ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​​មេត្រី​​ជា​មួយ​​សង្សារ​​អាយុ​១៤​ឆ្នាំ​ក្នុង​ផ្ទះ​សំណាក់​​១​យប់​ព្រឹក​ឡើង​ម្តាយ​នាង​ចាត់​​ការ​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​យុវជន​ម្នាក់​បាន​ត្រូវ​​ប៉ូលិស​ក្រុង​តា​ខ្មៅ ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១១​ កញ្ញា តាម​​ពាក្យ​បណ្តឹង​របស់​ម្តាយ​នារី​រងគ្រោះ​​ប្តឹង​ចោទ​ប្រកាន់​ថា ​បាន​រួម​​រ័ក​​ជា​មួយ​កូន​ស្រី​គាត់​អាយុ​១៤​ឆ្នាំ កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​​យប់​ថ្ងៃទី​១០ កញ្ញា ​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​មួយ ស្ថិត​ក្នុងក្រុងតា​ខ្មៅ ។

ជន​សង្ស័យ​ដែល​​ត្រូវបាន​ចាប់​ខ្លួន​ឈ្មោះ​សុង​ហាក់ សុង​ហ៊ី អាយុ​១៨​ឆ្នាំ ​ជាអ្នក​បម្រើ​ការ​ងារ​នៅ​ហាង​ភក្ត្រា​១២៨ មាន​ទីលំនៅ​ភូមិ​វាល​ត្រែង ​ឃុំ​តា​លន់ ​ស្រុក​ស្អាង ។ ​ចំណែក​នារី​រងគ្រោះ​អាយុ​​១៤​ឆ្នាំ ជា​កម​្ម​ការិនី​រោង​ចក្រ​កាត់​ដេរ មាន​ទីលំនៅ​ស្រុក​ស្អាង ។

ប្រភពព័ត៌​​មាន​បាន​ឱ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃទី​១០ កញ្ញា ២០១២ ​វេលា​ម៉ោង​៤​រសៀលនារី​​រងគ្រោះ​ និង​មិត្ត​ភក្តិ​ស្រីម្នាក់​ទៀត​​​បាន​បបួល​គ្នា​​ជិះ​កង់​មក​លេង​នៅ​សួន​ច្បារ​មាត់​ទន្លេ​ក្រុង​តា​ខ្មៅ គ្រានោះនារី​រងគ្រោះ​បាន​ប្រាប់​ឱ្យ​មិត្ត​ភក្តិ​​នាង​ទៅ​ហៅ​ស​ង្សារ​របស់​ខ្លួន (ជន​សង្ស័យ) ឈ្មោះ​​​សុងហាក់ សុងហ៊ី ​ដែល​បម្រើ​ការ​ងារ​នៅ​ក្នុងហាង​ភក្ត្រា​១២៨ ក្រុង​តា​ខ្មៅ ​មក​ជួប​ខ្លួន ។ បន្ទាប់​ពី​​​ជួប​គ្នា​ហើយ​អ្នក​ទាំង​៣​​បាន​បបួល​គ្នា​ទៅ​ដើរ​លេង​នៅភ្នំពេញ ​រហូត​ដល់​​យប់​ជ្រៅ​​ទើបត្រឡប់​មក​ក្រុងតា​ខ្មៅ​វិញ និង​បាន​បបួល​គ្នា​​ទាំង​៣​នាក់ ​ចូល​សម្រាក​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយក្រុងតាខ្មៅ កន្លែង​នោះហើយដែលគូ​សង្សារ​ទាំង​២​នាក់ បាន​រួម​រ័ក​​មេត្រី​១​យប់ លុះព្រឹក​ឡើង​ម្តាយ​នាង​ប្តឹង​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕