ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​អាហា​រូប​ករណ៍​​របស់​អង្គ​ការ CWCC ប្រឡង​ជាប់​បាក់​ឌុប​៥០​នាក់​លើ​៥៨​នាក់ ទទួល​ពិធី​ជប់​លៀង​​លើក​ទឹក​ចិត្ត​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដើម្បីជាការ​លើក​ទឹក​ចិត្ត​​ និង​ឆ្លើយ​តប​ទៅនឹង​​ការ​ខិត​ខំ​​ប្រឹង​ប្រែង និង​អប​អរ​សាទរ​​ដល់​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​​របស់​សិស្ស​ស្រី​ក្រីក្រ​ដែល​ទទួល​បាន​អាហារូប​ករណ៍​​សម្រាប់​សិក្សា​ចាប់​ពី​​ថ្នាក់​បឋម​សិក្សា​ដល់​​បញ្ចប់​​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​កាល​ពី​ព្រឹក​ថ្ងៃទី​១១ កញ្ញា​២០១២ អង្គ​ការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​​ក្រោម​ជំនួយ​ឧបត្ថម្ភ​​ពី​មូល​និធិ Lotas Outreech (ឡូ​តាស់​អៅរិច) ​បាន​រៀបចំ​មិទ្ទីង​​ និង​ជប់​លៀង​​អប​អរ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដើម្បីជាការ​លើក​ទឹក​ចិត្ត​​ និង​ឆ្លើយ​តប​ទៅនឹង​​ការ​ខិត​ខំ​​ប្រឹង​ប្រែង និង​អប​អរ​សាទរ​​ដល់​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​​របស់​សិស្ស​ស្រី​ក្រីក្រ​ដែល​ទទួល​បាន​អាហារូប​ករណ៍​​សម្រាប់​សិក្សា​ចាប់​ពី​​ថ្នាក់​បឋម​សិក្សា​ដល់​​បញ្ចប់​​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​កាល​ពី​ព្រឹក​ថ្ងៃទី​១១ កញ្ញា​២០១២ អង្គ​ការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​​ក្រោម​ជំនួយ​ឧបត្ថម្ភ​​ពី​មូល​និធិ Lotas Outreech (ឡូ​តាស់​អៅរិច) ​បាន​រៀបចំ​មិទ្ទីង​​ និង​ជប់​លៀង​​អប​អរ​សាទរ​នៅវិទ្យា​ល័យ​​កូប ឃុំ​កូប ស្រុក​អូរជ្រៅ ។

ពិធី​​នេះ​​​ប្រព្រឹត្ត​ទៅ​​ក្រោម​វត្ត​មាន​លោក​កែវ សែន អភិ​បាល​ស្រុក​​អូរជ្រៅ​ លោក​វ៉ាន់ សារ៉ាំ តំណាង​​​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត លោក​សួង សុភាព ប្រធា​ន​ការិយា​ល័យ​តំបន់​នៃ​អង្គ​​ការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រីមានវិបត្តិ (CWCC) ​និងកញ្ញា​វ៉ា វណ្ណៈ​សេរី​រស្មី តំណាង​មូល​និធិ Lotas Outreech នៅ​កម្ពុជា។ ​

​លោក​សួង សុភាព ​បាន​ថ្លែង​ថា ​ជា​រៀង​រាល់​​ឆ្នាំ​អង្គ​ការ CWCC តែង​​​​ប្រារព្ធពិធី​​​អបអរ​សាទរ​ដល់​​សិស្ស​​អាហារូប​ករណ៍​​ដែល​បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ។ ជាក់​ស្តែង​នា​ពេល​នេះ​ គឺជា​ឆ្នាំ​ទី​៣ ហើយ​ដែល​អង្គ​​ការ CWCC សម្រេចបាន​​​លទ្ធ​ផល​​ជា​ផ្លែ​ផ្កា​ក្នុង​ការ​ផ្តល់​ជា​កញ្ចប់អាហារូប​ករណ៍​​ដល់​សិស្ស​ស្រី​ដែល​មាន​ជីវភាពក្រីក្រ​ ។ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​នេះ​សិស្ស​អាហារូប​ករណ៍​ដែល​ប្រឡងជាប់​​បាក់​ឌុប​​មាន​ចំនួន​១៥៤​​នាក់ ​ហើយ​សម្រាប់​​ឆ្នាំ​ទី​១ និង​ទី​២ បាន​បន្ត​ការ​​​​សិក្សា​​នៅ​តាម​មហាវិទ្យា​ល័យ​មួយ​ចំនួន​​នៅ​ភ្នំពេញ​ ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​ផ្សេង​ៗ​ទៀត​ដែល​មូល​និធិ​ Lotas Outreech នៅបន្ត​ឧបត្ថម្ភ​​ទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕