ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ចាប់​ខ្លួន​​ជន​​សង្ស័យ​​លួច​គោ8​​​ឆ្នាំ​មុន​​តាម​ដី​កា​តុលា​ការ​

12 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ ​​​ប៉ូលិស​​ស្រុក​គិរី​វង់​​ ខេត្ត​តា​កែវ​​​ សហ​ការ​ជាមួយ​​​ប៉ូលិស​ស្រុក​​​អង្គ​ស្នួល ​ខេត្ត​កណ្តាល​ បាន​​ឃាត​់​ខ្លួន​​បុរស​ម្នាក់​​​ទៅ​តាម​ដី​កា​​របស់​សាលា​​ដំបូង​​​​ខេត្ត​​​តា​កែវ​​​ ដោយ​ចោទ​ប្រកាន់​ពី​​បទ​​​​លួច​មេ​គោ​​១​ក្បាល ​​ហើយ​​ក្រោយ​​ពេល​ធ្វើ​​សកម្ម​ភាព​​រួច​ក៏​បាន​​រត់​គេច​ខ្លួន​​រហូត​​​ តែ​ដូច​​ពាក្យ​​ចាស់​​លោក​ពោល​ថា ​កុក​​ភ្លេច​​ជង់​ ​តែ​ជង់​​មិន​ភ្លេច​កុកទេ ។​​ ​ការ​ចាប់​​ខ្លួន​​​តាម​​ដីកា​​តុលា​ការ​នេះ​​បានធ្វើ​​​

ខេត្ត​តា​កែវ​ ៖ ​​​ប៉ូលិស​​ស្រុក​គិរី​វង់​​ ខេត្ត​តា​កែវ​​​ សហ​ការ​ជាមួយ​​​ប៉ូលិស​ស្រុក​​​អង្គ​ស្នួល ​ខេត្ត​កណ្តាល​ បាន​​ឃាត​់​ខ្លួន​​បុរស​ម្នាក់​​​ទៅ​តាម​ដី​កា​​របស់​សាលា​​ដំបូង​​​​ខេត្ត​​​តា​កែវ​​​ ដោយ​ចោទ​ប្រកាន់​ពី​​បទ​​​​លួច​មេ​គោ​​១​ក្បាល ​​ហើយ​​ក្រោយ​​ពេល​ធ្វើ​​សកម្ម​ភាព​​រួច​ក៏​បាន​​រត់​គេច​ខ្លួន​​រហូត​​​ តែ​ដូច​​ពាក្យ​​ចាស់​​លោក​ពោល​ថា ​កុក​​ភ្លេច​​ជង់​ ​តែ​ជង់​​មិន​ភ្លេច​កុកទេ ។​​ ​ការ​ចាប់​​ខ្លួន​​​តាម​​ដីកា​​តុលា​ការ​នេះ​​បានធ្វើ​​​ឡើង​​​កាល​ពី​ថ្ងៃ​ទី​​៨ ​កញ្ញា ​នៅ​ចំណុច​​ព្រំ​ប្រទល់​​រវាង​​​​ខេត្ត​តា​កែវ​​ និង​ខេត្ត​​​​​កណ្តាល ​វេលា​ម៉ោង​​ជាង​​៥​​ល្ងាច ។​

លោក​​វរ​​សេនី​យ៍​ត្រី​​ យ៉ុក ​សារ៉ាត់ ​អធិការ​​នគ​របាល​​ស្រុក​គិរី​វង់​​​​​ឱ្យ​​ដឹង​ថា ​ជន​សង្ស័យ​​​ដែល​ប៉ូលិស​​ឃាត់​ខ្លួន​​នេះ​​​​ឈ្មោះ​​កែ ​ខេន ​អាយុ​​​៥១​ឆ្នាំ ​រស់នៅ​​ភូមិ​​តា​​អូ​ ឃុំ​តា​អូ ​ស្រុក​គិរី​វង់ ​។ បុរស​​​នេះ​​ត្រូវ​បាន​​ប៉ូលិស​ចាប់​ខ្លួន​​​​តាម​​ដីកា​​​ដែល​ចេញ​ដោយ​​លោក​ជ័យ ​សុផល ​ចៅ​ក្រម​​ស៊ើប​​អង្កេត​​​សាលា​ដំបូង​ខេត្ត​​ និង​លោក​កាន់ ​ឈឺន ​​ព្រះ​រាជ​អាជ្ញា​​រង​​អម​សាលា​ដំបូង​​ខេត្ត​ ដោយ​​​ចោទ​ប្រកាន់​​​ពី​បទលួច​មេ​គោ​​១​ក្បាល​ ​ប្រព្រឹត្ត​​កាល​ពី​​ថ្ងៃទី​​​៧ ​ខែ​កញ្ញា ២០០៤​ ​នៅ​ភូមិ​-ឃុំ​ខាង​លើ ។​

​លោក​អធិការ​​នគរ​បាល​​​ស្រុក​​​​បន្ត​​ទៀត​ថា ​​​​ប​ន្ទាប់​ពី​ប្រព្រឹត្ត​​បទ​ល្មើស​​រួច ​ជន​សង្ស័យ​​បាន​រត់​គេច​​ខ្លួន​រហូត​​ដល់​ថ្ងៃ​​ចាប់​ខ្លួន​ ដែល​គិត​មក​​ដល់ពេល​​​នេះ​មាន​រយ​ៈ​​ពេល​​៨​ឆ្នាំ​​ហើយ ដោយ​​ជន​សង្ស័យ​​បាន​ទៅ​​រស់​នៅ​​​​លាក់​ខ្លួន​​ជាមួយ​ប្រពន្ធ​​កូន​នៅ​ភូមិ​​ព្រៃ​រកា ​ឃុំ​​ឆក់​​ឈើ​នាង ស្រុក​អង្គ​​ស្នួល​ ​ខេត្ត​កណ្តាល​ ​។ ទោះ​បី​​​ជា​បែប​ណា​​​​​ដោយ​មាន​កិច្ច​សហ​ការ​​​​គ្នា​​រវាង​​​​ប៉ូលិស​​ស្រុក​គិរី​វង់​ ​និង​ប៉ូលិស​​ស្រុក​អង្គ​ស្នួល ​ទោះ​បី​​ជា​យូរ​ឆ្នាំ​​ប៉ុនណា​ ក៏​​នៅ​តែ​បន្ត​ស្រាវ​ជ្រាវ​​ចាប់​ខ្លួន​​យក​ម​ក​ផ្តន្ទា​ទោស​​​ទាល់​តែ​បាន ។​

​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​សង្ស័យ​​​បាន​សារភាព​ថា ខ្លួន​​​ពិត​ជា​បាន​​លួច​មេ​គោ​​របស់​អ្នក​ភូមិ​​​ប្រាក​ដ​​មែន​​​នៅ​ក្នុង​ឆ្នាំ​​២០០៤​ ​ដោយ​ដឹក​យក​ទៅ​​លក់​នៅ​ស្រុក​​​យួន ​ក្នុង​តម្លៃ​​៧៥​ម៉ឺន​រៀល​​ តែ​នៅ​ពេល​​នោះ​មិន​​ទាន់​​​​​បាន​លុយ​ទេ ​ហើយ​​​ដោយ​​ម្ចាស់​គោ​​ដឹង​​គាត់​ក៏​រត់​​គេច​ខ្លួន​​​ ​និង​​ឱ្យ​ប្រពន្ធ​​លក់​​ស្រែ​ និង​​ផ្ទះ​នាំ​គ្នា​​រត់ទៅ​នៅ​ឯ​​ខេត្ត​បាត​់​ដំបង​ ​។ ​នៅ​ទី​នោះ​​បាន​​​​​មួយរយៈ​​ក៏​​​ត្រឡប់​​ម​ក​រស់នៅ​​ក្នុង​​ស្រុក​​​អង្គ​ស្នួល​​ លុះ​ដល់​​ថ្ងៃ​ទី​​៨ ​កញ្ញា ​ឆ្នាំ​​២០១២​ ក៏​ត្រូវ​​​ប៉ូលិស​​​ចាប់​ខ្លួន​​តែ​ម្តង ។​ជន​សង្ស័យ​​ត្រូវបាន​​​បញ្ជូន​​ទៅ​សាលា​ដំបូង​​​ខេត្ត នៅ​​ថ្ងៃ​ទី​​៩ ​កញ្ញា ៕​