ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែង​តាំង​​អធិការ​នគរ​បាល​ស្រុក​ភ្នំក្រវាញ​និ​ងស្រុក​វាល​វែង និង​បំពាក់​ឋានន្តរស័ក្តិ

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ ​​កាលពី​រសៀល​ថ្ងៃទី​១២ កញ្ញា នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ មាន​ធ្វើ​ពិធី​ប្រកាស​​ផ្ទេរ​ភារកិច្ច​តែង​តាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​​មន្ត្រី​នគរ​បាល​ជាតិ​ក្រោម​អធិប​តី​ភាព​​លោក​ឧត្តម​សេនីយ៍​ទោដូង សារឿន ​អនុ​ប្រធាននាយក​ដ្ឋាន​​បុគ្គលិក​​តំណាង​ដ៏​ខ្ពង់​ខ្ពស់ លោកនាយ​ឧត្ត​ម​សេនីយ៍​ នេត សាវឿន អគ្គ​ស្នង​ការ​​​នគរ​បាល​​ជាតិ ​និង​លោកសួន រិនឌី អភិ​បាល​​​រង​ខេត្ត​ ។

​តាម​ប្រកាស​​របស់​ក្រសួង​មហា​ផ្ទៃ​លេខ​៣៧៥១ ប្រ.ក បាន​សម្រេច​​តែង​តាំង​លោក​អនុសេនីយ៍​ឯក សូ សាហុង អធិការ​​រង​​ស្រុក​ភ្នំ​ក្រវាញ ជា​អធិការ​​​នគ​រ​បាល​​ស្រុក​ភ្នំ​ក្រវាញ​ ជំនួស​លោក​វរសេនីយ៍​ត្រី ពេជ សុភាព ដែល​ទទួល​មរណភាព​ និង​លោក​អនុសេនីយ៍​ឯក​​ ធាង ឡេង ពី​អធិការ​​រង​នគរ​បាល​​ស្រុក​​កណ្តៀង​ ទៅ​កាន់​​អធិការ​​នគរបា​ល​ស្រុក​​វាល​វែងជំនួស​​លោក​​វរសេនីយ៍​ត្រី ភួង សូឡី  ​ដែល​ចូលនិវត្តន៍ ។ ក្រៅ​ពីនេះ ​មានការតែង​តាំង​អធិការ​រង​ និង​ផ្ទេរ​ភារកិច្ច​​តាម​ការិយាល័យ​​មួយ​ចំនួន​ និង​បំពាក់​​ឋាន​ន្តរ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ​១​រូប ថ្នាក់​អនុ​សេនីយ៍​ត្រី​៨​រូប ថ្នាក់​អនុសេនីយ៍​​ឯក​១​​រូប ថ្នាក់​អនុ​សេនីយ៍​ត្រី​៥​រូប ​និង​ព្រិន្ទ​បាល​ទោ​២​រូប ។ ​

លោក​ សួន រិនឌី និង​លោក​ឧត្តម​សេនីយ៍​ ដូង សារឿន ​​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ស្នង​ការ​ ស្នងការ​រង និង​មន្ត្រី​នគរបាលខេត្ត​​ពោធិ៍​សាត់​ទាំង​អស់​​ដែល​បាន​ខិត​ខំ​​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​​ក្នុងកិច្ច​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​​​ជូន​ប្រជា​ពលរដ្ឋ​ ​​​ពិសេសការងារ​បោះ​ឆ្នោត​​ជ្រើ​ស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​​​ កន្លង​មក​​ ។​ ​ការ​តែង​តាំង​ផ្ទេរ​​ភារកិច្ច​​និងដំឡើង​​ឋាន​ន្តរ​ស័ក្តិ​​​គឺ​ជា​​ការ​យក​ចិត្ត​ទុក​ដាក់​​និង​លើក​​ទឹក​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មហា​ផ្ទៃ និង​​អគ្គស្នង​ការ​នគរ​បាល​ជាតិ​​​ចំពោះ​មន្ត្រី​នគរ​បាល​យើង​ដែល​បាន​ខិត​ខំ​បម្រើ​ការ​ងារ​និង​មាន​ស្នាដៃ​ល្អ​កន្លង​មក​នេះ ។ លោក​ផ្តាំ​ផ្ញើ​ដល់មន្ត្រី​​នគរ​បាល​ដែល​ទើប​​តែង​តាំង​​ ផ្ទេរ​​ភារកិច្ច​ និង​ដំឡើងឋានន្តរស័ក្តិ​​​ទាំង​អស់​ត្រូវ​ខិត​ខំ​បម្រើ​ការងារ​​បន្ត​ទៀត ដោយ​សហការ​​ឱ្យ​បាន​ជិត​ស្និទ្ធ​​ជាមួយកង​កម្លាំង​​ប្រដាប់​អាវុធ​ និង​អាជ្ញា​ធរ​​​មូល​ដ្ឋាន​ ដើម្បី​ទទួល​បាន​​ជោគជ័យ​កាន់​តែ​ប្រសើរឡើង ៕