ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ដឹក​គ្រាប់បែក​បំផ្ទុះ​ខ្ទេច​ស្លា.ប់​គ្មាន​សល់

6 ឆ្នាំ មុន

សូ​ម៉ា​លី ​៖ តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាងតិច​២៧៦​នាក់ ត្រូវ​បាន​ស្លាប់​ក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដឹក​ដោយ​រថយន្ត​ដឹក​ទំនិញ​ពីរ​គ្រឿង បើក​ចូល​ក្នុង​អគារ​រស់នៅ​របស់​ប្រជាជន ក្នុង​រដ្ឋធានី Mogadishu…

សូ​ម៉ា​លី ​៖ តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាងតិច​២៧៦​នាក់ ត្រូវ​បាន​ស្លាប់​ក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដឹក​ដោយ​រថយន្ត​ដឹក​ទំនិញ​ពីរ​គ្រឿង បើក​ចូល​ក្នុង​អគារ​រស់នៅ​របស់​ប្រជាជន ក្នុង​រដ្ឋធានី Mogadishu កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។

ក្នុង​ហេតុការណ៍​នោះ មាន​សាកសព​យ៉ាងតិច​១៦៥ មិន​ត្រូវ​បាន​គេ​ដឹង​ពី​អត្តសញ្ញាណ កប់​ក្នុង​កម្ទេចកម្ទី​អគារ​។ សាកសព​ខ្លះ​ទៀត ត្រូវ​បាន​ភ្លើង​ឆេះ​ខ្លោច​រហូត​ដល់​ថ្នាក់​មើល​មិន​ស្គាល់​ថា​ជា​នរណា​។

យន្តហោះ​យោធា​របស់​ទួ​គី បាន​ដឹក​អ្នក​រង​របួស​៤០​នាក់​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​របស់​ខ្លួន​។

នេះ​គឺជា​ហេតុការណ៍​ដ៏​សាហាវ​ហើយ​បាន​សម្លាប់​មនុស្ស​ច្រើន​ជា​គេ​នៅ​សូ​ម៉ា​លី រាប់​តាំងពី​ពេល​ដែល​មានការ​វាយប្រហារ​ពី​សំណាក់​ក្រុម Islamist alShabab កាលពី​ឆ្នាំ​២០០៧​។

គួរ​បញ្ជាក់​ថា ទីក្រុង Mogadishu គឺជា​ទីក្រុង​ដែល​តែងតែមាន​អំពើ​ហិង្សា​ជា​ច្រើន​លើក​មក​ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ មិន​ត្រឹមតែ​អំពើ​ហិង្សា​ប៉ុណ្ណោះ​ទេ ប្រជាជន​ក្នុង​ប្រទេស​សូ​ម៉ា​លី​ជា​និច្ច​ជា​កាល​តែង​ជា​ប្រទះ​ជាមួយនឹង​គ្រោះ​ធម្មជាតិ​ជា​ញឹកញាប់​។ មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ក្រុម​ណា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ភេ​វ​កម្ម​កើតឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ