ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ការិនី​រោងចក្រ​ HL ជាង​៥០​​នាក់​សន្លប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្មការិនី​រោង​ចក្រ​​ជាង​៥០​នាក់​បាន​ដួល​សន្លប់​​ ខណៈ​កំពុងអង្គុយ​ធ្វើការ​នៅ​ក្នុង​រោងចក្រ HL ​ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​​ក្បាល​ដំរី ​សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​​សែនជ័យ ​កាលពីវេលា​ម៉ោង​១​និង​៣០​​នាទី​រសៀល​ថ្ងៃទី​១៣ កញ្ញា ២០១២ ។

​តាម​ប្រភព​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កម្ម​ការិនី​ទាំង​នោះ​​ដួល​សន្លប់​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​​ទេ តែ​​មូល​ហេតុ​ដំបូង​មាន​​ម្នាក់​​នៅ​សុខ​ៗ

រាជធានីភ្នំពេញ ៖ ​កម្មការិនី​រោង​ចក្រ​​ជាង​៥០​នាក់​បាន​ដួល​សន្លប់​​ ខណៈ​កំពុងអង្គុយ​ធ្វើការ​នៅ​ក្នុង​រោងចក្រ HL ​ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​​ក្បាល​ដំរី ​សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​​សែនជ័យ ​កាលពីវេលា​ម៉ោង​១​និង​៣០​​នាទី​រសៀល​ថ្ងៃទី​១៣ កញ្ញា ២០១២ ។

​តាម​ប្រភព​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កម្ម​ការិនី​ទាំង​នោះ​​ដួល​សន្លប់​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​​ទេ តែ​​មូល​ហេតុ​ដំបូង​មាន​​ម្នាក់​​នៅ​សុខ​ៗ ស្រាប់តែ​វិល​មុខ​​ថប់​ដង្ហើម​​សន្លប់​បាត់​​ស្មារតី​តែ​ម្តង ដោយ​​ឃើញ​ម្នាក់​សន្លប់​​ម្នាក់​ទៀត​ឃើញ​​​ក៏​សន្លប់​តៗ​​គ្នា​ទៅ ។ ​គេ​សន្និ​ដ្ឋាន​ថា ការ​សន្លប់​​នេះ​ប្រហែល​​​ជា​មក​ពី​បរិយា​កាស​​នៅក្នុង​រោងចក្រ​មិន​សូវ​ល្អ ​ ទោះ​បី​ជា​បែបណា​កម្មការិនី​ទាំង​នោះ​​ត្រូវបាន​​បញ្ជូន​ទៅសង្គ្រោះ​​នៅមន្ទីរពេទ្យ​​លោក​សង្ឃ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕