ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​រក​ឃើញ​កន្លែង​ធ្វើ​ឃាតអ្នក​កាសែត​វរៈ​ជន​ និង​មាន​ពន្លឺ​ច្រើន​ហើយ

12 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ ​ប៉ូលិស​​រក​ឃើញ​កន្លែង​ធ្វើ​ឃាត​បុរស​អ្នក​កាសែត​វរៈ​ជន​ប្រចាំ​​នៅខេត្ត​រតនគិរី​ហើយ បន្ទាប់​ពី​​ធ្វើ​ការ​ស្រាវជ្រាវ​​អស់​រយៈ​ពេល​​៣​ថ្ងៃ​រួច​មក ​ដែល​ការ​រក​ឃើញ​កន្លែង​​ធ្វើ​ឃាត​នេះ​ គឺ​ដំបូង​ឡើយ​គេ​រក​ឃើញ​ស្បែក​​ជើង​ជន​រងគ្រោះ​នៅ​ក្នុង​ផ្ទះ​មួយ​ដាច់​ស្រមាល​​ពី​គេ​បន្តិច​ កាល​ពី​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១២ ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​ និង​​សាក​សួរ ដើម្បី​ស្វែង​រក​ជន​ដៃ​ដល់ ។

ខេត្ត​រតនគិរី ៖ ​ប៉ូលិស​​រក​ឃើញ​កន្លែង​ធ្វើ​ឃាត​បុរស​អ្នក​កាសែត​វរៈ​ជន​ប្រចាំ​​នៅខេត្ត​រតនគិរី​ហើយ បន្ទាប់​ពី​​ធ្វើ​ការ​ស្រាវជ្រាវ​​អស់​រយៈ​ពេល​​៣​ថ្ងៃ​រួច​មក ​ដែល​ការ​រក​ឃើញ​កន្លែង​​ធ្វើ​ឃាត​នេះ​ គឺ​ដំបូង​ឡើយ​គេ​រក​ឃើញ​ស្បែក​​ជើង​ជន​រងគ្រោះ​នៅ​ក្នុង​ផ្ទះ​មួយ​ដាច់​ស្រមាល​​ពី​គេ​បន្តិច​ កាល​ពី​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១២ ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​ និង​​សាក​សួរ ដើម្បី​ស្វែង​រក​ជន​ដៃ​ដល់ ។

កន្លែង​ធ្វើ​​ឃាត​អ្នក​កាសែត​​វរៈ​ជន​ដែល​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​មួយ​នេះ​ ស្ថិត​ក្នុងភូមិ​ទេស​អន្លង់ ​សង្កាត់​បឹង​កន្សែង ​ក្រុងបាន​លង់ ​ទល់​មុខ​វិមាន​​សព​​កម្ពុជា​-វៀតណាម ​ខាង​ក្រោយ​តារាង​បាល់​ទាត់​មួយ​ ហើយ​នៅ​ក្បែរ​​នោះ​មាន​ហាង​ផឹក​ស៊ី​មួយ​កន្លែង​គេ​​និយម​ហៅថា ហាង​ដើម​ទឹក​ដោះ ​ឬ​ហាង​ចំការ​ដូង ។ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១២​ សមត្ថ​កិច្ច​​ចម្រុះ​មាន​មន្ត្រីតុលា​ការ​ប៉ូលិស​​បាន​អាន​ដីកា​ឆែកឆេរ​​​ជូន​ដល់​​ម្ចាស់​ផ្ទះ​ដើម្បី​​ចូល​ត្រួត​ពិនិត្យ​រក​មើល​វត្ថុ​តាង​បទល្មើស​ពាក់​ព័ន្ធ​​នឹង​ការ​ធ្វើ​ឃាត​​អ្នក​កាសែត​ ។

ជា​មួយ​គ្នា​​នេះ​ប៉ូលិស​​​បាន​ឃាត់​ខ្លួន​​មន្ត្រី​ប៉េអឹម​​ម្នាក់​ដែល​ជា​ម្ចាស់​ផ្ទះ​សង្ស័យ​​ឈ្មោះ​អ៊ាន ​ប៊ុន​ហេង ​ហៅ​អេង ខណៈ​​ហៅ​ឱ្យ​ចូល​ខ្លួន​​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត ដើម្បី​​សាក​សួរ ។ ​លោក​អ៊ាន ​ប៊ុន​ហេង ​បើ​ទោះ​​ណា​មិន​ទាន់​​សារ​ភាព​យ៉ាង​ណា​ក៏​ដោយ ក៏​សភាព​​បែប​នេះ ធ្វើ​ឱ្យ​គេ​សង្ស័យ​​ទៅ​លើ​រូប​លោក​ខ្លាំង​មែន​ទែន ព្រោះ​​តែ​លោក​ជា​ម្ចាស់​ផ្ទះ ហើយ​ស្បែក​​ជើង​ពណ៌​ខ្មៅ របស់​ជន​រងគ្រោះ​នៅ​ក្នុង​ផ្ទះ​លោក ។

គួរ​រំលឹកថា  ភ្នាក់​ងារ​​​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​​​ឱ្យ​​កាសែតមួយ​​ឈ្មោះ​​​វរៈ​ជន​ខ្មែរ​​​ដែល​ជា​កាសែត​​​​ចេញ​ផ្សាយ​​​ក្នុង​ស្រុក​​​ មិន​សូវ​មាន​គេ​ស្គាល់​​ឈ្មោះ​ត្រូវ​បាន​​សមត្ថ​កិច្ច​​​​ស្រាវ​ជ្រាវ​​រក​ឃើញ​​សាក​សព​​​នៅ​ក្នុង​គូទ​រថយន្ត​​​របស់​ខ្លួន​​​ ដែល​​ឃាតករ​​សម្លាប់​​ហើយ​បើក​ទាំង​រថយន្ត​​​​​យក​ទៅ​​ប្លុង​ចោល​ក្នុង​ព្រៃ​​​​ចម្ការ​ស្វាយ​ចន្ទី​មួយ​កន្លែង​​​​តាម​ដង​ផ្លូវ​​​​ចេញ​ពី​ខេត្ត​ឆ្ពោះ​ទៅ​​ភូមិ​ធួយ​​​អំពិល​​​ ឃុំ​តាអ៊ុង​  ស្រុក​អូរជុំ​ នៅ​វេលា​ម៉ោង​​​ប្រមាណ​១២​​ថ្ងៃ​ត្រង់​​​ថ្ងៃទី​១០​ ​​កញ្ញា​​ ២០១២ ។

ប្រពន្ធ​​របស់​ជន​រង​គ្រោះ​​ឈ្មោះ​ចន្ធី អាយុ​​២៨​ឆ្នាំ ដែល​មាន​ផ្ទៃ​ពោះ​​៧​ខែ​​បាន​​អង្គុយ​​យំ​​សោក​ក្បែរ​​កូន​​ប្រុស​​ម្នាក់​​ជា​កូន​​ប្រពន្ធ​មុន​​របស់​​ជន​រង​គ្រោះ​​​អាយុ​​ប្រហែល​​២២​ឆ្នាំ​ម្នាក់​ផង​​ដែរ ។ ប្រពន្ធ​​ជន​រង​គ្រោះ​បាន​​ឱ្យ​ដឹង​ថា មុន​ពេល​​ប្តី​គាត់​​បាត់​ខ្លួន​​នៅ​​យប់​ថ្ងៃ​ទី​​៩ កញ្ញា ២០១២ ប្តី​គាត់​​បាន​ប្រាប់​ថា ទៅ​ជួប​​គេ​ដែល​បាន​ណាត់​​ជួប​ហៅ​តាម​ទូរ​ស័ព្ទ​​ ហើយ​មួយ​ម៉ោង​​ក្រោយ​​មក​​គាត់​ជា​ប្រពន្ធ​​បាន​​ទូរ​ស័ព្ទ​​​ទៅ​សួរ​​ តែ​មិន​​លើក​​ ។ លុះ​ទូរ​ស័ព្ទ​​ជា​លើក​​ទី​ពីរ​​ចូល​ហើយ ចុច​ទទួល​តែ​មិន​​ឮ​និយាយ​​តប​​ទេ បែរ​ជា​​ឮ​សំឡេង​គំហក​​ខ្លាំង​ៗ​​ ហើយ​​ក៏​ដាច់​​ធ្វើ​​ឱ្យ​​មាន​​ការ​សង្ស័យ​ ប៉ុន្តែ​ពុំ​បាន​ប្តឹង​សមត្ថ​កិច្ច​​ភ្លាមៗ​​ទេ និង​តាម​រក​សួរ​មិត្ត​​ភក្តិ​​ប្តី​​គាត់​នៅ​ថ្ងៃ​​បន្ទាប់​​ តែ​ពុំ​មាន​​ទទួល​​ដំណឹង​​អ្វីទេ ។ រហូត​​បី​ថ្ងៃ​​ទើប​ប្តឹង​​ប៉ូលិស​​ហើយ​ក៏​ឈាន​ដល់​​ប្រទះ​ឃើញ​​​សព​​ បន្ទាប់​ពី​មាន​អ្នក​ភូមិ​​ជន​ជាតិ​​​ភាគ​តិច​​​ក្នុង​ភូមិ​ធួយ​អំពិល​ បាន​ផ្តល់​​ដំណឹង​ដល់​ក្រុម​​​អ្នក​កាសែត​​​ និង​សមត្ថ​កិច្ច​​​​ថា បាន​​ឃើញ​រថយន្ត​​​កាមរី​​​មួយ​គ្រឿង​​​​ចត​ចោល​​នៅ​ក្នុង​​ចម្ការស្វាយ​​ចន្ទី​​ ហើយ​ក្រុមអ្នក​​តាម​រក​​​ក៏​បាន​​​ទៅកាន់​ទីនោះទើប​ស្គាល់​ថា ជា​រថយន្ត​​របស់​ឈ្មោះ ហង្ស​ សេរី​ឧត្តម​​ ជាអ្នក​កាសែត​​​ដែល​បាត់​ខ្លួន​​នោះ​មែន​ ។

លោក​ហង្ស​ សេរី​ឧត្តម​​ ជន​ជាតិ​​ខ្មែរ​ អាយុ​​​ប្រហែល​៤៥​ឆ្នាំ ស្នាក់​នៅ​​ភូមិ​​១ សង្កាត់​​ឡាបាន​សៀក​ ក្រុង​​បាន​លុង​ ជា​ភ្នាក់​ងារ​​​កាសែត​វរៈ​ជន​ខ្មែរ​ ត្រូវ​​​បាន​ឃាតករ​​​សម្លាប់​​​ញាត់​ក្នុង​គូទ​រថយន្ត​​​របស់​ខ្លួន​ម៉ាក​​កាមរី​​​ស៊េរី​​៩៦ ពណ៌​ស្លែ​ចាស់​ចង្កូត​​ឆ្វេង ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-5905 ​។ ក្រោយពិនិត្យ​រួច​រាល់​​​​សមត្ថ​កិច្ច​​បាន​ប្រគល់​​សព​​ឱ្យ​សាច់​ញាតិ​​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​​ ។ ឯ​រថយន្ត​​ត្រូវ​សមត្ថ​កិច្ច​​​រក្សា​ទុក​​រង់​ចាំ​​ធ្វើ​ការ​​ស្រាវ​ជ្រាវ​​បន្ត សមត្ថ​កិច្ច​​កំពុង​​សហ​ការ​យ៉ាង​សកម្ម​​ដើម្បី​​វែក​មុខ​ឃាត​ករ​​ផ្តន្ទា​ទោស​​តាម​ច្បាប់ ។  មន្ត្រី​​​សមត្ថ​កិច្ច​និយាយ​ថា ការ​ទូរ​ស័ព្ទ​​ហៅ​យក​ទៅ​សម្លាប់​​នេះ​​គឺ​ទាក់​ទង​​នឹង​មនុស្ស​ស្គាល់​​គ្នា​​ទើប​ហា៊ន​ទៅ​​ទាំង​យប់​​ដូច​នេះ​ការ​សម្លាប់​​គឺ​ពិត​ជា​​រឿង​គំនុំ ហើយ​ករណី​នេះ​​អាច​ឆាប់​រក​ឃើញ​តាម​រយៈ​លេខ​ទូរស័ព្ទ​មិន​ខាន​ ៕​