ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ស្នាក់​​ការ​៧០៨​ ចាប់​ឈើ​ធ្នង់​២​ឡាន​ប្រគល់​​ឱ្យ​មេព្រៃ​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​ឈើ​ប្រណីត​​ចំនួន​២​ឡាន​ត្រូវបាន​​កម្លាំង​​កង​រាជ​អាវុធហត្ថ​​ស្នាក់​ការ​​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី ​មុត វណ្ណៈ ​នាយ​ស្នាក់​​ការ​សន្តិ​សុខ​​៧០៨ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១២ បាន​ស្ទាក់​ចាប់​​ឃាត់​រថយន្ត​​ដឹក​ឈើ​ប្រណីត​២​គ្រឿង​មាន​ផ្ទុក​​ឈើ​ធ្នង់​​ជា​ច្រើន​កំណាត់​​​ពី​ក្នុង​​ព្រៃ​យក​មក​ប្រគល់​​ឱ្យ​​មេ​​ព្រៃ​សង្កាត់ ។

លោក​វរ​សេនីយ៍​ត្រី ​មុត វណ្ណៈ ​នាយ​ស្នាក់​ការ​សន្តិ​សុខ​​៧០៨ ​បាន​ថ្លែង​ថា ​ក្រោយ​ពីទទួល​បាន​ព័ត៌​មាន​ច្បាស់​ កម្លាំង​​កង​រាជអាវុធហត្ថ​​បាន​ឆ្មក់​ចាប់​រថយន្ត​ទាំង​២​គ្រឿង​​នេះ​​បាន​​នៅ​ក្នុង​ព្រៃ​​ចំណុចភ្នំ​ខ្តាច់ ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ ខណៈ​​​​ដែល​រថយន្ត​ទាំង​២គ្រឿង​​នេះ​ត្រូវ​​បាន​ឈ្មួញ​លើក​ឈើ​​ដាក់​ពេញ​ប្រៀប​នឹង​បម្រុង​ដឹក​ចេញ​បន្ត ។

លោក​នាយ​ស្នាក់ការ​បាន​បញ្ជាក់ថា ​ការ​ចាប់​ឃាត់​រថយន្ត​ដឹក​ឈើ​ទាំង​២​គ្រឿង​នេះ​គឺ​សមត្ថ​កិច្ច​ពុំ​បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស​​ទេ ព្រោះ​​ពួកគេដឹង​សភាព​ការណ៍​មុន​ ក៏រត់​គេច​ខ្លួន​បាត់​អស់ បន្សល់​ទុកតែ​រថយន្ត​ដឹក​ឈើ​២គ្រឿង មួយ​​គ្រឿង​​ម៉ាក​​កាមរី​ ស៊េរី៩៣ ​មាន​ផ្ទុក​ឈើ​ប្រណីត​​ពេញប្រៀប​ និង​មួយ​គ្រឿង​ទៀតម៉ាក​កាមរី​ស៊េរី​៩១ ​មាន​ផ្ទុកឈើ​ពេញ​ប្រៀប​​ដូចគ្នា ។ បន្ទាប់​ពី​​ធ្វើការ​ចាប់ឃាត់​រួច​រថយន្ត​​ដឹក​ឈើ​ទាំង​២​គ្រឿងនេះ ​ត្រូវបាន​កម្លាំង​​កង​រាជ​អាវុធហត្ថ​​ស្នាក់​ការ​៧០៨ ​​​ប្រគល់​​ទៅ​ឱ្យ​​មន្ត្រីជំនាញ​នៅ​​ព្រឹក​ថ្ងៃ​ដដែល​​ភ្លាមៗ​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕