ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​ចរណ៍​អន្តរ​ជាតិ​​កើ​ន​ឡើង​​25,6​ភាគ​រយ​​សម្រាប់​រយៈ​ពេល​​7​ខែ​​ដើម​ឆ្នាំ​2012

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​ក្រសួង​​ទេស​ចរណ៍​​បាន​បង្ហាញ​​​​តួ​លេខ​​ចុង​ក្រោយ​​ដោយ​បញ្ជាក់​ថា សម្រាប់​​រយៈ​ពេល​​៧​ខែ​ដើម​ឆ្នាំ​​២០១២​​នេះ ភ្ញៀវ​​ទេស​ចរ​​អន្តរ​ជាតិ​​ដែល​​​មក​ទស្សនា​​​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​​​ប្រមាណ​​២៥,៦​ភាគ​រយ​​ បើ​ប្រៀប​​ធៀប​​រយៈ​​​ពេល​ដូច​​គ្នា​នៃ​​ឆ្នាំ​​២០១១ ។

រាជធានី​ភ្នំពេញ​ ៖​​ ​ក្រសួង​​ទេស​ចរណ៍​​បាន​បង្ហាញ​​​​តួ​លេខ​​ចុង​ក្រោយ​​ដោយ​បញ្ជាក់​ថា សម្រាប់​​រយៈ​ពេល​​៧​ខែ​ដើម​ឆ្នាំ​​២០១២​​នេះ ភ្ញៀវ​​ទេស​ចរ​​អន្តរ​ជាតិ​​ដែល​​​មក​ទស្សនា​​​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​​​ប្រមាណ​​២៥,៦​ភាគ​រយ​​ បើ​ប្រៀប​​ធៀប​​រយៈ​​​ពេល​ដូច​​គ្នា​នៃ​​ឆ្នាំ​​២០១១ ។

តាម​​របាយ​​ការ​​ណ៍​​ក្រសួង​ទេស​ចរណ៍​​​រយៈ​ពេល​​៧​ខែ​​​ដើម​ឆ្នាំ​​២០១២​នេះ ភ្ញៀវ​​អន្តរ​ជាតិ​​ដែល​មក​ទស្សនា​កម្ពុជា​​មាន​ចំនួន​​២.០៤០.៩៣៥ នាក់​កើន​​ឡើង​​២៥,​៦​ភាគ​​រយ​​ បើ​ប្រៀប​​ធៀប​រយៈ​ពេល​​ដូច​គ្នា​នៃ​ឆ្នាំ​​២០១១ ក្នុង​ចំណោម​​​នោះ​ភ្ញៀវ​​ទេស​ចរ​​ដែល​ធ្វើ​​ដំណើរ​​​តាម​​ផ្លូវ​​អាកាស​​មាន​ចំនួន​​​៩៧៧.២៨៤​​នាក់ តាម​ផ្លូវ​​គោក​​ចំនួន​១.០១៤.៤១៩​​នាក់​​ និង​តាម​ផ្លូវ​​ទឹក​ចំនួន​​៤៩.២៣១​​នាក់ ។

លោក​ថោង​​ ខុន រដ្ឋ​មន្ត្រី​ក្រសួង​​ទេស​ចរណ៍ បាន​ថ្លែង​​ថា ទី​ផ្សារ​​ទេសចរណ៍​​សំខាន់​ៗ​​​ទាំង​​១០​ដែល​​មាន​ភ្ញៀវ​​មក​​ទស្សនា​​កម្ពុជា​​រួម​​មាន​ភ្ញៀវ​​មក​ពី​ប្រទេស​​វៀត​ណាម​​​ចំនួន​​៤៥៣.៨៩៤​​​នាក់ មក​ពី​កូរ៉េ​​ចំនួន​​២៥៦.៣១៥នាក់ មក​ពី​​ចិន ​ចំនួន​១៧៩.២៥១​នាក់ ​​ឡាវ​​ចំនួន​​១២៧.២៩៧​នាក់ ថៃ​ចំនួន​​១០៥.៣៩៣​នាក់ អាមេរិក​​ចំនួន​១០៣.៨១២នាក់ ជប៉ុន​​ចំនួន​៩៥.៨៧៧​​នាក់ បារាំង​​ចំនួន​​៧០.៨៦៦​នាក់ អូ​ស្ត្រា​លី​​ចំនួន​​៦៧.២០២​នាក់ និង​អង់​គ្លេស​​ចំនួន​​៦៥.៨៧៣​នាក់ ។ ​ចំនួន​ភ្ញៀវ​​ទេស​ចរ​​មក​ពី​បណ្តា​ប្រទេស​​ទាំង​១០​នោះ​​ គឺ​សុទ្ធ​តែ​​មាន​ចំនួន​កើន​ឡើង​បើ​ប្រៀប​​ធៀប​រយៈ​ពេល​​ដូច​គ្នា​នៃ​ឆ្នាំ​​២០១១ ។

ទាក់​ទង​​នឹង​តំបន់​​ទេសចរណ៍​ដែល​​អូស​ទាញ​​ភ្ញៀវ​​មក​ទស្សនា​​កម្សាន្ត​​​នោះ​ លោក​​​រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​​​បាន​លើក​ឡើង​ថា តំបន់​​អាទិ​ភាព​​ទាំ​​ង​​៥​រួម​​មាន តំបន់​សៀម​រាប​​អង្គរ​​ ទទួល​បាន​ភ្ញៀវ​ទេស​ចរ​​ចំនួន​១.២០២.១២១​នាក់ ស្មើ​​នឹង​​៥៨,៩​ភាគ​រយ តំបន់​ភ្នំ​​ពេញ​ ទទួល​បាន​​ភ្ញៀវ​​ទេសច​រ​​ចំនួន​​៨៣៨​​.៨១៣​នាក់ កើ​ន​ឡើង​​១៧​​​ភាគ​​រយ តំបន់​​ឆ្នេរ​ទទួល​បាន​​ភ្ញៀវ​ទេស​ចរ​​ចំនួន​​១៦៥.៦២៨​នាក់ កើន​ឡើង​​៤៩​​,​៤​ភាគ​រយ និង​តំបន់​​អេកូ​ទេសចរណ៍​​ភូមិ​​ភាគឦសាន​​ទទួល​​ភ្ញៀវ​​ទេសច​រ​​ចំនួន​​៣៤.០៥៨​​នាក់ កើន​ឡើង​​៩,៦​ភាគ​រយ ។

ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​​បន្ថែម​​ថា សម្រាប់​រយៈ​ពេល​​៧​ខែ​​ដើម​ឆ្នាំ​២០១២​​នេះ​ ​ភ្ញៀវ​​ទេសចរ​​កម្ពុជា​ដែល​​បាន​​ចេញ​ទៅ​ក្រៅ​ប្រទេស​​មាន​ចំនួន​​៤៥៥.០១៧​​នាក់​ កើន​ឡើង​​២៧,៤​ភាគ​រយ​​ បើ​ធៀប​​នឹង​រយៈ​ពេល​​ដូច​គ្នា​ឆ្នាំ​​២០១១​​ ៕​​