ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​​កំពង់​ស្ពឺ​​ និង ​សាខា​មាន​​ជ័យ​ត្រៀម​​ជួប​​គ្នា​នៅ​​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ ពានរង្វាន់​​បាល់​ទាត់​​អេស៊ីលីដា​​ John Brinsden​​ Cup 2012

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​ក្រុម​សាខា​​កំពង់​ស្ពឺ និង​ក្រុម​​សាខា​​មាន​ជ័យ​ នឹង​ត្រូវ​​ជួប​គ្នា​នៅ​វគ្គ​​​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​​យក​ចំណាត់​ថ្នាក់​​លេខ​១​​ពាន​​រង្វាន់​​បាល់​ទាត់​​អេស៊ី​លីដា John Brinsden Cup 2012 បន្ទាប់​ពី​ក្រុម​​ទាំង​​២​​នេះ ប្រកួត​ឈ្នះ​​គូ​ប្រកួត​​របស់​ខ្លួន​​ក្នុង​​វគ្គ​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​​នៅ​​លើ​​ទី​លាន​​ពហុ​កីឡដ្ឋាន​​ជាតិ​​កាល​ពី​​រសៀល​​ថ្ងៃ​អាទិត្យ​​ទី​​១៦ កញ្ញា កន្លង​មក​នេះ ។ក្រុម​​​សាខា​​កំពង់​ស្ពឺ បាន​​ប្រកួត

រាជធានី​ភ្នំពេញ​ ៖​​ ​ក្រុម​សាខា​​កំពង់​ស្ពឺ និង​ក្រុម​​សាខា​​មាន​ជ័យ​ នឹង​ត្រូវ​​ជួប​គ្នា​នៅ​វគ្គ​​​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​​យក​ចំណាត់​ថ្នាក់​​លេខ​១​​ពាន​​រង្វាន់​​បាល់​ទាត់​​អេស៊ី​លីដា John Brinsden Cup 2012 បន្ទាប់​ពី​ក្រុម​​ទាំង​​២​​នេះ ប្រកួត​ឈ្នះ​​គូ​ប្រកួត​​របស់​ខ្លួន​​ក្នុង​​វគ្គ​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​​នៅ​​លើ​​ទី​លាន​​ពហុ​កីឡដ្ឋាន​​ជាតិ​​កាល​ពី​​រសៀល​​ថ្ងៃ​អាទិត្យ​​ទី​​១៦ កញ្ញា កន្លង​មក​នេះ ។ក្រុម​​​សាខា​​កំពង់​ស្ពឺ បាន​​ប្រកួត​​ឈ្នះ​​ក្រុម​សាខា​កំពង់​ត្របែក​ ក្នុង​លទ្ធ​ផល 4-1 រី​ឯ​​ក្រុម​​សាខា​​មាន​ជ័យ​វិញ​​ ​បាន​​យក​ឈ្នះ​លើ​ក្រុម​​សាខា​​ស្រី​​សន្ធរ​​ 2-0 ។

នៅ​ក្នុង​តង់​ទី​​១ ប្រកួត​​បាន​២២​​នាទី​​ដំបូង​​កីឡា​ករសុះ សុខ​​បឿន ពាក់​អាវ​​លេខ​១០ របស់​ក្រុម​​សាខា​​កំពង់​ស្ពឺ​​ រក​បាន​១​គ្រាប់​នាំ​​មុខ​មុន ខណៈ​​ពេល​កីឡា​ករ​​ឯម សុផាន់​ណា ពាក់​អាវ​​លេខ​​២៥​​ រក​បាន​​១​គ្រាប់​ទៀត​​​ក្នុង​​​តង់​ទី​​២ នៅ​នាទី​ទី​​៦៤​ ។ក្រុម​សាខា​​កំពង់​ត្របែក តាម​សង​​​បាន​១​គ្រាប់​​វិញ ​នៅ​នាទី​ទី​​៧០ ដែល​រក​​បាន​​ដោយ​​កីឡា​ករ​​យ៉ាន់ ស៊ីណា ពាក់​អាវ​​លេខ​១០ ។ នៅ​តង់​ទី​​២ ក្រុម​សាខា​​កំពង់​ស្ពឺ​ មាន​ឱ​កាស​​លេង​វាយ​​បក​​វិញ​​យ៉ាង​ល្អ និង​រក​​បាន​២​គ្រាប់​បន្ថែម​​ទៀត​​ដោយ​កីឡា​ករ​​ព្រុំ វីរៈ ពាក់​អាវ​​លេខ​២៣ នៅ​​នាទី​ទី​​៨៣ និង​ឯម​​ សុផាន់​ណា នៅ​នាទី​​ទី​​ ៨៨ ។

ចំណែក​​ក្រុម​សាខា​​មាន​ជ័យ បាន​យក​ឈ្នះ​ក្រុម​សាខា​​ស្រី​សន្ធរ​លើក​​នេះ​ត្រៀម​​ឡើង​​ទៅ​ជួប​​ក្រុម​សាខា​​កំពង់​ស្ពឺ​​​ដណ្តើម​​យក​តំណែង​លេខ​១​ជា​ប​ន្ត​ទៀត ។ ប្រកួត​​​បាន​៨​​នាទី​ដំបូង​​កីឡា​ករ​​នូ ថារិទ្ធ ពាក់​អាវ​លេខ​៣៣ រក​បាន​១​គ្រាប់​​មុន បន្ទាប់មក​កីឡា​ករ​​​អៀម សុខា ពាក់​​អាវ​លេខ​​៧ រក​បាន​​១​គ្រាប់​​បន្ថែម​​ទៀត​នៅ​​​​​នាទី​​ទី​​៣០ ហើយ​​លទ្ធ​ផល​​នេះ​គ្មាន​​ការ​​ប្រែ​ប្រួល​ទៀត​ឡើយ​​​រហូត​ដល់​​ចប់​ការ​​ប្រកួត​​ ។ ក្រុម​​បាល់​ទាត់​សាខា​ស្រី​សន្ធរ​​ និង​សាខា​​កំពង់​ត្របែក នឹង​ត្រូវ​ជួប​គ្នា​​​រក​តំណែង​​លេខ​៣​​នៅ​វគ្គ​​ប្រកួត​ផ្តាច់​ព្រ័ត្រ ៕