ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុ​​ខ​ សុវណ្ណ​​ ជួប​​​​ សំរិទ្ធ​ សុភាព​​ ​ចំណែក​​​​ ទេស សំខាន់​​ ជួប​ សេក គឹម​ផាន ក្នុង​វគ្គ​ពាក់​កណ្តាល​​​​​​ផ្តាច់​ព្រ័ត្រ​​​ដណ្តើម​ខ្សែ​​ក្រវាត់​​​ខារ៉ា​​​បាវ​​លើ​រេញ​​ CTN

12 ឆ្នាំ មុន

រាជ​​​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​​ដណ្តើម​​​​ខ្សែ​ក្រវាត់​​​​​​​​ខារ៉ា​បាវ​​​ទម្ងន់​​​៥៧​គីឡូក្រាម​​ នៅ​លើ​​សង្វៀន​​​​ស្ថានីយ​​ទូរ​ទស្សន៍​​​​​ CTN ​ថ្ងៃ​​សុក្រ ទី​​​​២១​ កញ្ញា​ ខាង​មុខ​​នេះ ​ឈាន​ចូល​​​​​ដល់​វគ្គ​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​​​ហើយ​ ។​ ​ទេស សំខាន់​​ ​លេខ​១​ក្នុង​​​​​ពូល​​​​ A មក​​ពី​ក្លិប​​​កង​ពល​​​តូច​លេខ​​៧០​​​ ប្រកួត​​​​ជាមួយ​​​ សេក គឹម​​ផាន​ ​លេខ​២​ក្នុង​​​ពូល​​ B ​មក​ពី​ក្លិប​​​​​សឹក​រង​​ខេត្ត​​​សៀម​រាប​​ ។ ចំណែក​​​​​សំ រិទ្ធ សុភាព​​ ​

រាជ​​​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​​ដណ្តើម​​​​ខ្សែ​ក្រវាត់​​​​​​​​ខារ៉ា​បាវ​​​ទម្ងន់​​​៥៧​គីឡូក្រាម​​ នៅ​លើ​​សង្វៀន​​​​ស្ថានីយ​​ទូរ​ទស្សន៍​​​​​ CTN ​ថ្ងៃ​​សុក្រ ទី​​​​២១​ កញ្ញា​ ខាង​មុខ​​នេះ ​ឈាន​ចូល​​​​​ដល់​វគ្គ​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​​​ហើយ​ ។​ ​ទេស សំខាន់​​ ​លេខ​១​ក្នុង​​​​​ពូល​​​​ A មក​​ពី​ក្លិប​​​កង​ពល​​​តូច​លេខ​​៧០​​​ ប្រកួត​​​​ជាមួយ​​​ សេក គឹម​​ផាន​ ​លេខ​២​ក្នុង​​​ពូល​​ B ​មក​ពី​ក្លិប​​​​​សឹក​រង​​ខេត្ត​​​សៀម​រាប​​ ។ ចំណែក​​​​​សំ រិទ្ធ សុភាព​​ ​លេខ​១​ក្នុង​ពូល​ B ​មក​ពី​ក្លិប​​​​​​​​អប្សរា​ក្បាច់​គុន​ខ្មែរ​​​​ ប្រកួត​ជ​ា​មួយ​​​​​ សុខ​ សុវណ្ណ​​ លេខ​​២ក្នុង​ពូល​ A ​មក​ពី​ក្លិប​​​​​​​កង​ពល​តូច​​​លេខ​​៣១​​ ​។

​សំខាន់​​ បើ​ទោះ​ជា​​​​គេ​មាន​​ចំណាត់​ថ្នាក់​​​​ល្អ​ជាង​​​គឹម​​ផាន​ ​បន្តិ​ច​​​​មែន ប៉ុន្តែ​​​​​​​​​​​​មិន​ទាន់​​​​ប្រាកដ​​​ថា អាច​​​​​យក​ឈ្នះ​​​​​បាន​ដែរ​​ ​។ សំខាន់​​​​មាន​ស្នៀត​​​​កែង​ និង​ជង្គង់​​​ល្អ​​​ ចិត្ត​សឿង​​ ប៉ុន្តែ​​​កម្លាំង​របស់​គេ​​​​រាង​ខ្សោយ​បន្តិច​​​​ រី​ឯ​​​ចល​នា​​​វាយ​ចេញ​​​​​​​​​​ក៏​មិន​សូវ​ជា​​​រហ័ស​​​​​​រហួន​​​​ប៉ុន្មាន​​​ដែរ​​​ ​​រីឯ​​​​គឹម​​ផាន​វិញ​​ ​ទាំង​ស្នៀត​​​​ដៃ​ និង​​ស្នៀត​ជើង​​​​មិន​សូវ​ជា​​ល្អ​​​​ប៉ុន្មាន​​​​ឡើយ​ ប៉ុន្តែ​​​បើ​និយា​យ​​​ពី​ក​ម្លាំង​​​​​វិញ​នោះ​​គឺ​ខ្លាំង​​​​ ថែម​​ទាំង​​​​​​កណ្តាប់​​ដៃ​វាយ​ចេញ​​​ក៏​ធ្ងន់​​​គ្រាន​់​បើ​​​​​​ដែរ​​ ។ ទោះ​​បី យ៉ាង​ណា​​​​​រវាង​​​គូ​នេះ​​​ គេ​មិន​ទាន់​ដឹង​​​​មុន​​ថា​​ អ្នក​ណា​​​​មាន​សំណាង​​ជា​ង​អ្នក​ណា​​​​នោះ​ទេ​ ។​​

សំរិទ្ធ​ សុភាព​​ និង​សុខ​​​ សុវណ្ណ​ ​​សុទ្ធ​​តែ​​​ជា​អ្នក​ប្រដាល់ចាស់​​​វស្សា​​​ដែល​​​មាន​ល្បិ​ច​​​ប្រយុទ្ធ​​​​​លើ​សង្វៀន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រាស់​ឃ្មឹក​​​​ដូច​គ្នា ។​ ​​សុភាព​​​ រហ័​​សរហួន​​​​​​គ្រាន់​​បើ​​​​​​​ពេល​វាយ​​​ចេញ​​​​​មាន​ការ​​​កំណត់​គោល​​ដៅ​​​ច្បាស់​លាស់​​​​​​ មិន​វាយ​​​​​​​​​​​​របៀប​ផ្សង​ព្រេង​​​​ឡើយ​​ ។​​​ ​​សុភាព​​​​​ បិុន​ប្រសប់​​​​ខាង​ប្រើ​ស្នៀត​​​​កែង​ និង​ជង្គង់​​​បំផុត​​​ ហើយ​​​រាល់​ការ​​វាយ​ចេញ​របស់គេ​​​​​មិន​សូវ​​​​ជា​​ឥត​ប្រយោជន៍​​​​ឡើយ​​ ។ សម្រាប់​​​សុវណ្ណ​​​វិញ​ ស​ំអាង​លើ​ទឹក​ចិត្ត​សឿង​​​​​​របស់​គេ​​​​បែប​​​មិន​អន់​​​ជាង​​​សុភាព​ប៉ុន្មាន​ឡើយ​​ ប៉ុន្តែ​ភាគច្រើន​​​​​ សុវណ្ណ​​ ចូល​​​ចិត្ត​ប្រើ​ប្រាស់​​​កម្លាំង​​​​ច្រើន​ជាង​​​ ។ ស្នៀត​​​​ប្រយុទ្ធ​​​​​​​​​ដែល​គេ​​​ប្រើ​សម្រាប់​​​​​​ផ្តួល​គូ​ប្រកួត​​​​​ គឺ​ស្នៀត​​​​ជើង​​​ និង​ស្នៀត​​​​កណ្តាប់​ដៃ​​ តែ​​​ស្នៀត​​​​​​ទាំង​នេះ​​​​ពេល​វាយ​ និង​​​ទាត់​ចេញ​​​​​មិន​សូវ​​ជា​​​រហ័ស​​​រហួន​​​ប៉ុន្មាន​​​​​ទេ​​ តែ​​បើ​គេ​​​​ចមិន​ទាន់​​​ច្បាស់​​​​ជា​​​វី​វរ​​មិន​​​ខាន​ ។ ​ចាំ​មើល​​​​គូ​នេះ​​​អ្នក​ណា​មាន​សំណាង​បាន​ឡើង​​​​ទៅ​ប្រកួត​​​​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​​​​?​

ចំណែក​​​​គូ​ប្រកួត​​​​មិត្ត​​ភាព​​​​វិញ​ កីឡា​ករ​ អ៊ុំ​​ ចំរើន​​​ ​មក​ពី​ក្លិប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត​ាឡី​ដំរី​​​មាន​ប្ញទ្ធិ​ ប្រកួត​ជា​មួយ​​​​កីឡា​ករ​​ ​រឿម​ វណ្ណៈ​ មក​ពី​សមា​គម​​កីឡា​ប្រដាល់​​​​ក្រ​សួង​​​​​ការ​ពារ​ជាតិ​​​​​​ និង​កីឡា​ករ​​​​ អាន​​ សុផល​​​​ មក​ពី​ក្លិប​​​​​មិត្ត​ប៉ូលិស​​​​​ ប្រកួត​​ជា​​មួយ​​​​​​កីឡា​ករ​​​​ទូច​ស័ក្តិ​​​ មក​ពី​ក្លិ​ប​​​​រស្មី​​​កុមារ​​កំព្រា៕