ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​សំពីង​សំពោង​​លើស​ចំណុះ​​ខ្ពស់​កប់​ពពក​ជា​ច្រើន​គ្រឿង​បន្ត​រត់​​នៅ​លើ​ផ្លូវ​

12 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ ​​មាន​រថយន្ត​​នីស្សាន់ ​ទួរីស ​និង​ហ៊ីយ៉ាន់ដាយ​​​​ជា​ច្រើន​គ្រឿង​​ដឹក​ទំនិញ​សំពីង​សំពោង​​លើស​ទម្ងន់​​ខ្ពស់​កប់​ពពក​កំពុង​បន្ត​​រត់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​​៥៧ ជា​រៀង​រាល់​ថ្ងៃ តែគ្មាន​​សមត្ថ​កិច្ច​ណា​ម្នាក់​មើល​ឃើញ​​នោះទេ ដោយ​រថយន្ត​ទាំង​នេះ​​ដឹក​ទំនិញ​ដាក់​លើ​ដំបូល​ចង​កន្តុប​​គ្រប​កៅស៊ូ​តង់​ពី​លើ​ដឹក​យ៉ាង​ខ្ពស់​កប់​ពពក​​ឆ្លង​កាត់​ពី​ខេត្ត​បាត់​ដំបង ទៅ​ព្រំដែន​​ខេត្ត​ប៉ៃលិន (កម្ពុជា​-ថៃ) ហើយ​​ក៏មាន​រថយន្ត​ដឹក​ទំនិញ​ធ្ងន់​លើស​ចំណុះ បើក​បរ​ចេញ​​​

ខេត្តប៉ៃលិន ៖ ​​មាន​រថយន្ត​​នីស្សាន់ ​ទួរីស ​និង​ហ៊ីយ៉ាន់ដាយ​​​​ជា​ច្រើន​គ្រឿង​​ដឹក​ទំនិញ​សំពីង​សំពោង​​លើស​ទម្ងន់​​ខ្ពស់​កប់​ពពក​កំពុង​បន្ត​​រត់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​​៥៧ ជា​រៀង​រាល់​ថ្ងៃ តែគ្មាន​​សមត្ថ​កិច្ច​ណា​ម្នាក់​មើល​ឃើញ​​នោះទេ ដោយ​រថយន្ត​ទាំង​នេះ​​ដឹក​ទំនិញ​ដាក់​លើ​ដំបូល​ចង​កន្តុប​​គ្រប​កៅស៊ូ​តង់​ពី​លើ​ដឹក​យ៉ាង​ខ្ពស់​កប់​ពពក​​ឆ្លង​កាត់​ពី​ខេត្ត​បាត់​ដំបង ទៅ​ព្រំដែន​​ខេត្ត​ប៉ៃលិន (កម្ពុជា​-ថៃ) ហើយ​​ក៏មាន​រថយន្ត​ដឹក​ទំនិញ​ធ្ងន់​លើស​ចំណុះ បើក​បរ​ចេញ​​​ពីច្រក​ទ្វារ​​ព្រំដែន​​ឆ្លង​កាត់​​ខេត្ត​ប៉ៃលិន​ ​ទៅ​ខេត្ត​បាត់​ដំបង​វិញ​ផង​ដែរ ។ ​ករណី​នេះ​បាន​កើតឡើង​​កាល​ពី​ថ្ងៃទី​១៣ កញ្ញា ២០១២ ​ចាប់ពីព្រឹក​​រហូត​​ដល់​ពេល​យប់ ។

​ប្រជា​ពល​​រដ្ឋ​ឱ្យ​ដឹងថា រថយន្ត​ជា​ច្រើន​គ្រឿង​ដឹក​សំពីង​សំពោង​ទាំង​នេះ​បាន​​បើក​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៧ ជា​រៀង​រាល់​ថ្ងៃ ​តាំងពី​យូរ​យារ​ណាស់​មក​ហើយ តែ​មិន​​ឃើញ​​មាន​សមត្ថ​កិច្ច​ណា​ម្នាក់​អើ​ពើ​សោះ​ មាន​តែ​មក​អង្គុយ​ និង​ឈរ​កាក់​រថយន្ត​ឱ្យ​ឈប់ រួច​ឱ្យ​រថយន្ត​ទាំង​នេះ​​ធ្វើ​ចរា​ចរណ៍​តាម​ផ្លូវ​យ៉ាង​រំភើយ​ ទំនង​ជា​ម្ចាស់​ទំនិញ​​ចេញ​ប្រាក់​ត្រូវ​រ៉ូវ​​គ្នា​ជា​មួយ​សមត្ថ​កិច្ច​ហើយ​មើល​ទៅ ដោយ​រៀងរាល់​ថ្ងៃ ពេល​រថយន្ត​ដឹក​ទំនិញ​​ឆ្លង​កាត់​ខេត្ត​នេះ​គេឃើញ​​ម្ចាស់​រថយន្ត​​រត់​​ប្រសាច​នៅ​ពេល​ដែល​ទៅ​ដល់​កន្លែង​កាំកុង​ត្រូល​ច្រក​ទ្វារ​ម្តងៗ​ទំនង​ជា​ត្រូវ​រ៉ូវ​​គ្នា​ទេដឹង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕