ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួល​ម៉ូតូ​ប៉ូ​លី​ស​ជួយ​លើក​ជ្រុះ​ចេញ​ថ្នាំ​ញៀន មានអី​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ប្រញាប់​ទៅ​ជក់​ថ្នាំ​ញៀន បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល បម្រុង​លើក​ម៉ូតូ​រត់​ត្រូវ​សមត្ថកិច្ច​ជួយ​លើក​ស្រាប់តែ​ជ្រុះ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត ត្រង់​ចំណុច​វិមាន​ឯករាជ្យ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ប្រញាប់​ទៅ​ជក់​ថ្នាំ​ញៀន បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល បម្រុង​លើក​ម៉ូតូ​រត់​ត្រូវ​សមត្ថកិច្ច​ជួយ​លើក​ស្រាប់តែ​ជ្រុះ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១២ ខែកញ្ញា តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត ត្រង់​ចំណុច​វិមាន​ឯករាជ្យ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ជនសង្ស័យ​ទី​១​មានឈ្មោះ ផា​ន់ វណ្ណៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទី​២ មានឈ្មោះ ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​-1AY6777 ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ដែល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ទាក់​ដៃចង្កូត​ម៉ូតូ​ម្ខាង​ទៀត​មិន​ចាំ​ម៉ាក​បណ្តាល​ឲ្យ​ដួល​ខ្លួនឯង​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ប្រចាំ​គោលដៅ​នោះ​ជួយ​លើក​ម៉ូតូ​ក៏​ស្រាប់តែ​ជ្រុះ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​សួរនាំ​។

ក្រោយ​ពេល​ទៅ​ដល់​ខណ្ឌ​ហើយ​ក៏​ជនសង្ស័យ​២​នាក់​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ទិញ​ថ្នាំ​ញៀន​នេះ​មក​ពី​ប្លុក​បឹង​កក់​ក្នុង​មួយ​កញ្ចប់​តំលៃ​២​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ