ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ៖ បច្ចេកវិទ្យា​មួយ​​គួរ​ឱ្យ​ខ្លាច​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ នៅ​ឯ​មហោស្រព​អន្តរជាតិ​នៃ​យុវជន​ឯ​ទីក្រុង​សូត​ជី ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន លើក​ឡើង​កាលពី​ថ្ងៃ​ទី​២១ តុលា ពី​បច្ចេកវិទ្យា​មួយ​ដែល​គួរ​ឱ្យ​ខ្លាច​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​ទៅ​ទៀត ។…

ប្រទេស​រុ​ស្ស៊ី ៖ នៅ​ឯ​មហោស្រព​អន្តរជាតិ​នៃ​យុវជន​ឯ​ទីក្រុង​សូត​ជី ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន លើក​ឡើង​កាលពី​ថ្ងៃ​ទី​២១ តុលា ពី​បច្ចេកវិទ្យា​មួយ​ដែល​គួរ​ឱ្យ​ខ្លាច​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​ទៅ​ទៀត ។

លោក​ថា បច្ចេកវិទ្យា​នេះ​នឹង​ផ្តោត​លើ​លទ្ធភាព​ដ៏​អស្ចារ្យ​ក្នុង​វិស័យ​ឱសថ​ជីវវិទ្យា និង​ក្នុង​ការ​ផ្លាស់​ប្តូរ​កូដ​ហ្សែ​ន CODE GENETIQUE ។ វា​ជា​ការ​បញ្ចូល​កម្មវិធី​ហ្សែ​ន​របស់​មនុស្ស​​យោង​តៅ​តាម​លក្ខណសម្បត្តិ​នៃ​ទិន្នន័យ​ដែល​គេ​អាច​ធ្វើ​បាន​ក្នុង​ពេល​អនាគត​ដ៏​ឆាប់​ខាង​មុខ​នេះ និង​ថា​រឿង​នេះ​នឹង​អាច​គួរ​ឱ្យ​ខ្លាច​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​មួយ​ទៅ​ទៀត ។ លោក​ធ្វើការ​កត់​សម្គាល់ថា គេ​គិត​ថា មនុស្ស​ម្នាក់​អាច​បង្កើត​មនុស្ស​ម្នាក់​ទៀត​យោង​ទៅ​តាម​លក្ខណសម្បត្តិ​ពិសេស​នានា ។ មនុស្ស​នេះ​អាច​ជា​អ្នកប្រាជ្ញ​ខាង​គណិត​វិទ្យា ឬ​ជា​តន្ត្រីករ​យ៉ាង​ល្អ​ប្រសើរ​ម្នាក់ ក៏​ប៉ុន្តែ​គេ​ក៏​អាច​ជា​ទាហាន​ម្នាក់​ដែល​អាច​ប្រយុទ្ធ​ដោយ​ពុំ​ខ្លាច ពុំ​រា​ថយ ពុំ​មានការ​សោកស្តាយ និង​គ្មាន​ការ​ឈឺចាប់ ។

លោកពូ​ទី​ន គូសបញ្ជាក់​ទៀត​ថា លោក​អ្នកដឹង​ហើយ​ថា មនុស្សជាតិ​អាច​ចូល​ក្នុង​សករាជ​ដ៏​ស្មុគស្មាញ​បំផុត និង​សំខាន់​បំផុត​មួយ​នៃ​ការ​វិវត្តន៍ និង​អត្តិ​ភាព ហើយ​អ្វី​ដែល​មាន​លទ្ធភាព​ខ្ពស់​បំផុត​នោះ​តើ​នា​ពេល​ខាង​មុខ​មនុស្សជាតិ​នឹង​ធ្វើ​អ្វី ។ ដូច​ខ្ញុំ​និយាយ​អ​ញ្ចឹ​ង មនុស្ស​អាច​ធ្វើ​នូវ​អ្វី​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​ជាង​គ្រាប់បែក​នុ​​យ​ក្លេ​អ៊ែ​រ​ទៅ​ទៀត ។

តាម​លោកពូ​ទី​ន ថា មនុស្សជាតិ​ពុំ​ត្រូវ​ភ្លេច​សីលធម៌​នៃ​អំពើ​របស់​ខ្លួន​ឡើយ ព្រោះថា បើ​គ្មាន​សីលធម៌​ទេ នោះ​វា​នឹង​អាច​នាំ​ទៅ​រក​ការ​បំផ្លាញ​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ