ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​ទូក​ចម្លង​ងាប់គោ​ក្របី​ឈ្មួញ​ជាង​10​ក្បាល

12 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​គោ​​២​ក្បាល និង​ក្របី​​១០​ក្បាល​​ បាន​ឈ្លក់​ទឹក​​ងាប់​នៅ​​ក្នុង​អូរ​​​ បន្ទាប់​​ពី​ឈ្មួញ​​​​ដើរ​​ប្រមូល​​ទិញ​​ពី​​ទី​កន្លែង​​នានា​​​ក្នុង​ស្រុក​​ថាឡា​បរិវ៉ាត់ រួច​ជួល​ទូក​​ចម្លង​​កាត់​អូរ​​ ហើយ​​​ទូក​​ដ​នោះ​​បាន​លិច​​ដោយ​សារ​​ការ​រើ​បម្រះ​​របស់​សត្វ​គោ ក្របី​ ដែល​ជាប់​​ចំណង​​ ។​​ ហេតុ​ការណ៍​​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៤ និង​៣០​​នាទី​ល្ងាច​​ថ្ងៃ​​ទី​​១០ កញ្ញា នៅ​កណ្តាល​អូរ​កាំ​តេជោ ស្ថិត​នៅ​ក្នុង​​ភូមិ​អូរ​ត្រែល ឃុំ​អូរ​ត្រែល ស្រុក​ថាឡា​បរិវ៉ាត់ ។

លោ​ក​ទ្រី វុត្ថា អាយុ​​៤៣​ឆ្នាំ ជា​ឈ្មួញ​រក​ស៊ី​​ទិញ​​​​​គោ​-ក្របី រស់​នៅ​​ក្នុ​ង​ភូមិ​​ព្រែក​​ សង្កាត់​​ស្ទឹង​ត្រែង ក្រុង​​ស្ទឹង​​ត្រែង បាន​​ឱ្យ​ដឹង​ថា លោក​បាន​​ឱ្យ​កូន​​ចៅ​​ដើរ​ប្រមូល​ទិញ​​គោ​-ក្របី បាន​ចំនួន​​១៩​ក្បាល​ ក្នុង​នោះ​មាន​​គោ​​៣​​ក្បាល ​ដោយ​​ទិញ​ចូល​​ក្នុង​១​ក្បាល​​ជិត​៤​លាន​រៀល ហើយ​ដឹក​ជញ្ជូន​តាម​ទូក​​ពី​អូរ​​មួយ​​ទៅ​មួយ​​ដើម្បី​​ឆ្លង​ទន្លេ​មេគង្គ​មក​​ក្រុង​ស្ទឹង​​ត្រែង លុះ​ពេល​កំពុង​​ឆ្ល​ង​​កាត់​​អូរ ស្រាប់​តែ​​ជួប​​ឧប្បត្តិ​ហេតុលិច​ទូក​​​កណ្តាល​អូរ ។ ខណៈ​នោះ​កម្ម​ករ​​​ក្នុង​ទូក​ក៏​លោត​ចុះ​ទឹក​​ដើម្បី​​ស្រាយ​​ខ្សែ​ចេញ​​ពី​គោ-ក្របី​ទាំង​នោះ​ដែរ តែ​សង្គ្រោះ​​បានតែ​​​គោ​​១​​ក្បាល និង​ក្របី​​៦​ក្បាល​​ប៉ុណ្ណោះ ធ្វើ​​ឱ្យ​គាត់​​​ត្រូវ​​ខាតប្រាក់​​​មិន​តិច​ជាង​​៥០​លាន​រៀល​ឡើយ ក្នុង​នោះ​ក៏​​មាន​ម៉ូតូ​​២​គ្រឿង​ទៀត​ ​​មិន​ទាន់​បាន​​ស្រង់​ចេញ​​ពី​បាត​​អូរ​​នៅ​ឡើយ​ ។

លោក​​ទ្រី វុត្ថា បាន​បន្ត​​ថា ការ​ចម្លង​​គោ ក្របី​ទាំង​អស់​នេះ​​ គឺលោក​​​ជួល​​ទូក​ដ​​ដឹក​ជញ្ជូន​​​ដូច្នេះ​​បើ​​យោង​តាម​​ច្បាប់​​ដឹក​ជញ្ជូន​​​ម្ចាស់​ទូក​​ដ​ត្រូវ​តែ​ទទួល​​ខុស​ត្រូវ​​លើ​​ការ​ខូច​​ខាត​​​នេះ ប៉ុន្តែ​​លោក​​មិន​ទាន់​​បាន​​ជជែក​គ្នា​​ជា​មួយ​ម្ចាស់​​ទូក​ដ​​នៅ​ឡើយទេ ។

ជុំ​វិញ​​ករណី​នេះ​​ ម្ចាស់​ទូក​ដ​​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំ​ភ្លឺ​​បាន​ឡើយ តែ​អ្នក​បើក​​ទូក​ដ​និយាយ​​ថា វា​មិន​មែន​ជា​កំហុស​​ទាំង​ស្រុង​​របស់​់​ម្ចាស់​​ទូក​​ដ​ទេ ដោយ​សារ​​ការ​ចម្លង​​គោ-ក្របី គឺ​ពិបាក​​ណាស់​​ ព្រោះ​នៅ​ពេល​វា​រើ​ម្តង​​ៗ​ទូក​​របស់​គេ​ឃ្លោង​មិន​ងាយ​យក​ចង្កូត​បាន​​ឡើយ​​​ដូច​​ករណី​ខាង​លើ​​គោ​-ក្របី​​ផ្អើល​​ជ្រុំ​​ជើង​ធ្វើ​​ឱ្យ​ទូក​ឃ្លោង​​ និង​លិច​តែ​ម្តង ៕