ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​​ការ​ដ្ឋាន​​សំណង់​អគារ​​មន្ទីរ​​ប្រៃ​ស​ណីយ៍​​ និង​ទូរ​គមនា​គមន៍​​3កន្លែង​

12 ឆ្នាំ មុន

នៅ​ព្រឹក​​ថ្ងៃ​ទី​​៩ ​កញ្ញា ​លោក​បណ្ឌិត​​សូរ ឃុន ​រដ្ឋ​​​មន្ត្រី​​ក្រសួង​ប្រៃ​សណីយ៍​​ និង​ទូរ​​គមនា​គមន៍​​ ​រួម​ដំណើរ​​ដោយ​​​អស់​លោក​ ​​លោក​ស្រី​ជា​មន្ត្រី​​​ អ្នក​មុខអ្នក​ការ​​ក្រោម​​ឱវាទ​ក្រសួង​ ​បាន​អញ្ជើញ​​ទៅ​ពិនិត្យ​​ការ​ដ្ឋាន​សាងសង់​​អគារ​​​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូ​​រ​គមនា​​គមន​៍​ខេត្ត​កំពង់​ឆ្នាំង ។​

នៅ​ព្រឹក​​ថ្ងៃ​ទី​​៩ ​កញ្ញា ​លោក​បណ្ឌិត​​សូរ ឃុន ​រដ្ឋ​​​មន្ត្រី​​ក្រសួង​ប្រៃ​សណីយ៍​​ និង​ទូរ​​គមនា​គមន៍​​ ​រួម​ដំណើរ​​ដោយ​​​អស់​លោក​ ​​លោក​ស្រី​ជា​មន្ត្រី​​​ អ្នក​មុខអ្នក​ការ​​ក្រោម​​ឱវាទ​ក្រសួង​ ​បាន​អញ្ជើញ​​ទៅ​ពិនិត្យ​​ការ​ដ្ឋាន​សាងសង់​​អគារ​​​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូ​​រ​គមនា​​គមន​៍​ខេត្ត​កំពង់​ឆ្នាំង ។​

អគារ​​មន្ទីរ​​​ប្រៃ​ស​ណីយ៍​ និង​ទូ​រ​គមនា​គមន៍​​ខេត្ត​កំពង់​ឆ្នាំ​ង​​ បាន​ចាប់​ដំណើរ​ការ​​​សាង​សង់​​ពី​ថ្ងៃ​ទី​​​១៦ ខែ​កក្កដា ​ឆ្នាំ​​​២០១២ ដែល​​មក​ដល់​​បច្ចុ​ប្បន្ន​​សម្រេច​បាន​​ប្រមាណ​​១៥​ភាគ​រយ ​និង​​គ្រោង​​សាង​សង់​​​ឱ្យ​រួច​​រាល់​​ជា​ស្ថា​ពរ​​នៅ​ដំណាច់​​ឆ្នាំ​​២០១២​​ខាង​មុខ​នេះ ។​
​តម​ក​​ លោក​បណ្ឌិត​​សូរ ឃុន ​និង​អ្នក​រួម​ដំណើរ ​​ក៏​បាន​​អញ្ជើញ​​ទៅ​ពិនិត្យ​​ការ​ដ្ឋាន​​សាង​សង់​​អគារ​​ប្រៃ​សណីយ៍​ និង​​ទូ​រ​គមនា​គមន៍​​ក្រុង​ប៉ោយ​ប៉ែត​ ។ ​សម្រាប់​អគារ​​​ប្រៃ​សណីយ៍​​ និង​​ទូរ​គមនា​គមន៍​​ក្រុង​ប៉ោយ​ប៉ែត ​​បាន​ចាប់​ដំណើរ​​ការ​សាង​សង់​​ពី​ថ្ងៃ​ទី​​​១២​ ខែ​មិថុនា ​ឆ្នាំ​​​២០១២​​ ហើយ​​មក​ដល់​​បច្ចុ​ប្បន្ន​​សម្រេច​បាន​​ប្រមាណ​​​៨៥​ភាគ​រយ ​និង​គ្រោង​​​សាង​សង​់​​ឱ្យ​រួចរាល់​​​​ជា​ស្ថា​ពរ​នៅ​​ដំណាច់​ឆ្នាំ​​​២០១២​​ខា​ងមុខ​នេះដែរ​ ។​

នៅ​ព្រឹក​​ថ្ងៃទី​​១០ ​​កញ្ញា ​​លោក​បណ្ឌិតសូរ​ ឃុន ​និង​អ្នក​រួម​ដំណើរ​បាន​អញ្ជើញ​​ទៅ​ពិនិត្យ​​​ការ​ដ្ឋាន​​សាង​សង់​អគា​រ​មន្ទីរ​​​ប្រៃ​សណីយ៍​ និង​​ទូរ​គមនា​គមន៍​​ខេត្ត​កំពង់​ធំ​​ទៀត ។ ​អគារ​មន្ទីរ​​ប្រៃ​សណីយ៍​ និង​ទូរ​គមនា​គមន៍​​ខេត្ត​កំពង់​ធំ​​ បាន​ចាប់​​ដំណើរ​ការ​​សាង​សង់​នៅ​​ថ្ងៃ​ទី​​២១ ខែ​មីនា ​ឆ្នាំ​​​២០១២ ​​រហូត​មកដល់​​បច្ចុ​ប្បន្ន​​សម្រេច​បាន​​ប្រមាណ​​២៥​ភាគរយ​ និង​គ្រោង​​សាង​សង់​​​​ឱ្យ​រួច​ជា​ស្ថាពរ​​នៅ​ដំណាច់​​ឆ្នាំ​​២០១២​​ខាង​មុខ​នេះដូច​គ្នា​​ ។​

នៅ​ក្នុង​ឱកាសនោះ​​ លោក​​បណ្ឌិត​ សូរ​ ឃុន ​បាន​ផ្តាំ​​ផ្ញើ​​ដល់​អ្នក​ម៉ៅ​ការ​​សាង​សង់​​អគារ​ប្រៃសណីយ៍​ និង​​ទូរ​គមនា​គមន៍​​ខេត្ត​កំពង់​ឆ្នាំង ​ក្រុង​ប៉ោយ​ប៉ែត​​ និង​ខេត្ត​កំពង់​ធំ ​ត្រូវ​ជំរុញ​​ការ​ងារ​​សាង​សង់​​ឱ្យ​រួច​​ជ​ាស្ថាពរ​​តាម​ផែន​ការ​​ដែលបាន​​គ្រោ​ង​ទុក​ និង​ធានា​​បាន​នូវ​គុណ​ភាព​​ស្តង់​ដា​​បច្ចេក​ទេស​ ​សំដៅ​​​ធ្វើ​​ឱ្យ​​ហេដ្ឋា​រចនា​​​សម្ព័ន្ធ​​ទាំង​នេះ​​បាន​ចូលរ​ួម​​ចំណែក​​ក្នុង​​ការ​អភិ​វឌ្ឍ​វិស័យ​​ប្រៃ​​សណីយ៍​ និង​ទូរ​គមនា​គមន៍​​ ស្រប​តាម​​ការ​វិ​វត្ត​រីក​ចម្រើន​​នៃ​បច្ចេក​​វិទ្យា​​ទំនើប​​ទាំង​ក្នុង​​តំបន់​ និង​ពិ​ភព​លោក ៕​​