ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​​សប្បាយ​ក្នុង​ថ្ងៃ​បង្កក់​កូន​​ស្រី​អាយុ​១​ខែ​ បែរ​ជា​រថយន្ត​មក​បុក​ផ្អើល​ពិធី​

12 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហនុ ៖ ហេតុ​ការណ៍​​ដ៏គួរ​ឱ្យ​រន្ធត់​​មួយ​បាន​កើត​មាន​ឡើង ខណៈ​ពេល​ក្រុម​​គ្រួសារ​មួយ​កំពុង​​ប្រារព្ធពិធី​បង្កក់​កូន​ស្រី ភ្ញៀវ​ពេញ​ផ្ទះ​​ដែល​កំពុង​សប្បាយ​​អប​អរ​សាទរ​ បែរ​ជា​រត់​ជាន់​ជើង​គ្នា​ព្រលឹង​ចុង​សក់ ដោយ​សារ​តែ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​​គ្រឿង​បាន​រអិល ​មក​បុក​របង​ផ្ទះ និង​ធ្លាយ​ចូល​ទៅ​​ក្នុង​ផ្ទះ ​តែ​សំណាង​ល្អ​ពុំ​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ដោយ​រថយន្តបាន​ដាច់​កង់​មុខ​ទាំង​ពីរ​ទៅ​មុខ​លែង​រួច កាល​ពីវេលា​ម៉ោង​៥​និង​៣០​នាទី​​

ខេត្ត​​ព្រះ​សីហនុ ៖ ហេតុ​ការណ៍​​ដ៏គួរ​ឱ្យ​រន្ធត់​​មួយ​បាន​កើត​មាន​ឡើង ខណៈ​ពេល​ក្រុម​​គ្រួសារ​មួយ​កំពុង​​ប្រារព្ធពិធី​បង្កក់​កូន​ស្រី ភ្ញៀវ​ពេញ​ផ្ទះ​​ដែល​កំពុង​សប្បាយ​​អប​អរ​សាទរ​ បែរ​ជា​រត់​ជាន់​ជើង​គ្នា​ព្រលឹង​ចុង​សក់ ដោយ​សារ​តែ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​​គ្រឿង​បាន​រអិល ​មក​បុក​របង​ផ្ទះ និង​ធ្លាយ​ចូល​ទៅ​​ក្នុង​ផ្ទះ ​តែ​សំណាង​ល្អ​ពុំ​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ដោយ​រថយន្តបាន​ដាច់​កង់​មុខ​ទាំង​ពីរ​ទៅ​មុខ​លែង​រួច កាល​ពីវេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី​​១២ កញ្ញា ២០១២ ​នៅ​ចំណុច​​ក្រុម​ទី​១៩ ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះ​​សីហនុ ។

រថយន្ត​បង្ក​​ហេតុ​​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ស ​បើក​​ដោយ​បុរស​ម្នាក់​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​រត់​គេច​ខ្លួនបាត់។ ​នៅក្នុង​ឧប្បត្តិ​ហេតុ​​នេះ​ដែរ បាន​​បង្ក​​ឱ្យ​​ម៉ូតូ​ចំនួន​៣​គ្រឿង​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ និងរថយន្ត​មួយ​គ្រឿង​ម៉ាកតាកូម៉ា ពណ៌ស្លែ ​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ និង​របង​ផ្ទះ​ត្រូវ​ខូច​ខាត​​ទាំង​ស្រុង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕