ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ដើម​ស្លា.ប់​ ​អ្នក​ស្រុក​សង្ស័យ​​ថា ប្តី​​ជាអ្នក​​​បើក​ដៃ​ឱ្យ​​ប្រពន្ធ​​​ចុង​វាយ​

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​​មាន​ហេតុការណ៍​​មួយ​បានកើតឡើង​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​​ព្រឹក​ព្រលឹម ដោយ​សារ​គេ​បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ​ឌុច គន្ធី អាយុ​​៣៨​ឆ្នាំ ដេក​ស្លា.ប់​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង​​ដោយ​មិន​ដឹង​មូល​ហេតុ​ ។ ​​ចំណែក​​អ្នក​ស្រុក​ជិត​ខាង​បាន​និយាយ​តៗ​គ្នា​ថា ​ស្ត្រី​រងគ្រោះ​​ទំនងជា​ត្រូវ​ប្រពន្ធ​ចុង​របស់​​ប្តី​ដែល​រស់​នៅ​​ផ្ទះជា​មួយ​គ្នា​​នោះវាយ​សម្លា.ប់​ ព្រោះ​ក្រោយ​ពេល​កើតហេតុ​ស្ត្រីជា​ប្រពន្ធ​ចុង និង​បុរស​ជា​ប្តី​បាន​​ដើរ​ចេញ​​ពីក្នុង​ផ្ទះ​​កើតហេតុ​ជា​

ខេត្តព្រៃវែង ៖ ​​មាន​ហេតុការណ៍​​មួយ​បានកើតឡើង​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​​ព្រឹក​ព្រលឹម ដោយ​សារ​គេ​បាន​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ​ឌុច គន្ធី អាយុ​​៣៨​ឆ្នាំ ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង​​ដោយ​មិន​ដឹង​មូល​ហេតុ​ ។ ​​ចំណែក​​អ្នក​ស្រុក​ជិត​ខាង​បាន​និយាយ​តៗ​គ្នា​ថា ​ស្ត្រី​រងគ្រោះ​​ទំនងជា​ត្រូវ​ប្រពន្ធ​ចុង​របស់​​ប្តី​ដែល​រស់​នៅ​​ផ្ទះជា​មួយ​គ្នា​​នោះវាយ​សម្លាប់​ ព្រោះ​ក្រោយ​ពេល​កើតហេតុ​ស្ត្រីជា​ប្រពន្ធ​ចុង និង​បុរស​ជា​ប្តី​បាន​​ដើរ​ចេញ​​ពីក្នុង​ផ្ទះ​​កើតហេតុ​ជា​មួយ​គ្នា​ លុះ​ពេល​មាន​ការ​ផ្អើល​ឆោឡោ​​ ស្រាប់តែ​បាត់​ខ្លួន​ប្រពន្ធ​ចុង​នោះ​ឈឹង​តែ​ម្តង ។

​ហេតុការណ៍​​ភ្ញាក់​ផ្អើល​ខាងលើនេះ​​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​៧​និង​១៥​នាទី​​ព្រឹកថ្ងៃទី​១៣ កញ្ញា ២០១២ ​នៅផ្ទះ​​របស់​ស្ត្រី​រងគ្រោះ​ដែល​ស្ថិត​ក្នុង​ភូមិ​​ឧត្តម​​ ឃុំ​ព្រែកខ្សាយ(ក) ស្រុក​ពាមរក៍ ។ ​បើ​តាម​ការ​និយាយ​តៗ​គ្នា​​ពី​មាត់​មួយ​ទៅ​មាត់​មួយ​របស់​អ្នក​ស្រុក​ដែល​​រស់​នៅ​ជិត​ខាង​ជា​មួយ​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​៧​ព្រឹក​​មុន​ពេល​​កើតហេតុ​ប៉ុន្មាន​នាទី​ ​គេឃើញ​ស្ត្រីរងគ្រោះ​​នៅធ្វើការ​ក្នុង​​ផ្ទះ​ធម្ម​តា ដោយ​ពុំ​មាន​បង្ហាញ​​ពី​អាការ​មាន​ជំងឺ​​ធ្ងន់​ធ្ង​រ​អ្វី​បន្តិ​ច​នោះ​ទេ ​ប៉ុន្តែ​រយៈ​ពេល​​​ជាង​១០​នាទី​​ប៉ុណ្ណោះ​ស្រាប់​តែ​ឮ​ថា ស្ត្រី​​រងគ្រោះ​ស្លាប់​​​នៅក្នុង​ផ្ទះ​បាត់​ទៅហើយ ដោយ​ពុំ​​មាន​នរណា​ម្នាក់​​បាន​ដឹងពី​មូល​ហេតុ​ច្បាស់​លាស់​សោះ ​ស្របពេល​ជា​មួយ​គ្នា​នេះ​ដែរ ស្រាប់តែ​​គេប្រទះឃើញ​ប្តី​​របស់​ស្ត្រី​​រងគ្រោះ​​ឈ្មោះ​ចាន់ ថុល អាយុ​៤៨​ឆ្នាំ ​ដើរ​បណ្តើរ​ស្ត្រី​​ជា​ប្រពន្ធ​ចុង ដែល​គេ​មិន​បាន​ស្គាល់​​ឈ្មោះ​នោះ ចេញពីផ្ទះកើតហេតុ​​ទៅ​សម្ងំ​​​នៅផ្ទះលក់​មាស​​មួយ​កន្លែង​​មាន​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​ពីផ្ទះរបស់​ខ្លួន ហើយ​​បន្តិច​ក្រោយ​​មក​ទើប​បុរស​ជា​ប្តី​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​​រត់​ត្រឡប់​មក​ផ្ទះកើតហេតុ​វិញតែម្នាក់​ឯង ចំណែក​​ស្ត្រីជា​ប្រពន្ធ​​ចុង​បាន​​បាត់​ខ្លួន​តែម្តង ។

ចំពោះ​ករណី​នេះ​​​ត្រូវបាន​បុរស​ជា​ប្តី​ឈ្មោះ​ចាន់ ថុល ​ឆ្លើយ​បំភ្លឺ​​ប្រាប់​សម​ត្ថ​កិច្ច​​ថា ​នៅវេលា​ម៉ោង​៧​ព្រឹក​មុន​ពេល​កើតហេតុ​​គាត់​បាន​ឃើញ​ប្រពន្ធ​គាត់​​នៅ​ផ្ទះធ្វើ​ការ​ធម្មតា ដោយ​ពុំ​មាន​ឈឺ​អ្វី​​នោះទេ លុះ​ពេល​គាត់​ដើរ​​ចេញពីផ្ទះ​បាន​ប្រមាណ​ជាង​១៥​នាទី​ស្រាប់តែ​មាន​គេទូរស័ព្ទ​​ទៅ​ប្រាប់​ថា ​ប្រពន្ធ​របស់​​គាត់​ស្លាប់​បាត់​ទៅហើយ ​ទើប​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​​ហើយ​រត់​ត្រឡប់​មក​ផ្ទះវិញ​​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕