ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ​ដោះ​លែង​អ្នក​ទាក់​ឆ្កែ​ ចៅ​សង្កាត់​ព្រែក​លៀប​និង​​ពលរដ្ឋ​មាន​ប្រតិ​កម្ម

12 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖ ​លោក​ព្រាប​ មុនី ចៅ សង្កាត់​ព្រែក​លៀប ​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​រស់​នៅ​សង្កាត់​ព្រែក​លៀប ​បាន​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ចំពោះ​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ​ដោយ​សារ​តែ​បាន​ដោះ​លែង​ជន​ទាក់ឆ្កែ​ម្នាក់​ដែល​ប្រជា​ការពារ​សង្កាត់​ព្រែក​លៀប​ធ្វើ​​ល្បាត​ក្នុង​មូល​ដ្ឋាន​ចាប់​ខ្លួន​​បាន​ ពេល​​ធ្វើ​សកម្ម​ភាព​លួច​ទាក់​ឆ្កែ​នៅ តាម​ផ្លូវ​ជាតិ​លេខ​៦ ​កាល​ពី​វេលា​ម៉ោង​១​និង​៣០​

​រាជ​ធានីភ្នំពេញ​ ៖ ​លោក​ព្រាប​ មុនី ចៅ សង្កាត់​ព្រែក​លៀប ​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​រស់​នៅ​សង្កាត់​ព្រែក​លៀប ​បាន​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ចំពោះ​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ​ដោយ​សារ​តែ​បាន​ដោះ​លែង​ជន​ទាក់ឆ្កែ​ម្នាក់​ដែល​ប្រជា​ការពារ​សង្កាត់​ព្រែក​លៀប​ធ្វើ​​ល្បាត​ក្នុង​មូល​ដ្ឋាន​ចាប់​ខ្លួន​​បាន​ ពេល​​ធ្វើ​សកម្ម​ភាព​លួច​ទាក់​ឆ្កែ​នៅ តាម​ផ្លូវ​ជាតិ​លេខ​៦ ​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩​ កញ្ញា​ ។ ការ​ដោះ​លែង​នេះ​ត្រូវ​បាន​លោកចៅ​សង្កាត់​រួម​ជា​មួយ​ប្រជា​​ការពារ​និង​ប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​ព្រែក​លៀប​ដែល​ធ្លាប់​បាត់​ឆ្កែ​ចាត់​ទុក​ថា ជា​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​និង​មិន​បាន​ចូល​រួម​អនុវត្ត គោលនយោបាយ​ភូមិ​ សង្កាត់​មាន​សុវត្តិ​ភាព ។

គួរ​បញ្ជាក់​ថា ជន​សង្ស័យ​ទាក់​ឆ្កែ​ឈ្មោះ​គ្រី គ្រីម ​ហៅ​​ចាយ ភេទ​ប្រុស​ អាយុ​៣៤ឆ្នាំ​ មាន​ទី​លំនៅតាម​មាត់​ច្រាំង​ទន្លេ​សាប ភូមិ​​សាមគ្គី សង្កាត់​ឫស្សី​កែវ​ ត្រូវ​ប្រជា​ការពារសង្កាត់​ព្រែក​លៀប​ចាប់​ខ្លួន​បាន​នៅ​ពេល​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ខ្មៅ​​មួួយ​គ្រឿង​រួម​ជា​មួយ​បក្ស​ពួក​ម្នាក់​​ធ្វើ​សកម្ម​ភាព​លួច​ទាក់ឆ្កែ​នៅតាម​ផ្លូវ​ជាតិ​លេខ​៦​បាន​ឆ្កែ​២ក្បាល ។ ក្នុង​សកម្ម​ភាព​នោះដោយ​សារ​ត្រូវ​កម្លាំង​​ល្បាត​របស់​ប្រជា​ការពារ​ដេញចាប់​ក៏​ជិះ​គេច​ខ្លួន​ទៅបុក​បង្គោល​ស្លាក​យាន​ដ្ឋាន​ទើប​ចាប់​បាន​ម្នាក់​ ដក​ហូត​បាន​ឆ្កែ​២ក្បាល​ ដំបង​សម្រាប់​​វាយ​និង​ឧ​បករណ៍​ទាក់​ឆ្កែ ។ បន្ទាប់​ពីចាប់​ខ្លួន​ ក៏​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​​រួច​បញ្ជូន​ទៅកាន់​អធិការ​ដ្ឋាន​ខណ្ឌ​ឫស្សី​កែវ​​ ហើយ​ត្រូវ​បាន​លោក​វរសេ នីយ៍​ទោ​ សោម​​ ប៊ុន្នី​ អធិការប៉ូលិស​ខណ្ឌ​ដោះ​លែង​កាល​ពីល្ងាច​ថ្ងៃ​ទី ៩ កញ្ញា​ ។

ទាក់​ទិន​នឹង​ការ​ដោះ​ែលង​​នេះ​ លោក​វរសេ នីយ៍​ទោ​ សោម​ ប៊ុន្នី​ បាន​ឱ្យ​ដឹង​ថា​ បទ​ល្មើស​ទាក់​ឆ្កែ​តូច​តាច​ ។ លោក​បាន​លើក​ហេតុ​ផល​ថា កាល​ពី​បញ្ជូន​ទៅតុលា​ការ​លើក​មុន​ គេ​សើច​ ហើយ​លើក​នេះ​អប់​រំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​ជា​កំលាំង​ខ្លាស​​ ដោយ​មាន​មន្រ្តីប៉ូលិស​ព្រហ្ម​ទណ្ឌ​ម្នាក់​ជា​អ្នក​មក​ធានា ។ ចំណែក​លោកអីុវ ឈុន​ផេង​ អធិការ​រង​ប៉ូលិស​ខណ្ឌ​ឫស្សី​កែវ​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​ដែល​ទើប​ឡើង​ថ្មីថ្លែង​​តាម​ទូរស័ព្ទ​ថា ពាក់​ព័ន្ធ​នឹង​ការ​ដោះ​លែង​អ្នក​ទាក់​ឆ្កែ​នេះ​គាត់​មិន​បាន​ដឹង​ទេ គឺ​ជា​រឿង​លោកអធិការ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ត្រឡប់​ទៅ​វិញ​ព្រោះ​លោក​ទើប​តែ​ចូល​ធ្វើ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​ ។ បើ​តាម​ដឹង​ លោក​អធិការ​សុំ​គោល​ការណ៍ពី​ថ្នាក់​លើ​និង​ព្រះ​រាជ​អាជ្ញា​ និង​ម្យ៉ាង​ទៀត​អត់​មាន​ពាក្យ​បណ្តឹង ។

លោក​ព្រាប​ មុនី ចៅ​សង្កាត់​ព្រែក​លៀប​បាន​ឱ្យ​ដឹង​ថា​ ការ​ដោះលែង​ចោរ​នេះ​ធ្វើ​ឱ្យ​រូប​គាត់​និង​ប្រជា​ការ​ពារ​ទាំង​អស់​​អស់​ទឹក​ចិត្ត​ ហើយ​ប្រជា​ពល​រដ្ឋ​អស់ជំនឿ​មក​លើ​សមត្ថកិច្ច​ ។  លោក​រួម​ជាមួយ​​ប្រជា​ការពារ​ បា​ន​ខិត​ខំ​ទាំង​យប់​ទាំង​ថ្ងៃ​​​ក្នុង​ការ​អនុវត្ត​គោល​នបាយ​ភូមិ​ សង្កាត់​មាន​សុវត្តិភាព​ហើយ​ប្រជា​ពលរដ្ឋ​តែង​តែ​លើក​ឡើង​និង​សំណូម​ពរ​យ៉ាង​ទទូ​ច​នៅ​ពេល​បើក​វេទិកា សាធារណៈ​ដើម្បី​ឱ្យ​ជួយ​ទប់​ស្កាត់​បង្ក្រាប​ចោរ​ទាក់​ឆ្កែ​តែ​ពេល​បង្ក្រាប​បាន​​បែរ​ជា​ដោះ​លែងទៅ​​វិញ។

លោក​ព្រាប​ មុនី​​​បាន​មាន​ប្រតិ​កម្ម​ថា ការ​ដោះ​លែង​ចោរ​គឺ​ជា​ការ​មិន​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​​គោល​នយោ​បាយ​ភូមិ​-សង្កាត់​មាន​សុវត្តិភាព​ ។ ដើម្បី​បង្ក្រាប​ក្រុម​ចោរ​ទាក់​ឆ្កែក៏​ដូច​ជា​ទប់​ស្កាត់​បទ​ល្មើស​ផ្សេងៗ ​ប្រជា​ការពារ​បាន​ដាក់​កម្លាំង​​ពួន​ស្ទាក់​និ​ង​ជិះ​ល្បាត​ក្នុង​មូល​ដ្ឋាន​រាល់​យប់​រហូត​ដល់​ភ្លឺ​ ព្រោះ​ចោរ​ទាក់​ឆ្កែ​​ចេញ​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង​រំលង​អធ្រាត្រ​ហើយ​ពេល​ប្រទះ​ក្រុម​ចោរ​ទាក់​ឆ្កែ​ចាប់​មិន​ដែល​បាន ។ កន្លង​មក ​ដោយ​សារ​ការ​តាម​ប្រមាញ់​ចាប់​ចោរ​ទាក់​ឆ្កែ​ បណ្តាល​ឱ្យ​ប្រជា​ការពារ​ពីរ​នាក់​​រង​របួស​ស្ទើ​រស្លាប់​ស្ទើ​ររស់​ដោយ​សារ​ពេល​ដេញ​ដួល​ម៉ូតូ​តែ​ពេល​ចាប់​បាន​បែរ​ជា​ប៉ូលិស​ដោះ​លែង​ទៅវិញ​ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​គ្មាន​ជំនឿមក​លើ​សមត្ថកិច្ច​ ៕