ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ហ៊ុន សែន ៖ ​អាស៊ាន​​កំពុង​ជួប​បញ្ហា​​ប្រឈម​សន្តិ​សុខ​ស្បៀង​ ថាម​ពល និង​គ្រោះ​មហន្ត​រាយ​​ធម្ម​ជាតិ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​​មហោ​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​មាន​ប្រសាសន៍​គូស​បញ្ជាក់ថា ​ចំពោះ​​មុខ​នេះ​អាស៊ាន​បាន​​និង​កំពុង​ជួប​បញ្ហា​ប្រឈម​​មួយ​ចំនួ​ន​ផង​ដែរ ​ទាំង​កម្រិត​សាកល និង​កម្រិត​តំបន​់​ ជា​ពិសេស​​បញ្ហា​​សន្តិ​​សុខ​ស្បៀង​ ថាម​ពល និង​​គ្រោះ​​មហន្ត​រាយ​ធម្ម​ជាតិ​​ជាដើម ។
​សម្តេច​​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បាន​មាន​ប្រសាសន៍​គូស​បញ្ជាក់​​បែបនេះ ​នា​ព្រឹក​ថ្ងៃទី​​១២ ​កញ្ញា ២០១២ ​

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​​មហោ​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​មាន​ប្រសាសន៍​គូស​បញ្ជាក់ថា ​ចំពោះ​​មុខ​នេះ​អាស៊ាន​បាន​​និង​កំពុង​ជួប​បញ្ហា​ប្រឈម​​មួយ​ចំនួ​ន​ផង​ដែរ ​ទាំង​កម្រិត​សាកល និង​កម្រិត​តំបន​់​ ជា​ពិសេស​​បញ្ហា​​សន្តិ​​សុខ​ស្បៀង​ ថាម​ពល និង​​គ្រោះ​​មហន្ត​រាយ​ធម្ម​ជាតិ​​ជាដើម ។
​សម្តេច​​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បាន​មាន​ប្រសាសន៍​គូស​បញ្ជាក់​​បែបនេះ ​នា​ព្រឹក​ថ្ងៃទី​​១២ ​កញ្ញា ២០១២ ​នៅវិមាន​សន្តិ​ភាព​ក្នុងឱកាស​​អញ្ជើញ​​ជាអធិបតី​​ដ៏​ខ្ពង់​​ខ្ពស់​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​ថាម​ពល​អាស៊ាន​​លើក​ទី​៣០ ដែល​កម្ពុជា​​បាន​ផ្តើម​​គំនិត​ជ្រើស​យក​ប្រធាន​បទ «ការ​តភ្ជាប់​​អាស៊ាន​​បៃតង» ​ដើម្ប​បន្ត​ប្រធាន​បទ «ការ​តភ្ជាប់​អាស៊ាន» ​នៃ​កិច្ច​ប្រជុំ​​ថ្នាក់​​​រដ្ឋ​មន្ត្រី​​​ថាម​ពល​អាស៊ាន​លើក​ទី​២៩ ​នៅ​ប្រទេស​ប្រ៊ុយ​ណេ​​ដារូ​សាឡឹម និង​ប្រធាន​បទ «ថាម​ពល និង​ការប្រែ​ប្រួល​អាកាស​ធាតុ»​នៃ​​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​អាស៊ាន​​លើក​ទី​២៨ នៅ​ប្រទេស​វៀតណាម​ ។

​ឈរ​នៅ​លើ​មូល​ដ្ឋាន​ទាំង​នេះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​ថា ​យើង​អាច​មើល​ឃើញថា «ការ​តភ្ចាប់​ក្នុង​វិស័យ​ថាម​ពល​ គឺជា​ផ្នែក​មួយ​​នៃ​ការ​តភ្ជាប់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រូបវ័ន្ត​​ដែល​ជា​​ផ្នែក​មួយ​នៃ​ផែន​ការ​មេ​ស្តីពី​ការ​តភ្ជាប់​អាស៊ាន​ដែល​​បាន​អនុ​ម័ត​ដោយ​ប្រមុខ​រដ្ឋ​នៃ​បណ្តា​​ប្រជា​ជាតិ​​អាស៊ី​អាគ្នេយ៍​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​១៧ នៅទីក្រុង​ហាណូយ ​សាធារណ​រដ្ឋ​សង្គម​​និយម​វៀត​ណាម​កាល​ពី​ខែ​តុលា​ ឆ្នាំ ២០១២ ​កន្លង​​ទៅ​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕