ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​នៃ​ការ​ពិនិត្យ​​សារធាតុ​គីមី​​ដែល​សមត្ថ​កិច្ច​សង្ស័យ គឺជា​ជ័រ​កាវ​សម្រាប់​បម្រើ​​ការ​ក្នុង​រោងចក្រ​

12 ឆ្នាំ មុន

ខេត្ត​​ព្រះសីហនុ ៖ ​​ថ្ងៃទី​១១ កញ្ញា ២០១២ ​សមត្ថ​កិច្ច​ជំនាញ​​បាន​​និងកំពុង​បន្ត​ស្វែង​រក​លទ្ធ​ផល​​ពិតប្រាកដ​​នូវ​សារ​ធាតុ​គីមីនៅ​ក្នុង​ធុង​​ទាំង​៨០ ​ដែល​​ក្រុម​ហ៊ុន​ស៊ាង​នុយ​ស៊ាង នាំចូលមក​ពី​​ប្រទេស​​ម៉ាឡេស៊ី ហើយ​មក​ដល់​កំពង់​ផែ​​អន្តរ​ជាតិ​កាល​ពី​ថ្ងៃទី​២៣ សីហា ២០១២ ​ជា​លទ្ធ​ផល​សមត្ថ​កិច្ច​បាន​រក​ឃើញ​ថា ​នៅក្នុង​ធុង​ទាំង​៨០​នោះ​ពុំ​មាន​សារ​ធាតុ​​គីមីណា​មួយ​ដែល​ខុស​ច្បាប់​នោះ​ទេ ។

​លោកវរសេនីយ៍​ទោ សាន់ ប៊ុន​ថន នា​យ​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​​បាន​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​សមត្ថ​កិច្ច​​ជំនាញ​បាន​ធ្វើ​ការ​ពិនិត្យ​​យ៉ាងល្អិត​ល្អន់​​រួច​មក​ ទើប​​​ដឹង​ថា នៅ​ក្នុង​ធុង​ទាំង​៨០​នោះ គឺ​ពុំ​មាន​សារ​ធាតុ​ណា​មួយ​ខុស​ច្បាប់​នោះ​ទេ មាន​ន័យ​ថា ​សារ​ធាតុ​នៅ​ក្នុង​ធុង​ទាំង​នោះ​គឺជា​ជ័រ​កាវ ​សម្រាប់​ប្រើ​ប្រាស់​​ក្នុង​រោង​ចក្រ (​សម្រាប់​រោង​ចក្រ​ស្បែក​ជើង និង​តម្រូវការ​ផ្សេងៗ​​មួយ​ចំនួន​បន្ទាប់​​បន្សំក្នុង​រោងចក្រ) ​។ លោក​បន្ត​ថា បន្ទាប់​ពី​​ធ្វើ​ការ​ត្រួតពិនិត្យ​រួច​មក​ សមត្ថ​កិច្ចជំនាញ​​ដែល​ពាក់​ព័ន្ធ​បាន​​រៀបចំ​ឯក​​សារ​ប្រគល់​​ជូន​ទៅ​ក្រុម​​ហ៊ុន​​ស៊ាង​នុយ​​ស៊ាង​វិញ ។

​គួររំលឹក​​ផង​ដែរ​ថា សារ​ធាតុ​គីមី​មិន​ទាន់​​ច្នៃ​ចំនួន​៨០​ធុង ស្មើ​​ជាង​១០​តោន ត្រូវ​បាន​ក្រុម​ហ៊ុន​ស៊ាង​នុយ​ស៊ាង​នាំ​ចូល​មក​ពី​​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ត្រូវបាន​សមត្ថ​កិច្ច​ជំនាញ​​ពាក់​ព័ន្ធ​​ រួម​មាន​​មន្ត្រី​​​​ប៉ូលិស​​ មន្ត្រី​​កង​រាជ​អាវុធ​​ហត្ថ​ មន្ត្រី​កាំកុង​ត្រូល មន្ត្រីគយ ​ធ្វើការត្រួត​ពិនិត្យ​រក​មើល​សារ​ធាតុ​ខុស​​ច្បាប់។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕