ខេត្តតាកែវ ៖ យោងតាមជំនឿនៃការដឹងជាតិកំណើតឬកម្មពៀររបស់មនុស្ស ដែលបានធ្វើអំពើបាបកាលពីអតីតជាតិតែងតែទទួលផលនៃអំពើបាបរបស់ខ្លួននាជាតិនេះ ។ មនុស្សដែលដឹងជាតិរបស់ខ្លួនតែងរៀបរាប់ពីដំណើរនៃអតីតជាតិប្រាប់អ្នកដទៃថា ខ្លួនកាលពីជាតិមុនធ្លាប់ធ្វើអ្វីឬបានប្រព្រឹត្តិខុសឆ្លងអ្វីមួួយ ។ នេះ បើតាមការឱ្យដឹងពីលោកអាចារ្យហៃ ដែលមានលំនៅភូមិបុរី ភូមិព្រែកផ្ទោល ស្រុកអង្គរបុរី ។
ស្រ្តីឈ្មោះចាន់ ក្នុងវ័យ៤៥ឆ្នាំរស់នៅក្នុងភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា គាត់មានកូនស្រីម្នាក់មានមាឌតូចល្អិត និងមានមុខមាត់ដូចសត្វស្វាតាំងពីនាងកើតមកម្លេះ ។ ស្រ្តីខាងលើបន្តថា នៅពេលដែលកូនគាត់កើតមកដំបូងតូចខ្លាំងណាស់ដែលមានទម្ងន់មិនដល់មួយគីឡូក្រាមផង ហើយគាត់ក៏មិនសង្ឃឹមថាកូននេះនឹងអាចរស់រានមានជីវិតផងនោះទេព្រោះចេះតែឈឺញឹកញាប់ពេក ។ អ្នកស្រីចាន់បានឱ្យដឹងថា ពេលគាត់មានផ្ទៃពោះបានយល់សប្តិថារើសបានក្រវិលម្ខាង ហើយក្រវិលនោះមានពន្លឺភ្លឺរលោងគួរឱ្យស្រឡាញ់ណាស់ពេលនោះគាត់បានសាកសួរចាស់ៗអំពីការយល់សប្តិនេះពួកគេក៏បានអធិប្បាយថា ប្រសិនបើអ្នកមានផ្ទៃពោះហើយយល់សប្តិថារើសបានក្រវិលបែបនេះគឺពិតជាបានកូនស្រី និងជាទីស្រលាញ់ជាមិនខាន ក្រោយមកគាត់ក៏បង្កើតកូនស្រីម្នាក់ប៉ុន្តែបែរជាមានមុខមាត់ដូចស្វាទៅវិញ។
កុមារីខាងលើឈ្មោះគន្ធាមានអាយុ១០ឆ្នាំហើយ ។ ចាប់តាំងពីអាយុ៧ឆ្នាំមកនាងមិនសូវឈឺច្រើនទៀតទេ និងគួរឱ្យស្រលាញ់ថែមទៀតផងបើទោះជានាងមានមុខមាត់និងរូបរាងដូចស្វាក៏ដោយក៏អ្នកស្រីមិនតូចចិត្តដែរ តែផ្ទុយទៅវិញអ្នកស្រីបានតាំងចិត្តយកធម៌ព្រះពុទ្ធមកពិចារណានៅក្នុងចិត្តថា ប្រហែលជាកាលពីអតីត ជាតិកូនគាត់ ប្តីគាត់ឬជារូបគាត់ផងក៏មិនដឹងដែលមានកម្មពៀរជាមួួយនឹងសត្វស្វាទើបជាតិនេះមានកូនរូបរាងដូចសត្វស្វាបែបនេះ តែទោះជាយ៉ាងណាគាត់ត្រូវតែស្រឡាញ់និងថែរក្សាកូនឱ្យបានល្អគ្រប់ពេល ។
គន្ធាជាមនុស្សដែលរួសរាយរាក់ទាក់មានចិត្តក្លាហាន និងចេះជួយការងារឪពុកម្តាយទៅតាមកម្លាំងរបស់ខ្លួន ។ បច្ចុប្បន្ននេះគន្ធាមិនទាន់បានចូលរៀននៅឡើយទេព្រោះតែរូបរាងមើលទៅ នៅតូចល្អិតពេកមិនហ៊ានបណ្តោយឱ្យដើរទៅណាឆ្ងាយម្នាក់ឯង ៕
ចែករំលែកព័តមាននេះ