ខេត្តកំពត ៖ ផ្ទះលក់គ្រឿងសំណង់មួយកន្លែងត្រូវក្រុមចោរចូលលួចយកលុយដុល្លារ និងលុយខ្មែរអស់ជិត២០លានរៀល និងខ្សែដៃប្លាទីនទម្ងន់៦ជី ខណៈស្ត្រី ជាម្ចាស់ផ្ទះរវល់លក់គ្រឿងសំណង់នៅខាងមុខផ្ទះ ក្រុមចោរលួចចូលតាមទ្វារក្រោយដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោដល់អ្នកជិតខាង និងសមត្ថកិច្ចកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ កញ្ញា ២០១២ ស្ថិតក្នុងភូមិព្រែកអម្ពិល ឃុំកោះតូច ស្រុកទឹកឈូ ត្រង់ចំណុចក្បាលស្ពានព្រែកក្តាតត្រើយខាងកើត ។
ស្ត្រីជាម្ចាស់ផ្ទះឈ្មោះព្រាប វណ្ណា អាយុ៤៥ឆ្នាំ ជាអ្នកលក់គ្រឿងសំណង់ ទីលំនៅក្នុងភូមិ-ឃុំខាងលើ បានឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុខ្លួនកំពុងលក់អីវ៉ាន់នៅខាងមុខផ្ទះពុំបានចាប់អារម្មណ៍ថា មានមនុស្សលួចចូលតាមទ្វារក្រោយនោះទេ ប៉ុន្តែមុនហ្នឹងបន្តិចខ្លួនឃើញក្រុមរើសអេតចាយគ្នា៣ទៅ៤នាក់មានក្មេង មានចាស់ ។ លុះពេលខ្លួនចូលក្នុងផ្ទះ ដើម្បីដកលុយទៅផ្សារ ក៏ស្រាប់តែឃើញប្រអប់គ្រែក្បាលដំណេកកន្លែងទុកប្រាក់ និងខ្សែដៃរបើក ទើបសង្ស័យ ហើយក៏ដឹងថា មានគេចូលតាមទ្វារក្រោយលួចគាស់ប្រអប់យកសម្ភារមាសប្រាក់អស់រលីង ក៏ស្រែកឆោឡោឡើងតែម្តង ៕
ចែករំលែកព័តមាននេះ