ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ឆក់​ខ្សែ​កបុរស​ម្នាក់​ដែល​ជិះ​​ពី​​ក្រោយ​ប្រពន្ធ​ជា​អ្នក​ឌុប​ដួល​ម៉ូតូ​សន្លប់

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖ ស្ត្រី​ម្នាក់​បា​ន​ដួល​បោក​​ក្បាល​សន្លប់​ ខណៈពេល​ជិះ​ម៉ូតូ​ឌុបប្តី​ហើយ​ត្រូវ​ជន​សង្ស័យ​ឆក់​ខ្សែ​កប្តី​​ដែល​ជិះ​ពី​ក្រោយ​ តែ​​មិន​បាន​សម្រេច​និង​បណ្តាល​ឱ្យដួល​ម៉ូតូ​រង​របួស​ តែ​បុរស​ជា​ប្តី​មិន​មានរ​ង​របួស​ទេ​ ។ ហេតុ​​ការ​ណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​២៩​នាទី​យប់​ថ្ងៃទី​១២​ កញ្ញា តាម​បណ្តោយ​​វិថី​ព្រះ​មុនី​រ៉េត មុខ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ណូគា​ខេធីអេច ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក ។

ស្ត្រី​ជា​អ្នក​បើក​ម៉ូតូ​​ដែល​ដួល​សន្លប់​នេះ​ឈ្មោះ​​​សួន​ សុទ្ធិរ៉ា អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៣E1 ផ្លូវ​លេខ​២៨៦ ក្រុម​៤៦ ភូមិ​១១ សង្កាត់​​ទួល​ស្វាយ​ព្រៃ​២ ខណ្ឌ​ចំការមន​ ។ តាម​ប្រភពព័ត៌​មាននិយាយ​ថា​ មុន​ពេល​កើត​​ហេតុ​​ស្ត្រី​រូប​នេះជិះ​ម៉ូតូ​គុប​​ជ្រុង​ ពណ៌​ទឹក​សមុទ្រ​ ​ឌុប​បុរស​ជា​ប្តី​ តាម​វិថី​ព្រះ​មុនីរ៉េត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះពេល​មក​ដល់​ចំណុច​ខាង​លើ​ស្រាប់​តែ​មាន​ជន​សង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​​​ ពណ៌​ខ្មៅ​ស្រប​ទិស​គ្នាមក​ពី​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​កបុរស​ជា​ប្តី តែ​ឆក់​មិន​បាន ។ ទោះ​ជា​យ៉ាង​ណា​​នៅ​ក្នុង​ហេតុ​​ការណ៍​នេះ​បណ្តាល​ឱ្យដួល​ម៉ូតូ​បោក​ក្បាល​សន្លប់​ប្រពន្ធ​ដែល​ជា​អ្នក​កាន់​ចង្កូត​ម៉ូតូ​​ ចំណែក​បុរស​ជា​ប្តី​មិន​មាន​រង​របួស​អ្វី​ទេ​ ។

គួរ​កត់​សម្គាល់​​ថា នៅ​ពេល​ធ្វើដំណើរ​នោះ​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជា​អ្នក​បើក​ម៉ូតូ​​មិនមាន​​ពាក់​ខ្សែក​ទេ​ ហេតុ​នេះ​ទើប​ចោរ​ឆក់​ខ្សែ​ក​បុរស​ជា​ប្តី​ដែលអង្គុយ​​ពី​ក្រោយក៏​បណ្តាល​ឱ្យ​ដួល​​ម៉ូតូធ្វើ​ឱ្យ​ប្រពន្ធ​រង​របួស​ ចំណែក​ក្រុម​ចោរ​ឆក់​បាន​ជិះ​ម៉ូតូ​គេច​ខ្លួនបាត់​ទៅ ។ ​ក្រោយ​ពេល​កើត​ហេតុ​ ស្ត្រី​រង​គ្រោះ​​​ត្រូវបាន​រថយន្ត​សង្គ្រោះដឹក​យក​ទៅ​ព្យា​បាលនៅ​គ្លីនិក​ឯកជន​មួយ ៕