រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ កញ្ញា ២០១២ បានអនុញ្ញាតឱ្យគណៈប្រតិភូធុរកិច្ចជប៉ុនមួយក្រុមដឹកនាំដោយលោក Yakashi Fujino ប្រធានគណៈកម្មការគោលនយោបាយនៃសហព័ន្ធធុរកិច្ច ជប៉ុន និងជាប្រធាននាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាសាហ៊ី ក្លាស ចូលជួបពិភាក្សា នៅអគារវិមានសន្តិភាព ដើម្បីស្វែងរកសក្តានុពលនៅកម្ពុជា ដើម្បីធ្វើការវិនិយោគ ។
លោក Takashi បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា ថ្មីៗនេះនៅកម្ពុជាមានអ្នកវិនិយោគជប៉ុនមានការកើនឡើង និងធុរកិច្ចយ៉ាងខ្លាំង ហើយដំណើរទស្សនកិច្ចប្រតិភូរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺស្វែងរកនូវសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការវិនិយោគ និងធ្វើការសហការជាមួយទាំងភាគីរាជរដ្ឋាភិបាល និងឯកជនកម្ពុជា ។
ក្នុងន័យនេះ លោកប្រធានគណៈកម្មការគោលនយោបាយនៃសហព័ន្ធធុរកិច្ចជប៉ុនសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនពាក់ព័ន្ធបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ