ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ​ចុះ​សួរ​សុខទុក្ខ​​គ្រួសារ​សព​ដែល​ធ្លាក់​ក្នុង​​សោក​​នាដ​កម្ម​លើស្ពាន​ពេជ្រ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី​២៦ វិច្ឆិកា ២០១០ លោក​ជំទាវប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា និងក្រុមការងារ​​បានអញ្ជើញចុះសួរសុខទុក្ខ​​គ្រួសារសព ដែលរង​គ្រោះ​​ក្នុងសោកនាដ​កម្ម​កោលាហល​នៅលើស្ពាន​​ពេជ្រ នៃទីក្រុង​កោះពេជ្រ ។ សកម្ម​ភាពចុះ​សួរសុខទុក្ខ​​នេះលោកជំទាវ​​បាន​ភ្ជាប់​​ជាមួយ​ថវិកា​ មួយចំនួនផ្តល់​​ជូនគ្រួសារ​​សព ដើម្បី​បំពេញ​​កង្វះ​​ខាត​ផ្សេងៗ​ក្នុងការរៀបចំ​ពិធីបុណ្យ​សព

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី​២៦ វិច្ឆិកា ២០១០ លោក​ជំទាវប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា និងក្រុមការងារ​​បានអញ្ជើញចុះសួរសុខទុក្ខ​​គ្រួសារសព ដែលរង​គ្រោះ​​ក្នុងសោកនាដ​កម្ម​កោលាហល​នៅលើស្ពាន​​ពេជ្រ នៃទីក្រុង​កោះពេជ្រ ។

សកម្ម​ភាពចុះ​សួរសុខទុក្ខ​​នេះលោកជំទាវ​​បាន​ភ្ជាប់​​ជាមួយ​ថវិកា​មួយចំនួនផ្តល់​​ជូនគ្រួសារ​​សព ដើម្បី​បំពេញ​​កង្វះ​​ខាត​ផ្សេងៗ​ក្នុងការរៀបចំ​ពិធីបុណ្យ​សព​ និងចូលរូម​សំដែង​ការ​សោក​ស្តាយ​​ពន់ពេក ។ ដំណើរ​​ចុះសួរ​សុខទុក្ខ​នេះ បាន​ធ្វើ​ឱ្យ​មានការភ្ញាក់ផ្អើល​​ផងដែរ ដល់​ស្រទាប់​​ប្រជាពលរដ្ឋ​ និងអ្នក​​ដំណើរ ព្រោះតែ​​ឃើញ​​ភាពអ៊ូអរ និង​​មានប៉ូលិស​យាមកាម​…​។

ការចុះ​សួរ​សុខទុក្ខនេះ បាន​ធ្វើឡើង​​នៅ​តាម​​ផ្ទះប្រជាពលរដ្ឋ​​តែ​ម្តង រួមមាន​គោលដៅ​ទី​១ និងទី​២ ​ក្នុងសង្កាត់​​​បឹងរាំង, ទី​៣ នៅម្តុំ​ផ្សារ​​សុរិយា, ​ទី​៤ សង្កាត់​​ផ្សាដេប៉ូ, ទី​៥ នៅសង្កាត់​​ផ្សារ​​ដើម​គ, ទី​៦ នៅម្តុំ​ពេទ្យចិន សង្កាត់​​បឹង​កេង​កង និង​ទី​៧ នៅម្តុំ​វិមាន​ចំការមន (ព្រឹទ្ធសភា) និងនៅ​​តាម​សង្កាត់​​ជាច្រើន​ទៀត…៕