផលិតកម្ម​ឥន្ទ្រា​និម្មិត ឱ្យ​ដឹង​ថា គ្រាន់តែ​បង្ហោះ Trailer រឿង​មិន​បាន​ប៉ុន្មាន​ផង មាន​អ្នកគាំទ្រ​ច្រើន​បាន​ចូល​ទៅ​បញ្ចេញមតិ​ទទូច​ចង់​ទស្សនា ភ្លាម​ៗ អត់​ទ្រាំ​​ពុំ​បាន​ឡើយ ។

រឿង «​សសរកន្លោង​» ជា​រឿង​ដែល​និយាយ​អំពី​វិញ្ញាណ​ខ្មោច​តៃហោង​ស្ថិត​ក្នុង​សសរកន្លោង​នៅ​ក្នុងផ្ទះ​បុរាណ​មួយ និង​ចេញ​មក​លង​បន្លាច​មនុស្ស​គ្រប់​គ្នា​ដែល​ទៅ​រស់នៅ​ក្នុងផ្ទះ​នោះ ។ ផ្ទះ​វីឡា​ចាស់​ម៉ូ​ដ​បុរាណសម័យ​បារាំង​មួយ​នោះ សាងសង់​តាំងពី​ឆ្នាំ​១៩២៥ ហើយ​សមាជិក​ក្នុង​គ្រួសារ​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​នឹង​សសរកន្លោង​កណ្ដាល​ផ្ទះ និង​បាន​ក្លាយទៅជា​វិញ្ញាណ​ខ្មោចតៃហោង ដ៏​កាច​សាហាវ​នៅ​ក្នុង​សសរផ្ទះ​នោះ​រហូត​មក ។

ផ្ទះ​នោះ​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន និង​ត្រូវ​ក្រុម​គ្រួសារ​នាយ​វុ​ធ ចូល​ទៅ​រស់នៅ ។​វិញ្ញាណ​ខ្មោចតៃហោង​បាន​ចេញពី​សសរ​មក​លង​បន្លាច ធ្វើ​ឲ្យ​ពួក​គេ​ភ័យរន្ធត់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ