ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួនស្ទាក់​វាយប្រហារ​ស្លា.ប់​ប៉ូលិស​35​នាក់

6 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ី​ប ៖ យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ និង​សុខាភិបាល​ដកស្រង់​ដោយ AFP ថា ប៉ូលិស​អេ​ហ្ស៊ី​ប​យ៉ាងតិច​៣៥​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២០ តុលា ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ​មួយ​របស់​ពួក​អ៊ិ​ស្លា​ម​និយម​នៅ​តាម​ផ្លូវថ្នល់​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​គែរ ។…

ប្រទេស​អេ​ហ្ស៊ី​ប ៖ យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ និង​សុខាភិបាល​ដកស្រង់​ដោយ AFP ថា ប៉ូលិស​អេ​ហ្ស៊ី​ប​យ៉ាងតិច​៣៥​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២០ តុលា ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ​មួយ​របស់​ពួក​អ៊ិ​ស្លា​ម​និយម​នៅ​តាម​ផ្លូវថ្នល់​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​គែរ ។ តុល្យការ​ផ្លូវការ​ដំបូង​រៀបរាប់​ពី​ប៉ូលិស​ស្លាប់​១៦​នាក់ ។

តាម​ប្រភព​ព័ត៌មាន​មួយទៀត​ជិតដិត​នឹង​ភ្នាក់ងារ​សន្តិសុខ​ថា ក្បួន​រថយន្ត​របស់​កង​កម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​បរង​ការ​វាយប្រហារ ដោយ​គ្រាប់​រ៉ុក្កែត ។ បណ្តា​គ្រឿងផ្ទុះ​ក៏​ប្រើ​ដែរ​ដោយ​ពួក​អ្នក​វាយប្រហារ ។ ពួក​ភេរវ​ករ​ច្រើន​នាក់​ក៏​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា ។ ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប​គូសបញ្ជាក់​ពី​ការ​ពួនស្ទាក់​វាយប្រហារ​នេះ​តែ​ពុំ​ផ្តល់​តួលេខ​ណាមួយ​ពី​ចំនួន​ជន​វាយប្រហារ​ដែល​ត្រូវ​ស្លាប់​ឡើយ ។

ការ​វាយប្រហារ​នេះ​ប្រឆាំង​កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​នៅ​តំបន់​វាយ​ខ្សាច់​ខាងលិច​កើត​មាន ខណៈ​ប្រទេស​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ការ​ប្រយុទ្ធ​នៅ EL ALAMEIN ដែល​កំណត់​ពី​ជោគជ័យ​មួយ​កាលពី​ឆ្នាំ​១.៩៤២​របស់​ពួក​សម្ព័ន្ធមិត្ត​ប្រឆាំង​ពួក​សត្រូវ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ។ ការ​វាយប្រហារ​ចុង​ក្រោយ​នេះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរ​ឈាម​ប្រឆាំង​កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​ចាប់តាំងពី​ដើមឆ្នាំ​២០១៣​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ