ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅមើលដំណាំដំឡូងមីក្នុងចម្ការស្រាប់តែប្រទះឃើញក្បែរខ្ទមអ្នកតា

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​នៅ​ក្នុង​ចម្ការ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ដែល​មាន​ផ្នែក​ខាងក្រៅ​ច្រេះ​ចាប់​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧…

ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​នៅ​ក្នុង​ចម្ការ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ដែល​មាន​ផ្នែក​ខាងក្រៅ​ច្រេះ​ចាប់​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ចំការ​ក្បែរ ភូមិ​ទឹកផុស​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។


រួច​ពួក​គាត់​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ លុះ​ក្រោយមក​ទើប​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ថិ៍​ប៉ៃលិន បាន​សហការ​ជាមួយ​អង្គការ​កំចាត់​មីន​កម្ពុជា​បាន​ចុះ​ទៅ​យក​គ្រាប់​ទាំង​អស់នោះ ដើម្បី​កំទេច​ចោល​តែ​ម្តង ។


ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា «​មុន​ដំបូង​ម្ចាស់​ចំការ បាន​ទៅ​មើល​ដំណាំ​ដំឡូង​មី​ក្នុង​ចម្ការ​របស់​ខ្លួន ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​នៅ​ក្បែរ​ខ្ទម​អ្នកតា ដោយ​២​គ្រាប់​ផុស​ចេញ ពី​ក្នុង​ដី​ខណ​:​ភ្លៀង​ធ្លាក់​ជោគ​ជាំ ហើយ​១​គ្រាប់​ទៀត នៅ​លើ​ប្រកៀប​ដើម​ខ្នុរ ប្រហែលជា​មាន​គេ​យក ទៅ​ផ្លុ​ង​ចោល​ទីនោះ »​។

ប្រភព​បន្ត​ទៀត​ថា គ្រាប់​ទាំង​៣​នេះ មិន​ទាន់​ផ្ទុះ​នៅឡើយ​ទេ បើសិនជា​ក្មេង​យក​ទៅ​គប់​លេង ឬ​យក​ទៅ​វាយ​បំបែក​អាច​បណ្តាល​ឱ្យ​ផ្ទុះ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន​ឡើយ​។ ដោយ​បារម្ភ​ពី​សុវត្ថិភាព ទើប​ពួក​គាត់​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ឱ្យ​ផ្តល់​ដំណឹង ដល់​សមត្ថកិច្ច​នាំ​ក្រុម​កំចាត់​មីន​ទៅ​យក​ចេញ ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ក្នុងភូមិ ។ រហូត​ដល់​ពេល​នេះ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំង​៣​គ្រាប់​ត្រូវ​បាន​មេ​ភូមិ​ប្រគល់​ជូន​ឱ្យ​អង្គការ​ដោះ​មីន​យក​ទៅ​កម្ទេច​ចោល​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ