ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ពង្រត់​ក្មេង​ប្រុស​ស្រី​3​នាក់​បាត់​ដំណឹង​4ថ្ងៃ​ម​កហើយ​2​នាក់​ត្រូវ​សម្លា.ប់​នៅ​ក្នុង​ព្រៃ​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ មានសេចក្ដី​រាយ​ការណ៍​​ថា ក្មេងប្រុសស្រីចំនួន៣នាក់​នៅតំបន់​ឆ្ងាយ​ដាច់​ស្រយាលមួយ ត្រូវជនមិនស្គាល់​មុខ​ចាប់​ពង្រត់​ចេញពីផ្ទះ កាលពីថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ខណៈ​​ជីដូនប្រើ​ឲ្យ​ទៅផ្លាស់​ចំណង​គោស៊ីស្មៅ​ខាង​ក្រោយផ្ទះ នៅភូមិអណ្ដូងកន្ទូត ឃុំដូនបា ស្រុកគាស់ក្រឡ ។
ប្រភព​​ព័ត៌​​មាន​បានអះអាងថា ក្មេង​ប្រុស​ស្រី​ទាំង៣នាក់ដែលត្រូវគេ​ចាប់ពង្រត់នោះ មាន​រយៈ​ពេល៤​​ថ្ងៃ​​ហើយ ​គិត​​​​មក​​​​ដល​់​ថ្ងៃ​​​​​ទី​១២ ​កញ្ញា​មិន​​

ខេត្ត​បាត់​ដំបង​​ ៖ មានសេចក្ដី​រាយ​ការណ៍​​ថា ក្មេងប្រុសស្រីចំនួន៣នាក់​នៅតំបន់​ឆ្ងាយ​ដាច់​ស្រយាលមួយ ត្រូវជនមិនស្គាល់​មុខ​ចាប់​ពង្រត់​ចេញពីផ្ទះ កាលពីថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ខណៈ​​ជីដូនប្រើ​ឲ្យ​ទៅផ្លាស់​ចំណង​គោស៊ីស្មៅ​ខាង​ក្រោយផ្ទះ នៅភូមិអណ្ដូងកន្ទូត ឃុំដូនបា ស្រុកគាស់ក្រឡ ។
ប្រភព​​ព័ត៌​​មាន​បានអះអាងថា ក្មេង​ប្រុស​ស្រី​ទាំង៣នាក់ដែលត្រូវគេ​ចាប់ពង្រត់នោះ មាន​រយៈ​ពេល៤​​ថ្ងៃ​​ហើយ ​គិត​​​​មក​​​​ដល់​ថ្ងៃ​​​​​ទី​១២ ​កញ្ញា​មិន​​ទាន់​ទទួល​​​ដំ​ណឹងទេ ។ អាណាព្យា​បាល​សង្ស័យ​ថា ករណីនេះ​អាច​ពាក់​ព័ន្ធនឹង​រឿង​គំនុំ​អ្វី​មួយ ។ ដោយសារគ្មានដំណឹង​ពីក្មេងទាំង៣នាក់ខាង​លើ​នេះ នៅរសៀលថ្ងៃទី១១ កញ្ញា ជីដូន និងអាណាព្យាបាលរបស់ពួកគេបានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលប្រឆាំងការ​ជួញដូរមនុស្ស និងការពារអនីតិជននៃស្នង​ការ​ដ្ឋាន​ខេត្តដើម្បីសុំឲ្យជួយអន្តរគមន៍​ ។

ក្នុង​​ពាក្យ​បណ្ដឹង​​របស់​អ្នកស្រី សៀន សូត្រ អាយុ៤៨ឆ្នាំ ដែលត្រូវជាជីដូនក្មេង​ទាំង៣​នាក់​​បានឲ្យដឹងថា ចៅទាំង៣នាក់​ដែលត្រូវជន​មិន​ស្គាល់​មុខ​ចាប់ពង្រត់នោះមាន ១-ឈ្មោះ​ភាព​យន្ត ចិន្តា ហៅ​ផឹង ភេទ​​ប្រុស អាយុ១០ឆ្នាំ ២-ឈ្មោះចាន់ អាត្រា ភេទ​ប្រុស អាយុ១១ឆ្នាំ និង​៣-ឈ្មោះ​ម៉ាប់ រំដួល ភេទ​ស្រី អាយុ៨ឆ្នាំ។ អ្នកស្រី​បញ្ជាក់​ថា ពួកគេត្រូវជនមិនស្គាល់​មុខ​ចាប់​ពង្រត់​នៅ​វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៩ កញ្ញា ខណៈ​គាត់ប្រើពួកគេឲ្យទៅផ្លាស់​ចំណង​គោ​នៅខាងក្រោយផ្ទះចម្ងាយ​ប្រហែល១០០​ម៉ែត្រ ។ អ្នក​ស្រី​សៀន សូត្រ បញ្ជាក់ថា ក្រោយ​ពី​បាត់​​ពួក​គេ​ជា​ច្រើនម៉ោងមិនឃើញ​ត្រឡប់​មក​វិញ​ គាត់​ក៏​ចេញទៅដើររក និងស្រែក​ហៅ​គ្រប់​ទី​កន្លែង តែ​មិនឮសំឡេង​ឆ្លើយ​តប​ហើយ​ក៏​គ្មាន​អ្នកណាប្រទះឃើញដែរ ។ ​ក្នុងគ្រាដែលគាត់ និង​ឪពុក​ម្ដាយក្មេងកំពុងដើររកពួកគេ មាន​ស្ដ្រីម្នាក់​ឈ្មោះ​កែវ ឆែម ប្រាប់ថា គាត់បានប្រទះ​ឃើញ​បុរស​ម្នាក់​បណ្ដើរក្មេងប្រុសស្រីទាំង៣​នាក់​នៅ​ឯស្រុក​បាណន់ទើបមានការផ្អើលឆោឡោតែ​ម្ដង ។

ស្រ្តីឈ្មោះកែវ ឆែម ដែល​ជាសាក្សី​ត្រូវ​បាន​ជីដូន​ក្មេង​​​ប្រុស​​​​​​ស្រី​ទាំង​​​​៣​​នាក់​​ស្រង់សំដីថា គាត់​បាន​ប្រទះ​ឃើញ​បុរសម្នាក់មាឌតូច សម្បុរ​ស្រអែម ​ដុះ​ពុក​មាត់តិចៗ រុំកន្សែងក្បាល និង​ពាក់​មួកកន្តឹប ដើរ​បណ្ដើរក្មេងប្រុស២នាក់ និង​ក្មេង​ស្រីម្នាក់ ដោយ​ខ្លះអត់អាវ និងខ្លះអត់ស្បែក​ជើង ។ ​ស្ត្រី​ឈ្មោះ​កែវ ឆែម បានប្រាប់ជីដូនក្មេង​រង​គ្រោះ​ទៀតថា គាត់​មិនបាន​ស្គាល់​ពួក​ក្មេងៗ​នោះ​ទេ។ គ្រានោះគាត់​បានសួរ​បុរសនោះថា តើ​ពូនាំក្មេង​ទាំង​នេះ​ទៅ​ណា? បុរសនោះឆ្លើយថា​«ខ្ញុំទើបលែង​លះ​ប្រពន្ធ ហើយចែក​កូន​គ្នា​ម្នាក់​៣»។ សាក្សីរូប​នេះ​បាន​បញ្ជាក់ថា​ គាត់បាន​ប្រទះ​​ឃើញ​គេបណ្ដើរ​ក្មេងៗ​ទាំង៣នាក់​នេះ​នៅ​ភូមិកញ្ចាញ់ច្រាស ឃុំ​កន្ទឺ​២ ស្រុក​បាណន់ ។ ក្រោយ​មកក៏មាន​អ្នក​ប្រទះ​ឃើញ​គេ​បណ្ដើរ​ក្មេង​​ទាំង​​​​៣នាក់​នេះ​ជាហូរ​ហែ​ទៀត​ដែរ តែគ្មាន​អ្នក​​​ណា​ដឹង​ថា ក្មេងទាំង​នេះត្រូវ​គេ​ចាប់ពង្រត់ឡើយ ។

ជីដូនក្មេងរងគ្រោះ អ្នកស្រីសៀន សូត្រ បាន​​បញ្ជាក់ដែរថា តាមការបំភ្លឺពី​សាក្សីដែល​ប្រទះ​ឃើញ​គេបណ្ដើរក្មេងទាំង៣នាក់នោះ គឺ​ពិត​​ជា​ចៅ​របស់​គាត់ហើយ ។ គាត់និយាយថា ភិន​​ភាគ​បុរសដែលបណ្ដើរចៅគាត់នោះ គាត់​សង្ស័យ​ជន​នោះមានជាប់ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់ប្ដីរបស់​គាត់កាល​ពីប៉ុន្មានខែមុន ដែល​សមត្ថ​​កិច្ច​មិនទាន់បានវែកមុខនៅឡើយ ។ អ្នក​ស្រីបន្តថា ជនដែល​សម្លាប់ប្ដីគាត់ គឺមានភិន​​ភាគ​ដូច​បុរស​ម្នាក់​ដែលសាក្សីប្រទះ​ឃើញ​បណ្ដើរ​ចៅ​គាត់​ដែរ។ ជននេះត្រូវគេដឹងថា បានឆ្មក់ចូល​ទៅ​កាន់​តំបន់​«អណ្ដូងកន្ទូត»​នោះម្ដង​ម្កាល​ដោយ​ការ​បិទ​បាំងមុខ តែមិនបានបង្ក​ការ​ភា្ញក់ផ្អើល​ដល់​​សមត្ថកិច្ចទេ ។ គាត់សង្ស័យថា ការចាប់​ពង្រត់​ចៅរបស់គាត់ទាំង៣នាក់ខាងលើនេះ គឺអាច​ពាក់​ព័ន្ធនឹងរឿងគំនុំចាស់ ដែលជន​នោះ​សម្លាប់​ប្ដី​គាត់ហើយ តាមព្យា​បាទ​​កូន​ចៅ​គាត់​ទៀត ។

មន្រ្តីការិយាល័យជំនាញបានឲ្យដឹងដែរថា ក្រោយពីទទួលបាន​​​ពាក្យ​បណ្ដឹង​នេះ មន្ត្រី​​ការិ​យាល័យជំនាញ​ក៏​បាន​ចុះទៅកាន់តំបន់កើតហេតុ ដើម្បី​ស្រាវ​ជ្រាវ​​ករណីនេះហើយ ។ មន្រ្តី​ដដែល​និយាយ​​ថា មានសាក្សី​មួយ​ចំនួន​បាន​បំភ្លឺ ជុំវិញបញ្ហានេះ ប៉ុន្តែគេនៅ​​មិន​ទាន់​ដឹង​អំពី​តម្រុយនៃ​មុខសញ្ញានៅ​ឡើយ​ទេ ហើយ​ក៏មិន​ទាន់​ហ៊ានសន្និដ្ឋានបានដែរថា តើជន​ប្រមាត់​ប្រមង់​ចាប់ពង្រត់​ក្មេង​តូចៗ​ទាំង៣នាក់នេះ​​ក្នុង​គោលបំណងបែបណា​ ។ ទោះជា​យ៉ាងណាមតិនានាបានលើកឡើងថា ករណីនេះមិនមែនជារឿងធម្មតាទេ ដែល​សមត្ថកិច្ចគួរតែដុតដៃដុតជើងក្នុងការតាមស្វែងរកការ​ពិត ។ បើមិន​ដូច្នេះ​ទេ ក្មេង​ទាំង​៣នាក់​នោះ​ច្បាស់ជាជួបគ្រោះថ្នាក់ធ្ងន់ធ្ងរជាមិនខាន ។

ព័ត៌​មាន​​​ចុង​ក្រោយ​ លោក​​​ជេត​ ​វណ្ណនី​​ ស្នង​ការ​​​រង​នគរ​បាល​​​​​ខេត្ត​បាន​ផ្តល់​ព័ត៌​មាន​​​បន្ថែម​​ថា ​អាណា​ព្យា​បាល​​ក្មេង​នោះ​​​បានរក​​ឃើញ​​​ក្មេង​​រង​គ្រោះ​​​ពី​រ​នាក់​ ​បាន​​​​​ក្លាយ​ជា​​​សាកសព​​​ស្អុយ​​ទៅ​ហើយ​​ ដែល​ម្នាក់​​​ឈ្មោះ​ភាព​​យន្ត​​ ចិន្តា​ ​ហៅ​ផឹង​​​​ ភេទ​​ប្រុស​​​ ​អាយុ​​១០​ឆ្នាំ​​​ និង​ម្នាក់​ទៀតឈ្មោះ​​ម៉ាប់ រំដួល​ ​ភេទ​ស្រី​ អាយុ​​៨​ឆ្នាំ​​ ​តែ​បាត់​ខ្លួន​​​​​ម្នាក់ឈ្មោះ​​​ចាន់ ​អាត្រា​​​ ភេទ​ប្រុស​​​១១​ ឆ្នាំ​​ ។ ​​សព​ក្មេ​ង​ស្រី​​ត្រូវ​​គេ​វះ​ពោះ​​​​​​​​​ រី​ឯ​​​​សព​ក្មេង​ប្រុស​មាន​​ស្នា​​ម​​វាយ​ជាំ​កញ្ចឹង​ក​ និង​ដង​ខ្លួន​​​ ។​លោក​​​ស្នង​ការ​​​​​រង​បាន​​​បញ្ជាក់​​ថា ​សព​​ត្រូវ​បាន​​​​រក​​ឃើញ​​​​នៅ​វេលា​ម៉ោង​​​​២​​​និង​​៣០​​នាទី​រសៀល​​​ថ្ងៃ​ទី​​​​​១២ កញ្ញា​ ​​នៅ​ក្នុង​​​​ព្រៃ​​ខាង​​​ក្រោយ​ផ្ទះ​​​ក្មេង​​រង​គ្រោះ​នោះ​​ ប្រហែល​​​​ជាង​​​៣០០​ម៉ែត្រ​​ ក្នុង​ភូមិ​​​​​-ឃុំ​កើត​ហេតុ​​ខាង​លើ​  ។​ គេ​មិន​​​ទា​ន់​ធ្វើ​​កា​រសន្និ​ដ្ឋាន​​​​​យ៉ាង​ណា​នៅឡើយ​​​​ទេចំពោះ​​​ករណីនេះ​​​ ព្រោះ​សមត្ថ​កិច្ច​​​​ជំនាញ​​​កំពុង​​​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​​​បន្ត ៕