ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ឹង បូរ៉ា ឈ្នះ​ពិន្ទ​​ ឈិត ង៉ុយ​​ នៅ​​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រកួត​ប្រដាល់​​ ដណ្តើម​​ខ្សែ​ក្រវាត់ K-cement ទម្ងន់​​54គីឡូក្រាមនៅស៊ីធីអិន

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​កីឡា​ករ​​អឹុង បូរ៉ា មក​ពី​ក្លិប​​ព្រះខ័ន​រាជ ពេល​នេះ​​មាន​សង្ឃឹម​​១០០​ភាគ​រយ​​ក្នុង​ការ​ឡើង​​ទៅ​ប្រកួត​​នៅ​វគ្គ​​ពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ​​ជា​បន្ត​ទៀត​​បាន​ហើយ បន្ទាប់​ពី​​រូប​​គេ​​ប្រកួត​​ឈ្នះ​​កីឡា​ករ​​ឈិត ង៉ុយ មក​ពី​សមា​គម​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​​ជាតិ​​ ដោយ​ពិន្ទុ នៅ​លើ​សង្វៀន​​ស្ថាន​ីយ​ទូរ​ទស្សន៍​​ CTN កាល​ពី​ថ្ងៃ​​អាទិត្យ​​ទី​​១៦ កញ្ញា ​កន្លង​​ទៅ​​នេះ ។

អ៊ឹង បូរ៉ា ពេល​នេះ​​គេ​មាន​​៦​ពិន្ទុ​​នៅ​ក្នុង​​ដៃ​រួច​​ហើយ​​ ព្រោះ​​​ប្រកួត​​​​ទាំង​២​លើក​​ឈ្នះ​​ទាំង​២​លើក​​ជាប់​គ្នា​តែ​ម្តង ។ រី​ឯ​​ឈិត ង៉ុយ វិញ​ប្រកួត​បាន​២​​លើក​​ឈ្នះ​១​លើក ចាញ់​១​លើក​​មាន​​៤​ពិន្ទុ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​​ដឹង​​ថាគេ​អាច​គេច​ផុត​​ពី​ការ​​ហាល​ខោ ឬ​​អត់​នោះ​ដែរ។ទឹក​ទី​​១ ឈិត ង៉ុយ ត្រូវ​បូរ៉ា​​វាយ​ស្ទើរ​​តែ​រក​​ឱ​កាស​​តដៃ​​លែង​រួច​​ទៅ​ហើយ ប៉ុន្តែ​​ទឹក​ទី​២ និង​ទី​​៣ ឈិត ង៉ុយ បាន​​ប្រើ​ស្នៀត​​កណ្តាប់​ដៃ​​វាយ​បក​​​សង​វិញ​​យ៉ាង​រហ័ស​​ រួម​ទាំង​​ប្រើ​ស្នៀត​​កែង​ទៀត​ផង​នោះ​​​បាន​​ធ្វើ​​ឱ្យ​​បូរ៉ា​​ចង់​​យ៉ាប់​ម្តងៗ​​ ។ ប៉ុន្តែ​​នៅ​ទឹក​ទី​​៤ និង​​ទី​៥ ស្នៀត​កណ្តាប់​​ដៃ​​បូរ៉ា​​បាន​វាយ​​ចូល​មុខ​ឈិត​ ង៉ុយ ពេញៗធ្វើ​​ឱ្យ​​ឈិត ង៉ុយ វង្វេង​វង្វាន់​រក​​ឱកាស​​ការ​ពារ​ខ្លួន​​ស្ទើរ​តែ​​មិន​បាន​​ផង ទើប​​ត្រូវ​​ចាញ់​​ពិន្ទុ​​បែប​នេះ ប៉ុន្តែ​​ឈិត ង៉ុយ នៅ​មិន​​ទាន់​​អស់​សង្ឃឹម​​នៅ​ឡើយ​​ទេ ព្រោះ​​នៅ​សល់​​១​ប្រកួត​​ទៀត ។

រី​ឯ​លទ្ធ​ផល​​គូ​ប្រកួត​មិត្ត​​ភាព​​វិញ ជាម អាដាំ ​មក​ពី​​ក្លិប​​ឃ្លាំង​មឿង​​កីឡា ឈ្នះ​ពិន្ទុ​​យឹម ឌៀប មក​​ពី​សមា​គម​​កីឡា​ប្រដាល់​​ក្រសួង​​ការ​ពារ​ជាតិ។ ខុន ចាន់​ថន មក​ពី​​ក្លិប​​កង​​ពល​ធំ​អន្តរា​គមន៍​​លេខ​៣ ព្រះ​វិហារ​​ ឈ្នះ​ពិន្ទុ​​ ភុន សោភ័ណ មក​ពី​ក្លិប​​យុវ​កីឡា​​ខេត្ត​កណ្តាល និង​សូយ យក្សតឿ មក​ពី​ក្លិប​​អូដឹម​​កីឡា ប្រកួត​ឈ្នះ​ពិន្ទុ ឈឿន សារិទ្ធ មក​ពី​ក្លិប​​រកា​​ខ្នុរ​​គុន​ខ្មែរ ៕